ប្រធាន​មណ្ឌល​សុខភាព​ស្នំ​ប្រាំពីរ​នៅ​ឆ្នាំ​២០១៩​នេះ នឹង​រៀបចំ​បុគ្គលិក​ប្រចាំការ​អោយបាន​២៤​ម៉ោង​

TBP 02 01 2019

​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ឃុំ​ម៉ាក់​ប្រាង្គ​ស្រុក​ទឹកឈូ​បាន​លើកឡើងថា ប្រជាពលរដ្ឋ​មួយចំនួន​ធ្លាប់បាន​ជូន​កូន​ទៅ​សម្រាល​នៅ​មណ្ឌល​សុខភាព តែ​មិនមាន​បុគ្គលិក​ប្រចាំការ ដែលជា​ហេតុ​នាំអោយមាន​ការព្រួយបារម្ភ​សម្រាប់​ប្រជាពលរដ្ឋ​។​ ហើយ​ពួកគាត់​ចង់អោយមាន​បុគ្គលិក​នៅ​មណ្ឌល​សុខភាព​ស្នំប្រាំពីរ​មាន​ជាការ​បែងចែក​វេន​ប្រចាំការ​អោយបាន​២៤​ម៉ោង ។​
ខ្ញុំ​ដឹក​កូន​ទៅ​សាលា​សិន​ដ៏​មកដល់​មណ្ឌល​អត់​មាន​គេ​ចាក់​ទ្វារ​ជិត យើង​ទៅ​សំរាល​នៅ​វាល​អត់​មាន​អ្នក​នៅ​ប្រចាំ​ការឈឺ​ណ​ពោះ​ម៉ោង​៥ ម៉ោង​៦​កន្លះ​កើត មួយ​ភ្លេ​ត​ដែរ អត់​មាន​មនុស្ស​បារម្ភ​ដែរ កូន​ខ្ញុំ​ភ័យ​ចង់​ងាប់​។​


​លោក ថាច់ សុ​ខេន ប្រធាន​មណ្ឌល​សុខភាព​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ  ខេត្តកំពត បាន​មានប្រសាសន៍​ក្នុង​កម្មវិធី "​សន្ទនា​មតិ​" នៅ​ថ្ងៃ​ពុធ ថា នៅក្នុង​ឆ្នាំ​២០១៩​នេះ មណ្ឌល​សុខភាព នឹង​រៀបចំ​វេន​ប្រចាំការ​អោយបាន​២៤​ម៉ោង​លើ​២៤​ម៉ោង ហើយ​កន្លងមក​មណ្ឌល​សុខភាព​ស្នំ​ប្រាំពីរ បាន​ប្រចាំការ​បាន​ពេញ​ម៉ោង​ធម្មតា​នោះ ហើយដោយ​សារ​ចុង​ឆ្នាំនេះ​ដោយសារ​មាន​អ្នកគ្រូ​ពេទ្យ​ពី​នាក់​គាត់​បាន​សំរាលកូន ហើយ​ជាក់ស្ដែង​ដោយសារ​នៅ​មណ្ឌល​សុខភាព​ម៉ាក់​ប្រាង្គ​យើង​មាន​បុគ្គលិក​ពេទ្យ​មាន​បុ​គ្ក​តិច ហើយនឹង​ធ្វើការ​ស្នើរ​ទៅ​ថ្នាក់លើ​ដើម្បី​សុំ​បុគ្គលិក​បន្ថែមទៀត​ធ្វើយ៉ាងណា​អោយបាន​គ្រប់គ្រាន​។​
ចំពោះ​សម្រាប់​ផែនការ​នៅ​ឆ្នាំ​២០១៩​នេះ យើង​បានរៀបចំ​ផែនការ យាម​ការ​២៤​ម៉ោង​លើ​២៤​ម៉ោង តាំងពី​ខ្ញុំ​ឡើង​ធ្វើ​ប្រធាន​ប​ណ្ឌ​លម​ក ក៏​បុគ្គលិក​យើង​ប្រចាំការ​បាន​ទៀងទាត់ ហើយ​មួយទៀត គាត់​បាន​លើកឡើងថា មក​មណ្ឌល​សុខភាព​មានការ​យឺត​យាវ យើង​ទួទ​ល​ស្គាល់​ដោយសារ​មួយ​រយះ​នេះ ដោយសារ​មាន​នាក់​គ្រូ​ពេទ្យ​២​នាក់​គាត់​សំរាលកូន​ប្រហែល​គ្នា អ​ញ្ជឹ​ង​គាត់​ខ្ចី​ហើយ​តាមពិត គ្រាន់តែ​គាត់​ចាំ​ប្រហែល​តែ​១០ ទៅ​១៥​នាទី​តែ​ប៉ុ​នោះ គាត់​ថា​អត់​អី​ទេ​ហើយក៏​សុំ​អធ្យាស្រ័យ​គាត់ គាត់​ថា​អត់​អី​ទេ ដោយសារ​គាត់​មានកូន​ខ្ចី ហើយ​យប់​ឡើង​គាត់​យាម ពីព្រោះ​បុគ្គលិក​យើង​តិច​ជាក់ស្ដែង​តែ​៤​នាក់​ទៀត ​៕
​អត្ថ​ប​ទៈ លោក ញ៉ឹ​ប ស៊ី​វន​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise