​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្ជាយ​ខាងជើង ស្រុក​ដងទង់ នៅតែ​ខ្វះខាត​បង្គន់​អនាម័យ​ប្រើប្រាស់​

TBP 31 12 2018

​ឃុំ​ខ្ជាយ​ខាងជើង សព្វថ្ងៃ​មានការ​រីកចំរើន​គួរឱ្យកត់សម្គាល់ ដោយ​អាជ្ញាធរ​ឃុំ​កសាងបានសមិទ្ធិផល​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹង​ការអភិវឌ្ឍន៍​ប្រជាពលរដ្ឋ​រស់​នៅក្នុង​ឃុំ​នេះ ក៏​ចង់ឱ្យ​អជ្ញាធរជួយ​រក​ដំណោះស្រាយលើ​បញ្ហា​បង្គន់​អនាម័យ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។​
​លោក គល់ សុ​ណា ជំទប់​ទី​១​ឃុំ​ខ្ជាយ​ខាងជើង ស្រុក​ដងទង់ បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ​២០២០ អាជ្ញាធរ​ឃុំ​និង​មាន​គម្រោង​យក​ថវិកា​ឃុំ អភិវឌ្ឍន៍​ទៅលើ​បញ្ហា​បង្គន់​​អនាម័យ​ម្តងដើម្បី​ផ្តល់ជូន​ប្រជាពលរដ្ឋណា​ដែលមាន​ជីវភាព​ក្រីក្រ​និង​មាន​ប័ណ្ណ​ប្រភេទ​១​ជូន​ពួកគាត់​ផងដែរ។ លោក​បាន​បន្តទៀត នៅពេល​ផ្តល់ជូន​ពលរដ្ឋ​ក្រីក្រ​ប្រភេទ​១ អស់ហើយ និង បន្ត​ផ្តល់ជូន​ពលរដ្ឋ​ណា​ដែលមាន​ប័ណ្ណ​ក្រី្ហ​រ​ប្រភេទ​២ ជា​បន្តទៀត ។​
២០២០​យើង​អាច​និង​ចាប់ផ្តើម​ប្រមូល​ថវិកា​ឃុំ​និង​អភិវឌ្ឍន៍​និង​យើង​អាច​យកមក​ដាក់​ផែនការ​បង្គន់​អនាម័យ​និង​ជូន​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​បំផុត ចង់​និយាយថា​ក្រី​កំ​រឹត​មួយ​ចឹ​ង​ទៅបាន​គ្រប់​បន្តទៅ​ក្រី​កំ​រឹត​២​ទៀត។​


​ការឆ្លើយតប​ថា​លើ​ដោយសារ​មាន​ប្រជាពលរដ្ឋ ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ភូមិ​ព្រៃ​សំណាង​ក្រោម ឃុំ​ខ្ជាយ​ខាងជើង បាន រៀបរាប់ថា អ្នកស្រី​មិនមាន​បង្គន់​អនាម័យ​ប្រើប្រាស់​នោះទេ ដោយ​អ្នកស្រី​កំពុងមាន​ជីវភាព​ខាត​។ អ្នកស្រី បន្ថែម ថា សព្វថ្ងៃនេះ​ពិបាក​នៅពេល​បន្ទោរ​បង់​ម្តងៗ ជាពិសេស​នៅ​រដូវវស្សា ហើយ​អ្នកស្រី​ចង់ បាន​បង្គន់​អនាម័យ មួយ​សម្រាប់​ប្រើ​ផងដែរ​។
ខ្ញុំ​អត់​មាន​លុយ​ធ្វើ​ព្រោះ​អី​យើង​វា​ខ្វះ​ដៃ​ខ្វះជើង​ទើប​ការ​ហើយ​ថ្មីៗ​រកលុយ​មិនទាន់បាន អតិ​ដែល​ឃើញ​មាន​ផង ពិបាក​ដែល​ពេល​មេឃ​ភ្លៀង​ម្តង​ទៅ​ពិបាករ​ត់រក​កន្លែង និយាយ​ទៅ​ចង់បាន​ដែរ តែ​មិនដឹង​ធ្វើ​ម៉េច​បាន។​
​អត្ថ​ប​ទៈ លោក ហង្ស សង្ហា

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise