កម្មវិធី "​សន្ទនា​មតិ​" ជា​កន្លែង​សម្រាប់​ពលរដ្ឋ​និយាយ​ពី​បញ្ហា​ប្រាប់​អាជ្ញាធរ​

TBP 31 08 2016

​ប្រិយមិត្ត​ដែល​និយម​តាមដាន​ស្តាប់​កម្មវិធី​ "សន្ទនា​មតិ​" បានលើកឡើង​នៅ​ថ្ងៃ​អង្គារ​នេះ​ថាកម្មវិធី​ "សន្ទនា​មតិ​" របស់​វិទ្យុជាតិ​៩​មករា​គឺជា​កន្លែង​សម្រាប់​អោយ​ប្រ​ជា​ពល​រដ្ឋ​បានលើកឡើង​អំពី​បញ្ហា​ដែល​កំពុង​កើតមាន​ក្នុង​មូលដ្ឋាន​ប្រាប់​ទៅកាន់​អាជ្ញាធរ​ពាក់ព័ន្ធដើម្បី​ស្វែងរកដំណោះស្រាយ​។​


​អ្នកស្រី ​ដា​នី ប្រិយមិត្ត​ទូរ​ស័ព្ទ​មកពី​ស្រុក​កំពង់ត្រាច បាន​និយាយថាកម្មវិធី​ "សន្ទនា​មតិ​" បានធ្វើអោយ​ពលរដ្ឋ​មួយចំនួន​បានលើកឡើង​អំពី​បញ្ហា​ប្រឈម​ផ្សេង​ដែល​កំពុង​​កើតមាន ដូចជា​បញ្ហា​ផ្លូវ ប្រឡាយទឹក បង្គន់ ដើម្បីអោយ​អាជ្ញាធរ​ពាក់ព័ន្ធ​បានដឹង និង​ជុំ​រុញអោយ​អាជ្ញាធរ​ទទួលខុសត្រូវ​ផងដែរ​។​
កម្មវិធី​នេះ​បង្កើតឡើង​ធ្វើអោយ​ប្រិយមិត្ត​មួយចំនួន​ហ៊ាន​បញ្ចេញ​មតិយោបល់ ពីមុនមក​គាត់​មិនដឹង​និយាយប្រាប់​អ្នកណា ជាមួយ​អាជ្ញាធរ​ក៏​អត់​ហ៊ាន​ដែរ តែ​ដល់​ពី​មានកម្ម​វិធី​នេះហើយ គាត់​បាន​ចូលរួម​ក្នុង​កម្មវិធី គាត់​មាន​ភាពក្លាហាន​ក្នុងការ​និយាយស្តី​។​ហើយ​គាត់​និយាយ​ក្នុង​កម្មវិធី​គាត់​បានជា​ប្រយោជន៍ ដោយសារ​ពីមុនមក​ការអភិវឌ្ឍន៍​មានការ​យឺតយ៉ាវ តែ​ដល់​ឥលូវ​នេះ​គឺ​រីកចំរើន​ច្រើន ហើយ​លឿន​រហ័ស​ទៀត​។​


​ចំណែកឯ​អ្នក ស្រី​ពៅ ជា​ប្រិយមិត្ត​មកពី​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ បានអោយដឹង​ដែរ​ថា កន្លងមក​អ្នកស្រី​មិន​ធ្លាប់​និយាយ​ពី​បញ្ហា​ប្រាប់​អាជ្ញាធរ​ឡើយ ប៉ុន្តែ​បន្ទាប់ពី​ស្តាប់​កម្មវិធី​ "សន្ទនា​មតិ" ធ្វើអោយ​អ្នកស្រី​ហ៊ាន​យាយ​ពី​បញ្ហា​ក្នុង​មូលដ្ឋាន​ទៅកាន់​អាជ្ញាធរ​ក្នុង​កម្មវិធី​ជា​បន្តបន្ទាប់​។​អ្នកស្រី​ថា​បញ្ហា​មួយចំនួន​ដែល​បានលើកឡើង​ក៏ត្រូវ​បាន​អាជ្ញាធរ​ព​ន្លឿ​ន​ការដោះស្រាយ​ផងដែរ​។​
កម្មវិធី​នេះ​ធ្វើអោយ​ប្រជាពលរដ្ឋ​យល់ដឹង​ច្រើន ដូច​ខ្ញុំ​កាលពីមុន​ខ្ញុំ​អត់​ដែល​ស្តាប់​អី​សោះ ហើយ​ខ្ញុំ​ក៏​មិន​យល់​ចង់​អ្នកណា​ធ្វើ​អី​ក៏​មិនដឹង ដល់​ពី​ខ្ញុំ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ខ្ញុំ​យល់ដឹង​ច្រើន ហើយ​ហ៊ាន​និយាយ​ទៀត កាល​មុន​ខ្ញុំ​អត់​ហ៊ាន​ទេ ខ្ញុំ​ខ្លាច​។​តាំងពី​ពេលនោះ​មក​ក្នុង​មូលដ្ឋាន​របស់ខ្ញុំ ដូចជា​បញ្ហា​នំចំណី​មិនល្អ​ក្នុង​សាលា​ខ្ញុំ​បាន​លើក​ឡើង កន្លែង​ហ្នឹង​មួយ​គាត់​អាចធ្វើ​បាន​៕
​អត្ថ​ប​ទៈ លោក តារា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise