ពលរដ្ឋ​រស់នៅក្នុង​ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ទទូច​ចង់អោយ​អាជ្ញាធរ​ជួយ​ជួសជុល​កែលម្អ​ផ្លូវ​មួយ​ខ្សែ​នៅ​ភូមិ​ឈ្លី​ត​ក្រោម​

TBP 24 12 2018

​ពលរដ្ឋ​រស់នៅក្នុង​ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ទទូច​ចង់អោយ​អាជ្ញាធរ​ជួយ​ជួសជុល​កែលម្អ​ផ្លូវ​មួយ​ខ្សែ​នៅ​ភូមិ​ឈ្លី​ត​ក្រោម ដែល​ប្រជាពលរដ្ឋ​ពិបាក​ក្នុងការធ្វើដំណើរ​ប្រចាំថ្ងៃ​ផងដែរ​។ ពាក់ព័ន្ធ​និង​បញ្ហា​ផ្លូវ​មួយ​ខ្សែ​នេះ តើ​អាជ្ញា​ធរមាន​ដំណោះស្រាយ​បែបណា​ជូន​ប្រជាពលរដ្ឋ?
លោក ប៊ុល សំបូរ ជំទប់​២ ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ដែល​បាន​សំណួរ​ពរ​ឃុំ​អោយ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នៅក្នុង​ភូមិ​ឈ្លី​ត​ក្រោម​នេះ គឺ​ឃុំ​បាន​ចុះសិក្សា​ដាក់អោយ​ក្រុមហ៊ុនដេញថ្លៃ​ផ្លូវ​មួយ​ខ្សែ​នេះ​រួចរាល់​ហើយ។ លោក​បាន​បន្តថា នៅ​ដើមឆ្នាំ​២០១៩ ខែកុម្ភៈ ដែល​ផ្លូវ​មាន​ប្រវែង​ ១,៣០០​ម៉ែត្រនោះ និង​ធ្វើ​ជូន​ប្រជាពលរដ្ឋ នៅពេល​ខាងមុខនេះ ហើយ ។​
​អ្នកស្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ភូមិ​ឈ្លី​ត​ក្រោម ស្រុក​ដងទង់​បាន​រៀបរាប់ថា ចង់អោយ​អាជ្ញាធរ​ជួសជុល​ផ្លូវ​មួយ​នៅ​ភូមិ​ឈ្លី​ត​ក្រោម ដើម្បី​ងាយស្រួល​ធ្វើដំណើរ និង​មាន​សុ​វិ​ត្តិ​ភាព ទាំងអស់គ្នា ហើយ​សព្វថ្ងៃ​ផ្លូវ​មួយ​ខ្សែ​នេះ មានការ​លំបាក ដោយមាន​ជង្ហុក់​ធំៗ ផងដែរ ។ អ្នកស្រី​បាន​បន្តថា កន្លងមក​ធ្លាប់​លឺ អាជ្ញាធ​រេ​ជួសជុល​ជូន ដែល តែ​មកដល់ពេលនេះ មិនទាន់​ធ្វើ​ជូន​នៅឡើយ ។

 

​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ចង់​កែសម្រួល ឬ​ថតចម្លង​អត្តសញ្ញាណប័ណ្ណ​ថ្មី​ទាំងអស់​មិន អាច​ថត​ធ្វើ​អត្តសញ្ញាណប័ណ្ណ​២​ដង​លើ​អត្តសញ្ញាណប័ណ្ណ​មួយ​បានឡើយ ព្រោះ​ស្ទួនក្រ​យ៉ៅ​ដៃ​។ យោងតាម​ប្រសាសន៍​របស់លោក​វរៈសេនីយ៍ត្រី នាក់ វី​ អធិការ​ង​ស្រុក​ជុំ​គី​រី ទទួល​ផែន​អត្តសញ្ញាណ​កម្ម បានលើកឡើង​ក្នុង​កម្មវិធី​ "សន្ទនា​មតិ" ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០១៨​នេះ។​
​លោក​អធិការ​ង​ស្រុក​បាន​លើកឡើងថា ក្នុងករណី​ប្រជាពលរដ្ឋ​ដែល​បាន​ថតរូប​ធ្វើ​អត្ត​ស​ញ​ញ្ញាណ​ប័ណ្ណ​រួចហើយ​មិនទាន់​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​ប្រើប្រាស់​នោះ គឺ​ហាមដាច់​ខាន​មិនត្រូវ​ថត​ធ្វើ​ម្តង​ទៀតឡើយ ក្នុងករណី​មិនទាន់បាន​ដាក់ពាក្យ​បណ្តឹង​ថា​បាត់​មកកាន់មន្ត្រីទទួល​ផែន​ធ្វើ​អត្តសញ្ញាណប័ណ្ណ ឬ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋ​ឃុំ​នៅ​មួយ​ដ្ឋា​ន​របស់ខ្លួន។​

 

​កម្រង​សាលា​ពោធិ​ជុំ ស្រុក​អង្គរជ័យ​មាន​០៧ សាលា​រួមមានៈ​សាលា​បឋម​ពោធិ​ជុំ ដំបូក​ខ្ពស់ ត្រពាំង​ត្រគៀត ត្រពាំង​ត្នោត ដងទង់ គង្គា​សុ​វណ្ណា​រាម និង​សាលា​បឋម​ឧត្ដុ​ង​មានជ័យ មាន​គ្រូ​សរុប​៦៩ នាក់​ក្នុងនោះ​ស្រី​៣៣ នាក់ និង​មាន​សិស្ស​កំពុង​សិក្សា​សរុប​ ១,៦៤១នាក់ ក្នុងនោះ​ស្រី ​៧៥៧នាក់​។​
​លោក កៅ វ​ណ្ណី ប្រធាន​កម្រង​សាលាបឋមសិក្សា​ពោធិ​ជុំ ស្រុក​អង្គរជ័យ ខេត្តកំពត មានប្រសាសន៍​ក្នុង​កម្មវិធី​សន្ទនា​មតិ​ថា ដោយសារតែ​ការស្នើសុំ​សៀវភៅ​សិក្សា​គោល​កន្លងមក​លោកនាយ​ក​តាម​សាលា​ជា​អ្នក​ធ្វើសំណើរ​សុំ​ដោយផ្ទាល់​។ ចំពោះ​ការខ្វះខាត​សៀវភៅ​សិក្សា​គោល​គឺមាន​កត្តា​ពីរ​ដែល​នាំអោយមាន​មានការ​ខ្វះខាត​រៀងរាល់​ឆ្នាំ ទន្ទឹម​និង​នោះដែរ លោក​ប្រធាន​កម្រង​ក៏បាន​អំពាវនាវ​អោយ​ក្រសួង​អប់រំ ជួយ​ព​ន្លឿ​ន​ការផ្ដល់​សៀវភៅ​នៅតាម​សាលា អោយបាន​ទាន់ពេលវេលា និង​ជំរុញ​ការបោះពុម្ព​សៀវភៅ​អោយ​កាន់តែ​មានគុណ​ភាព​ជាង​នេះ​បន្ថែមទៀត​។​
ការលើកឡើង​ខាងលើនេះ​ក៏​ដោយសារតែ​អ្នកស្រី វិ​ន​ដា ជា​អាណាព្យាបាល​សិស្ស​រៀន​នៅ​សាលាបឋមសិក្សា​ដំបូក​ខ្ពស់​បាន​ចូលរួម​ក្នុង​កម្មវិធី​សន្ទនា​មតិ និង​បាន​លើក​ជាម​តិ​ថា កូន​របស់​អ្នកស្រី​សព្វថ្ងៃ​មិនមាន​សៀវភៅ​សិក្សា​គោល គ្រាប់​គ្រាន់​នោះទេ ហើយ​វា​ពិតជា​ពិបាក​ខ្លាំងណាស់​ក្នុង​ការរៀន​នៅ​ធ្វើ​ការងារ​នៅផ្ទះ​។ អ្នកស្រី​ចង់អោយ​លោកគ្រូ អ្នកគ្រូ​ផ្តល់​សៀវភៅ​គោល​ដល់​សិស្ស អោយបាន​គ្រប់ៗ​មុខ​។​

 

​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ឃុំ ដំបូ​កខ្ពស់ ស្រុក​អង្គរជ័យ បាន​លើកឡើងថា ដោយសារ​ក្រុមគ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​មួយចំនួន​មិនសូវមាន​ការយកចិត្ត​ទុក​ដាក់​ចំពោះ​អ្នកជំងឺ​និង​ប្រើពាក្យ​ពិ​ច​មិន​សមរម្យ​ទើប​អ្នកស្រី​មិន​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​ទីនោះ ហើយ​នៅពេល​ដែលមាន​បញ្ហា​សុខភាព​អ្នកស្រី​តែងតែ​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​ពេទ្យ​ឯកជន​វិញ​។​
​លោកស្រី ម៉ែន ច​ន្ធូ មន្ត្រី​មណ្ឌល​សុខភាព​ដំបូង​ខ្ពស់ ឃុំ​ដំបូង​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត បាន​មាន​ប្រសា​ស​ន៏​ក្នុង​កម្មវិធី​ "ស​ន្ទ​នា​​មតិ" នៅ​ថ្ងៃ​ពុធ ថា បើ​មាន​ករណី​បុគ្គលិក​ពេទ្យ​ណា​មាន​អាកប្បកិរិយា​មិន​សមរម្យ យើង​ធ្វើ​ការអប់រំ​ពូក​គាត់​ទាំងអស់នោះ ហើយ​ចំពោះ​កន្លងមក​ដូច​មិនមាន​បុគ្គលិក​ពេទ្យ​ណា​ប្រើ​សំដី​មិន​សមរម្យ​នោះទេ​។ ហើយ​ប្រសិន​ជាមានបុគ្គលិក​ពេទ្យ​ណា​ប្រើ​សំដី​មិន​សមរម្យ យើង​នឹង​ហៅ​ពួកគាត់​ទៅ​ប្រជុំ​ណែនាំ​អោយ​ពួកគាត់ ប្រើ​អាកប្បកិរិយា​អោយបាន​សមរម្យ​ទៅ​អ្នកជំងឺ​។​

 

​សមត្ថកិច្ច​ស្រុក​កំពង់ត្រាច​បានអោយដឹង​ក្នុង​កម្មវិធី​ "សន្ទនា​មតិ" ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ជន​ប្រព្រឹត្តិ​បទល្មើស​គ្រឿងញៀន​ដែល​បង្ក្រាប​នៅ​ស្រុក​កំពង់ត្រាច​កន្លងមក ពុំ​ត្រូវបាន​ដោះលែង​វិញ​ឡើយ ពោលគឺ​សមត្ថកិច្ច​ស្រុក​បាន​បញ្ជូន​ទាំង​មនុស្ស និង​វត្ថុតាង​ទៅកាន់​ថ្នាក់លើ ដើម្បី​ចាត់ការ​បន្ត​។ ​លោក ស៊ឹម នៅ អធិការរង​ស្រុក​កំពង​ត្រាច ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​មានប្រសាសន៍ថា គ្រប់​ករណី​បទល្មើស​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ស្រុក​បង្ក្រាបបាន សុទ្ធតែ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​ខេត្ត ដើម្បី​មាន​ចំណាត់​ការបន្ត​។​លោក​ថា ការសម្រេច​ដោះលែង ឬ​មិន​ដោះលែង​គឺជា​សមត្ថកិច្ច​របស់​តុលាកា និង​ថ្នាក់លើ​។​ដោយឡែក​ថ្នាក់ស្រុក​គ្មាន​សិទ្ធិ​សម្រេច​ដោះលែង​វិញ​ឡើយ​។​
​ការលើកឡើង​បែបនេះ​គឺ​ដើម្បី​ឆ្លើយតប​ចំពោះ​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ស្រុក​កំពង់ត្រាច​ដែល​បាន​និយាយថា ជន​ដែល​ប្រព្រឹត្តិ​បទល្មើស​គ្រឿងញៀន គឺជា​មុខសញ្ញា​ដដែល ដែល​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​។​ពួកគាត់​ចង់អោយ​ដាក់ទោស​ទៅលើ​ជន​ទាំង​នៅ​អោយបាន​តឹងរឹង ទើប​អាច​ទប់ស្កាត់​បញ្ហា​នេះ​បាន​។​
​អត្ថ​ប​ទៈ PDI Kampot

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise