ផ្លូវ​មួយ​ខ្សែ​នៅ​ភូមិ​ឈ្លី​ត​ក្រោម អាជ្ញាធរ​និង​ធ្វើ​ជូន​ប្រេ​ជា​ពលរដ្ឋ​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៩​ខាងមុខនេះ​

TBP 24 12 2018

​ពលរដ្ឋ​រស់នៅក្នុង​ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ទទូច​ចង់អោយអាជ្ញាធរ​ជួយ​ជួសជុល​កែលម្អផ្លូវ​មួយខ្សែ នៅ​ភូមិ​ឈ្លី​ត​ក្រោម ដែល​ប្រជាពលរដ្ឋ​ពិបាក​ក្នុងការធ្វើដំណើរ​ប្រចាំថ្ងៃ​ផងដែរ​។ ពាក់ព័ន្ធ​និង​បញ្ហា​ផ្លូវ​មួយ​ខ្សែ​នេះ តើ​អាជ្ញា​ធរមាន​ដំណោះស្រាយ​បែបណា​ជូន​ប្រជាពលរដ្ឋ?
លោក ប៊ុល សំបូរ ជំទប់​២ ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ ដែល បាន​សំណួរ​ពរ​ឃុំ​អោយ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នៅក្នុង​ភូមិ​ឈ្លី​ត​ក្រោម​នេះ គឺ​ឃុំ​បាន​ចុះ សិក្សា​ដាក់ អោយ​ក្រុមហ៊ុន ដេញ ថ្លៃ​ផ្លូវ​មួយ​ខ្សែ​នេះ​រួចរាល់​ហើយ។ លោក​បាន​បន្តថា នៅ​ដើមឆ្នាំ​២០១៩ ខែកុម្ភៈ ដែល​ផ្លូវ​មាន​ប្រវែង​១៣០០​ម៉ែត្រ នោះ និង​ធ្វើ​ជូន​ប្រជា​ពលរដ្ឋ នៅពេល​ខាងមុខនេះ ហើយ ។​
បងប្អូន​ដែល​សំណួរ​ពរ​ដែល​កំពុង​ឆ្ងល់​បញ្ហា​ថា​ធ្វើ​ហើយ​មិនឃើញ​ធ្វើ​លឺ​តែ​ថា​តែ​មិន​ធ្វើ ចឹ​ង​ក៏​សុំ​ស​ង្ឍឹ​ម​និង​ញញឹម​ទុក​ថា​ផ្លូវ​ឈ្លី​ត​ក្រោម​នេះ​ប្រវែង​១៣០០​ម៉ែត្រ​នៅ​ឆ្នាំ​២០១៩​ដើម​ឆ្នាំនេះ​ខែកុម្ភៈ​នេះ​និង​បាន​ផ្លូវ​ហើយ។​


​អ្នកស្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ភូមិ​ឈ្លី​ត​ក្រោម ស្រុក​ដងទង់​បាន​រៀបរាប់ថា ចង់អោយ​អាជ្ញាធរ​ជួសជុល​ផ្លូវ​មួយ​នៅ​ភូមិ​ឈ្លី​ត​ក្រោម ដើម្បី​ងាយស្រួល​ធ្វើដំណើរ និង​មាន​សុ​វិ​ត្តិ​ភាពទាំងអស់គ្នា ហើយ​សព្វថ្ងៃ​ផ្លូវ​មួយ​ខ្សែ​នេះ មានការ​លំបាកដោយមាន​ជង្ហុក់​ធំៗផងដែរ។ អ្នកស្រី​បាន​បន្តថា កន្លងមក​ធ្លាប់​លឺអាជ្ញាធ​រេ​ជួសជុល​ជូនដែរ តែ​មកដល់ពេលនេះ មិនទាន់​ធ្វើ​ជូន​នៅឡើយ។
ចង់អោយ​ធ្វើ​ផ្លូវ​និង​អោយ​ស្រួល​ជិះ​ទាំងអស់គ្នា​យើង​ធ្វើដំណើរ​ទាំងចាស់ទាំងក្មេង​ទាំងអស់គ្នា​ស្រួល​ទៅ​វា​មាន​សុ​វិ​ត្តិ​ភាព​ជាង​កា​លុក​កា​ឡែក នាំ​ដួល​អី​ប៉ះពាល់​ដល់​ក្បាល់​ដល់​អីចឹង​ទៅណា ផ្លូច​កា​លុក​សឹង​ស្មើ​ជង្គង់។ ខ្ញុំ​និយាយ​មួយ​ម៉ា​ត់ទៅ​ការ​និង​ថា​ខែ​៧​ថា​ធ្វើអោយ​ដល់ពេលនេះ​ចេះតែ​បាត់​ឈឹង​ទៅ​ចឹ​ង​ទៅ៕​
​អត្ថ​ប​ទៈ លោក ហង្ស សង្ហា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise