សមត្ថកិច្ច​ស្រុក​កំពង់ត្រាច​អះអាងថា​គ្មាន​ការដោះលែង​ជន​ប្រព្រឹត្តិ​បទល្មើស​គ្រឿងញៀន​នៅត្រឹម​ថ្នាក់ស្រុក​ឡើយ​

TBP 28 12 2016

​សមត្ថកិច្ច​ស្រុក​កំពង់ត្រាច​បានអោយដឹង​ក្នុង​កម្មវិធី "​សន្ទនា​មតិ" ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ជន​ប្រព្រឹត្តិ​បទល្មើស​គ្រឿងញៀន​ដែល​បង្ក្រាប​នៅ​ស្រុក​កំពង់ត្រាច​កន្លងមក ពុំ​ត្រូវបាន​ដោះលែង​វិញ​ឡើយ ពោលគឺ​សមត្ថកិច្ច​ស្រុក​បាន​បញ្ជូន​ទាំង​មនុស្ស និង​វត្ថុតាង​ទៅកាន់​ថ្នាក់លើ ដើម្បី​ចាត់ការ​បន្ត​។​ លោក ស៊ឹម នៅ អធិការរង​ស្រុក​កំពង​ត្រាច ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​មានប្រសាសន៍ថា គ្រប់​ករណី​បទល្មើស​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ស្រុក​បង្ក្រាបបាន សុទ្ធតែ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​ខេត្ត ដើម្បី​មាន​ចំណាត់​ការបន្ត​។ ​លោក​ថាការសម្រេច​ដោះលែង ឬ​មិន​ដោះលែង​គឺជា​សមត្ថកិច្ច​របស់​តុលាការ និង​ថ្នាក់លើ​។​ ដោយឡែក​ថ្នាក់ស្រុក​គ្មាន​សិទ្ធិ​សម្រេច​ដោះលែង​វិញ​ឡើយ​។​
ខ្ញុំ​សូម​ជំរាបជូន​ថា​ក្រោយពី​កំលាំង​ជំនាញ​បង្ក្រាបបាន ចុះ​ចាប់​មុខសញ្ញា​ប្រើប្រាស់ ឬ​ជួញដូរ កំលាំង​អធិការដ្ឋាន​តែងតែ​ធ្វើ​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​ខេត្តកំពត ប៉ុន្តែ​លែង​ឬ​មិន​លែង​វា​អាស្រ័យ​លើ​លោកស្នងការ ឬ​ព្រះរាជ​អាជ្ញាធរ តែ​ចំណែក​ស្រុក​យើង​នេះ យើង​មិនអាច​ឆ្លើយថា​លែង​ដោយសារ​មូលហេតុ​អ្វី យើង​ក៏​អត់​បានដឹង​ដែរ​។​


​ការលើកឡើង​បែបនេះ​គឺ​ដើម្បី​ឆ្លើយតប​ចំពោះ​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ស្រុក​កំពង់ត្រាច​ដែល​បាន​និយាយថា ជន​ដែល​ប្រព្រឹត្តិ​បទល្មើស​គ្រឿងញៀន គឺជា​មុខសញ្ញា​ដដែល ដែល​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​។​ពួកគាត់​ចង់អោយ​ដាក់ទោស​ទៅលើ​ជន​ទាំង​នៅ​អោយបាន​តឹងរឹង ទើប​អាច​ទប់ស្កាត់​បញ្ហា​នេះ​បាន​។​
ប៉ូលីស​ចាប់​ទៅ​ចឹ​ង​បាន​ប៉ុន្មាន​លែង​មកវិញ អាហ្នឹង​ទាន់​តែ​ចាប់​វា​ដាក់គុក​វា​អោយ​យូរ​បន្តិច​ទៅ​។​ ចាប់​ទៅ​លែង​មកវិញ ចឹ​ង​ធ្វើ​មិច​ទៅ​?​អា​ចឹ​ង​នៅតែមាន​ចឹ​ង​វា​មិន​អស់​ទេ​។​
​អត្ថ​ប​ទៈ លោក តារា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise