មន្ដ្រី​មណ្ឌល​សុខភាព​ដំបូង​ខ្ពស់ នឹង​ពង្រឹង​ការផ្ដល់សេវា​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​លើកឡើង​

TBP 27 12 2018

​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ឃុំដំបូង​ខ្ពស់ ស្រុក​អង្គរជ័យ បាន​លើកឡើងថា ដោយសារ​ក្រុមគ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​មួយចំនួន​មិនសូវមាន​ការយកចិត្ត​ទុក​ដាក់​ចំពោះ​អ្នកជំងឺ​និង​ប្រើពាក្យ​ពិ​ច​មិន​សមរម្យ​ទើបអ្នកស្រី​មិន​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​ទីនោះ ហើយ​នៅពេល​ដែលមាន​បញ្ហា​សុខភាព​អ្នកស្រី​តែងតែ​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​ពេទ្យ​ឯកជន​វិញ​។​
ជាទូទៅ​ភាគច្រើន​ហើយ​ពាក្យសំដី​អសុរ​ស​មើលទៅ​បើ​យើង​ទៅ​ពេទ្យ​បើ​អត់លុយ​អោយគេ​អី​អ​ញ្ជឹ​ង គេ​ថា​គេ​មិន​យកលុយ​ទេ សម្រាប់​យើង​អត់លុយ​អោយគេ គេ​មិនសូវ​មើល តែ​មើ​យើង​ភ​យ័​បារម្ភ​ណ៏​គ្រួសារ​យើង​រត់​ពេទ្យ​ឯកជន ថ្លៃ​មែន​តែ​គេ​យកចិត្តទុកដាក់​។​


​លោកស្រី ម៉ែន ច​ន្ធូ មន្ត្រី​មណ្ឌល​សុខភាព​ដំបូង​ខ្ពស់ ឃុំ​ដំបូង​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត បាន​មាន​ប្រសា​ស​ន៏​ក្នុង​កម្មវិធី​ "ស​ន្ទ​នា​​មតិ" នៅ​ថ្ងៃ​ពុធ ថា បើ​មាន​ករណី​បុគ្គលិក​ពេទ្យ​ណា​មាន​អាកប្បកិរិយា​មិន​សមរម្យ យើង​ធ្វើ​ការអប់រំ​ពូក​គាត់​ទាំងអស់នោះ ហើយ​ចំពោះ​កន្លងមក​ដូច​មិនមាន​បុគ្គលិក​ពេទ្យ​ណា​ប្រើ​សំដី​មិន​សមរម្យ​នោះទេ​។ ហើយ​ប្រសិន​ជាមានបុគ្គលិក​ពេទ្យ​ណា​ប្រើ​សំដី​មិន​សមរម្យ យើង​នឹង​ហៅ​ពួកគាត់​ទៅ​ប្រជុំ​ណែនាំ​អោយ​ពួកគាត់ ប្រើ​អាកប្បកិរិយា​អោយបាន​សមរម្យ​ទៅ​អ្នកជំងឺ​។​
បើសិន​ជាមាន​ករណី​ទាំងអស់នេះ​កើតឡើង​មែន​ពួក​ខ្ញុំ​នឹង​ខិតខំ​កែប្រែ​នៅ​អាកប្បកិរិយា​បុគ្គលិក​ទាំងអស់នេះ ហើយ​កន្លង ដូចជា​កន្លងមក​មិនសូវមាន​បញ្ហា សំដី​គំរូ​ស​រើ​យ គាត់​មិន​ពេញចិត្ត​អី​ឬ សេវា​អី​មួយ​នឹង​យើង​មិនសូវ​ដឹង​ដែរ បើសិន​ជាមាន​សំដី​មិន​សមរម្យ​ទៅលើ​អតិ​ជន មានតែ​យើង​ប្រជុំ​ជាមួយ​បុគ្គលិក​ទាំងអស់ នឹង​លើកឡើង​ពី​បញ្ហា​អតិ​ជន​អត់​ពេញចិត្ត​យើង អត់​ពេញចិត្ត​យើង​នៅ​អាកប្បកិរិយា​របស់​យើង​នឹង​ព្យាយាម​អោយគេ​កែ​តំ​ម្រូ​វ​អាកប្បកិរិយា​អោយ​ល្អ​ទៅកាន់​អតិ​ជន​។​
​អត្ថបទ​: លោក ញ៉ឹ​ប ស៊ី​វន​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise