​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ជា​កត្តា​ដ៏​សំខាន់​ក្នុង​លើកកម្ពស់​ការផ្ដល់សេវា​សុខភាព​នៅតាម​មណ្ឌល​អោយ​កាន់​តែមាន​ប្រសិទ្ធិភាព​

TBP 10 01 2019

​ដើម្បី​លើកកម្ពស់​ការផ្តល់សេវា​ថែទាំ​សុខភាព នៅតាម​មណ្ឌល​សុខភាព ក្រសួងសុខាភិបាល​បាន​យកចិត្តទុកដាក់​ពង្រីក​មណ្ឌល​សុខភាព​នៅតាម​បណ្ដា​ឃុំ សង្កាត់​មួយ​ចំនួន​ដែល​មិនទាន់មាន ដើម្បី​បង្ខិត​សេវា​ថែទាំ​នៅ​ជិត​ប្រជាពលរដ្ឋ​។ បើ​យោងតាម​ប្រសាសន៍​លោកស្រី​ប្រធាន​មណ្ឌល​សុខភាព​ស្ទឹង​កែវ ស្រុក​ទឹកឈូ​បានអោយដឹងថា បច្ចុប្បន្ន​មាន​បុគ្គលិក​ចំនួន​០៦​នាក់ នៅ​ប្ដូរ​វេន​បំរើសេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​។​
​លោក រ៉េត ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ទឹកឈូ បាន​ហៅ​ទូរស័ព្ទ​ចូលរួម​ក្នុង​កម្មវិធី​ "សន្ទនា​មតិ" និង​បាន​លើក​ជាម​តិ​ថា រយៈពេល​កន្លងមក​ម​ណ្ឌ​ល​សុខភាព​បានផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​សុខភាព​បាន​គ្រប់គ្រាន់​ដែរ​ទេ ហើយ​ទន្ទឹម​និង​ការផ្ដល់សេវា​ថែទាំ​សុខភាព​នេះដែរ​អ្វី​ដែលជា​បញ្ហា​ប្រឈម​សម្រាប់​មណ្ឌល​សុខភាព​។​
ខ្ញុំ​មាន​សំណួរ​សួរ​ទៅខាង​មណ្ឌល​សុខភាព ថា​តើ​សព្វថ្ងៃនេះ​ការទទួល​អ្នកជំងឺ​រប​ស់​មណ្ឌល​សុខភាព សម​តាម​លទ្ធភាព​រប​ស់​ខ្លួន​ដែរ ឬទេ ហើយ​មាន​ជួប​ការលំបាក​អ្វីខ្លះ​?


​លោកស្រី អ៊ុក អភិរក្ស ប្រធាន​មណ្ឌល​សុខភាព​ស្ទឹង​កែវ ស្រុក​ទឹកឈូ មានប្រសាសន៍​ក្នុង​កម្មវិធី "​សន្ទនា​មតិ​" ថា មណ្ឌល​សុខភាព​ស្ទឹង​កែវ​បច្ចុប្បន្នកំពុង​ជួប​បញ្ហា​ប្រឈម​ពីរ​គឺ​ទី​១​ការខ្វះខាត​បុគ្គលិក​ក្នុង​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ និង​ទី​២ បន្ទប់​ក្រោយ​សំរាល​មាន​ចំនួន​តិច​។ រីឯ​ការចូល​រួល​របស់​ប្រជាពលរដ្ឋ​លោកស្រី​ប្រធាន​មណ្ឌល​ក៏បាន​បញ្ជាក់​អោយដឹង​ដែរ​ថា នៅមានកម្រិត ព្រោះថា កន្លងមក​ស្ត្រី​មាន​ផ្ទៃពោះ​មិនសូវ​បានមក​មណ្ឌល​សុខភាព តាម​ការ​ណាត់ជួប​ពេទ្យ​នោះទេ ហើយ​លោកស្រី​ក៏​ផ្ដាំ​ផ្ញើអោយ​ពួកគាត់​មានការ​ចូលរួម ដើម្បី​សុខភាព និង​សុវត្ថិភាព​ខ្លួនឯង​ទៅ​ថ្ងៃមុខ​។​
ដូច​ខ្ញុំ​បាន​ជម្រាប​ចឹ​ង​ថា​ខ្វះ​បុគ្គលិក បុគ្គលិក​យើង​មាន​ស្ដង់ដារ​ពី​៨-១១​នាក់ មាន​បញ្ហា​មួយទៀត​គឺ​លូវ​មានការ​សំរាល​ច្រើនណាស់​មណ្ឌល​ខ្ញុំ​ហ្នឹង និយាយ​ទៅ​សម្រាល​ហើយ​ញុ​ម​អោយ​គាត់​នៅ​ហ្នឹង​ដែរ ចឹ​ង​ហើយ​ខ្វះ​បន្ទប់​ក្រោយ​សំរាល​ដែរ ជា​បញ្ហា​ដែរ​ចា​។ ចំពោះ​ស្ត្រី​ដែល​មក​ពិនិត្យ​ផ្ទៃពោះ​មួយចំនួន​គាត់​មក​អត់​បាន​គ្រប់គ្រាន់​តាម​ការ​ណា​ត់ប​ស់​ពេទ្យ​ទេ ញុ​ម​សំណូមពរ​អោយ​គាត់​តាម​ការ​ណាត់​បស់​ពេទ្យ​ដើម្បី​ងាយស្រួល​ដល់​សុវត្ថិភាព​របស់ខ្លួន​គាត់​ដែរ​៕
​អត្ថ​ប​ទៈ កញ្ញា ឡាយ ចន្ទ្រា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise