​ប្រធាន​កម្រង​សាលាបឋមសិក្សា​ពោធិ​ជុំ អំពាវនាវ​អោយ​ក្រសួង​អប់រំ​ជួយផ្ដល់​សៀវភៅ​សិក្សា​គោល​ដល់​សិស្ស​អោយបាន​ទាន់ពេលវេលា​

TBP 21 06 2018

​កម្រង​សាលា​ពោធិ​ជុំ ស្រុក​អង្គរជ័យ​មាន​០៧ សាលា​រួមមានៈ​សាលា​បឋម​ពោធិ​ជុំ ដំបូក​ខ្ពស់ ត្រពាំង​ត្រគៀត ត្រពាំង​ត្នោត ដងទង់ គង្គា​សុ​វណ្ណា​រាម និង​សាលា​បឋម​ឧត្ដុ​ង​មានជ័យ មាន​គ្រូ​សរុប​ ៦៩នាក់​ក្នុងនោះ​ស្រី​ ៣៣នាក់។​
លោក កៅ វ​ណ្ណី ប្រធាន​កម្រង​សាលាបឋមសិក្សា​ពោធិ​ជុំ ស្រុក​អង្គរជ័យ ខេត្តកំពត មានប្រសាសន៍​ក្នុង​កម្មវិធី "​សន្ទនា​មតិ" ​ថា ដោយសារតែ​ការស្នើសុំ​សៀវភៅ​សិក្សា​គោល​កន្លងមក​លោកនាយ​ក​តាម​សាលា​ជា​អ្នក​ធ្វើសំណើរ​សុំ​ដោយផ្ទាល់​។ ចំពោះ​ការខ្វះខាត​សៀវភៅ​សិក្សា​គោល​គឺមាន​កត្តា​ពីរ​ដែល​នាំអោយមាន​មានការ​ខ្វះខាត​រៀង​រាល់​ឆ្នាំ ទន្ទឹម​និង​នោះដែរ លោក​ប្រធាន​កម្រង​ក៏បាន​អំពាវនាវ​អោយ​ក្រសួង​អប់រំ ជួយ​ព​ន្លឿ​ន​ការផ្ដល់​សៀវភៅ​នៅតាម​សាលា អោយបាន​ទាន់ពេលវេលា និង​ជំរុញ​ការ​បោះពុម្ព​សៀវភៅ​អោយ​កាន់តែ​មានគុណ​ភាព​ជាង​នេះ​បន្ថែមទៀត​។​
​សៀវភៅ​ពេលដែល​ធ្វើ​កម្មវិធី​ស្នើ​ទៅ​ក្រសួង មិនមែន​កម្រង​ជា​អ្នកធ្វើ​ទេ គឺ​សាលា​នីមួយៗ​ធ្វើ​ផ្ទាល់ខ្លួន​។ បញ្ហា​ប្រឈម​សៀវភៅ​ការប្រើប្រាស់ ទី​១​ក្រសួង​លោក​ទម្លាក់​មក​ហាក់ដូចជា​យឺត​ពេល​បន្តិច ទី​២​ចំពោះ​គុណភាព​សៀវ ភៅ​ឆាប់​រហែក​ក្រប​បិទ​អត់​កិប ចឹ​ង​វា​ឆាប់​រហែក កន្លងមក​សាលា​គឺ​បាន​ណែនាំ​អោយ​សាលា​ទិញ​កិប​ធំៗ សម្រាប​កិ​ច​អាណា​ហែក​មួយ ឬ​ពីរ​សន្លឹក​អាច​ប្រើប្រាស់​បាន​កិប​បន្ថែមទៀត​នៅតាម​សាលា​។ ញុ​ម​សូម​សំណូមពរ​ដល់​ក្រសួង​អប់រំ​យុវជន ​និង​កីឡា មេត្តា​ទម្លាក់​សៀវ​ភៅ​មក​អោយបាន​ទាន់ពេលវេលា ទី​២​ទៀត​គឺ​សុំអោយ​ពិនិត្យ​លើ​គុណភាព​សៀវភៅ​ហាក់ដូចជា​មិនសូវ​បានល្អ សិស្ស​ប្រើ​ឆាប់​រហែក​ក្រប រហែក​សន្លឹក​។​


​ការលើកឡើង​ខាងលើនេះ​ក៏​ដោយសារតែ​អ្នកស្រី វិ​ន​ដា ជា​អាណាព្យាបាល​សិស្ស​រៀន​នៅ​សាលាបឋមសិក្សា​ដំបូក​ខ្ពស់​បាន​ចូលរួម​ក្នុង​កម្មវិធី​សន្ទនា​មតិ និង​បាន​លើក​ជាម​តិ​ថា កូន​របស់​អ្នកស្រី​សព្វថ្ងៃ​មិនមាន​សៀវភៅ​សិក្សា​គោល គ្រាប់​គ្រាន់​នោះទេ ហើយ​វា​ពិតជា​ពិបាក​ខ្លាំងណាស់​ក្នុង​ការរៀន​នៅ​ធ្វើ​ការងារ​នៅផ្ទះ​។ អ្នកស្រី​ចង់អោយ​លោកគ្រូ អ្នកគ្រូ​ផ្តល់​សៀវភៅ​គោល​ដល់​សិស្ស អោយបាន​គ្រប់ៗ​មុខ​។​
ចង់អោយ​គាត់​ចែក​គ្រប់មុខ​ដែរ ដើម្បីអោយ​វា​មក​រៀន​នៅផ្ទះ​ដែរ អត់​ចឹ​ង​វា​រៀន​អត់​ទាន់​គេ ម្យ៉ាង​វា​អត់​អី​មើល ហើយ​បើ​គេ​ដាក់​ពីសា​លាមក​វា​មើល​គេ​សរសេ​មក បើសិនជា​យើង​មាន​អាច​បើក​មើល​នៅផ្ទះ​បាន​៕
​អត្ថ​ប​ទៈ កញ្ញា ឡាយ ចន្ទ្រា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise