​នាយក​សាលាបឋមសិក្សា​ស្នំ​ប្រាំពីរ នឹងមាន​ផែន​ការជំរុញអោយ​អាណាព្យាបាល​សិស្ស​ចូលរួម​ថែរក្សា​សៀវភៅ​សិក្សា​គោល​

TBP 21 06 2018

​សៀវភៅ​សិក្សា​គោល​នៅ​កម្រិត​បឋម ដែល​ត្រូវ​ផ្ដល់ជូន​ដល់​សិស្ស​រួមមាន គណិតវិទ្យា ភាសា​ខ្មែរ សិក្សា​សង្គម និង​វិទ្យាសាស្ត្រ​ជាដើម​។ ទាក់ទង​ទៅ​និង​សៀវ​សិក្សា​គោល​នេះដែរ ក៏មាន​អាណាព្យាបាល​សិស្ស​មួយចំនួនដែល​មានកូន​សិក្សា​នៅ​សាលា​ស្នំ​ប្រាំពីរ ស្រុក​ទឹកឈូ បាន​លើកឡើងថា នៅ​សាលា​បឋម​នេះ សព្វថ្ងៃ​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម ដោយ​ខ្វះ​សៀវភៅ​សិក្សា​គោល ដែល​បង្ក​អោយ​ប៉ះពាល់ ដល់​ការបង្រៀន​និង​រៀន​របស់​សិស្ស​។ យោងតាម​របា​ការណ៍របស់លោក​នាយក​សាលា​ស្នំ​ប្រាំពីរ​ប្រាប់​អោយដឹងថា សាលាបឋមសិក្សា​ស្នំ​ប្រាំពីរ ស្ថិតនៅក្នុង​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ​មាន មាន​សិស្ស​កំពុង​សិក្សា​សរុប​ ៣១៦នាក់ ក្នុងនោះ​ស្រី ​១៣៤នាក់​។​

 

លោក ស៊ីវ ស៊ា​ង នាយក​សាលា​បឋម​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ មានប្រសាសន៍​ក្នុង​កម្មវិធី​ "សន្ទនា​មតិ" ​ថា លោក​ទទួលស្គាល់​ចំពោះ​ការលើកឡើង​របស់​អាណា​ព្យាបាល​សិស្ស ព្រោះថា រយៈពេល​កន្លងមក​ការចូលរួម​របស់​ពួកគាត់​នៅមានកម្រិត ម្យ៉ាងទៀត​លោក​គិតថា អាណាព្យាបាល​សិស្ស​មានឱកាស​ច្រើន​ក្នុង​ការអប់រំ​ណែនាំ​ដល់​កូនៗ​។ ជាមួយគ្នា​ដែរនោះ​លោកនាយក​សាលា​ក៏បាន​ជំ​រុញអោយ​អាណាព្យាបាល​សិស្ស​ទាំងអស់​គ​ម្បី​ចូលរួម​ថែរក្សា​សៀវភៅ​សិក្សា​គោល​ដែល​សាលា​ផ្ដល់ជូន​។​
ការលើកឡើង​របស់​មា​តា​បិតា​សិស្ស​គឺជា​ការល្អ សំខាន់​ទី​១​សាលា​ចង់អោយ​ឪពុកម្ដាយ​ចូលរួម​អោយបាន​ច្រើន​ថែរក្សា​សៀវភៅ​គោល​នេះ ពីព្រោះ​សិស្ស​នៅ​ជាមួយ​ឪពុកម្ដាយ រយៈពេល​វែង​ជាង​នៅ​ជាមួយ​សាលារៀន​។ ហើយ​ការត្រួតពិនិត្យ​របស់​សាលារៀន​ពេល ដែល​យើង​មក​រៀន​ហ្នឹង​ចាំបាច់​គិតតែ​ពី​ម៉ោង​បង្រៀន បញ្ជ្រាប​មេរៀន​ទេ ចឹ​ង​កន្លែង​នេះ​ជា​ចំនុច​ល្អ​ណាស់​ដែល​ឪពុកម្ដាយ​យកចិត្តទុកដាក់​។ ខ្ញុំ​និង​សុំអោយ​ឪពុកម្ដាយ​ហ្នឹង​ជួយ​ទាំងអស់គ្នា​ថែរក្សា​កន្លែង​ហ្នឹង​អោយបាន​ច្រើន​។​

 

​ការលើកឡើង​ខាងលើនេះ​ក៏​ដោយសារតែ​អ្នកស្រី ណា​ង ជា​អាណាព្យាបាល​សិស្ស​រៀន​នៅ​សាលាបឋមសិក្សា​ស្នំ​ប្រាំពីរ បាន​ចូលរួម​ក្នុង​កម្មវិធី​សន្ទនា​មតិ និង​បាន​លើក​ជាម​តិ​ថា ទន្ទឹម​និង​សាលា​ផ្ដល់​សៀវភៅ​សិក្សា​គោល​ជូន​ដល់​សិស្ស​បន្ទាប់ពី​បវេសនកាល ឪពុកម្ដាយ​ក៏ត្រូវ​តែ​យកចិត្តទុកដាក់​ជួយ​ថែរក្សា​សៀវភៅ ដោយ​ដាក់​ក្រប​អោយបាន​ត្រឹមត្រូវ ទើប​អាច​ប្រើប្រាស់​បាន​នៅ​ឆ្នាំ​បន្ទាប់ៗ​ទៀត និង​អាចជួយ​កាត់បន្ថយ​ការខ្វះខាត​សៀវភៅ​ផងដែរ​៕
គួរតែ​ជំរុញ​ក្មេង​វា​មិនសូវ​ទេ ទាល់តែ​យើង​ជា​ម្ដាយ​ឪពុក​ជួយ​ថែរក្សា​បានមក​យើង​ដាក់​ក្រប យើង​កិ​ចវា​អោយ​ស្អាត​ឃើញ​ទេស​បាន​អ្នក​ក្រោយ​មើល​ទៀត​៕
​អត្ថបទៈ កញ្ញា ឡាយ ចន្ទ្រា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise