​ប្រឡាយ​ទឹក​គឺ​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រជាកសិករ​​ដើម្បី​បង្ករ​បង្កើន​ផល​កសិកម្ម

TBP 17 12 18 02

​ទឹក​គឺជា​ប្រភព​មួយ​ដែល​មនុស្ស និង​សត្វ​ត្រូវការ​ជាប្រចាំ​មិនអាច​ខ្វះ​បានសម្រាប់​បរិភោគ ក៏ដូចជា​ការប្រកបរបរ​កសិកម្ម​ស្រោច​ស្រប​ដំណាំ​ផ្សេងៗ។ ដោយឡែក​សម្រាប់​ភូមិ​ត្រ​សេក​កោង ឃុំ​ថ្មី ស្រុក​ទឹកឈូ អាជ្ញាធរ​ឃុំក៏​ធ្លាប់បាន​ស្តារ​ប្រឡាយ​ជូន​ប្រជា​ពល​រដ្ឋ​បាន​មួយ​ផងដែរ តែ​ប្រឡាយ​នោះ​អាច​ស្តុ​ប​ទឹកបាន​។ តើ​អាជ្ញាធរ​ឃុំ​ថ្មី ត្រូវធ្វើ យ៉ាងណា​បន្ថែមទៀត ដើម្បី​ឲ្យ​ប្រឡាយ​នោះ​ស្តុក​​ទឹកបាន សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​?
លោក សេង ថូ​ង មេឃុំ​ឃុំ​ថ្មី​ស្រុក​ទឹក​ឈូក​មានប្រសាសន៍​អោយដឹងថា​ចំពោះ​បញ្ហា​ប្រឡាយ ទឹក​ដែល​ប្រជាពលរដ្ឋ​សំណូមពរ​នោះ ឃុំ​និង​ចុះ​ទៅដល់​កន្លែង​ដើម្បី​ពិនិត្យ​ហើយ​សិក្សា​ម្តងទៀតដោយសារតែ​គម្រោង​ប្រឡាយទឹក​មួយ​ខ្សែ​នេះ​មាន​លក្ខណៈ​ធំ។ លោក​បាន​បន្តថា លោក​និង​ស្នើ​ទៅដល់ថ្នាក់ជាតិ និង​មន្ទីរ​ពាក់ព័ន្ធ​ដើម្បី​ស្តារ​ប្រឡាយ​មួយ​ខ្សែ​នេះ​ជូន​ប្រជាពលរដ្ឋ ។​
ការលើកឡើង​ខាងលើ​ដោយសារលោក យឿន ជា​កសិករ​រស់នៅ​ភូមិ​ត្រ​សេក​កោង ឃុំ​ថ្មី ស្រុក​ទឹកឈូ​បាន​និយាយថា​ប្រឡាយ​នេះ​ស្ថានភាព​រាក់​មាន​ទឹកតែរ​ដូ​វ​វស្សា​ដោយ​មិនមាន​ប្រភពទឹក​គ្រប់គ្រាន់​។​លោក​បន្តថា​ប្រជាពលរដ្ឋ​មានការ​លំបាន​ហើយ​ផល​ដំ​ណា​ផ្សេងៗ​ក៏មាន​ការខូចខាត​ទៀតផង ដោយ​មិនមាន​ទឹក​សម្រាប់​ស្រោចស្រប​គ្រប់គ្រាន់ហើយ​ប្រឡាយនេះរីង​ទឹក​ទាំងពី​ខែតុលាមកម្ល៉េះ​។​

 

​ឃុំ​ត្រពាំង​ភ្លាំង​នឹង​ទទួលបាន​រ៉ឺម៉ក់​ម៉ូតូ​មួយគ្រឿង​បន្ថែមទៀត​ដើម្បី​ដឹក​កសិផល ដែល​កសិករ​ដាំ​ដុះ​បាន នៅ​មូលដ្ឋាន​ទៅ​លក់​នៅលើ​ទីផ្សារ ដើម្បី​បង្កើន​ចំណូល​សេដ្ឋកិច្ច ប្រជាពលរដ្ឋ​ក្នុង​ឃុំ​។​ថ្ងៃ​អង្គារ​ទី​១៨​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​វិទ្យុជាតិ​៩​មករា​ខេត្តកំពត​បាន​ផលិត​ប្រធានបទ​ស្តីពី “​ការពង្រឹង​សេដ្ឋកិច្ច​ស្ត្រី​ដែល​ជួប​ការលំបាក​នៅ​មូលដ្ឋាន​”​សម្រាប់​កម្មវិធី​ "សន្ទនា​តិ" ក្នុងនោះ​ទទួលបាន​វត្តមាន​វាគ្មិន​២​រូប​ចូលរួម គឺ​លោក​ មិញ វ៉ាន់​សន ក្រុមប្រឹក្សាឃុំ​ត្រពាំង​ភ្លាំង និង​លោកស្រី រ័ត្ន សោភា ​ប្រធាន​កម្មវិធី​នៃ​អង្គការ​អភិវឌ្ឍន៍​ស្ត្រី និង​កុមារ​នៅ​កម្ពុជា។ ក្នុង​កម្មវិធី​លោកស្រី​ប្រធាន​កម្មវិធី​ នៃអង្គការ​អង្គការ​អភិវឌ្ឍន៍​ស្ត្រី និង​កុមារ​នៅ​កម្ពុជា​ថា បានផ្តល់​ចំនាញ​កសិកម្ម​ដាំ​បន្លែ​ចិញ្ចឹមសត្វ​ជូន​ដល់​ប្រជាកសិករ​ជួប​ការលំបាក​នៅក្នុង​ឃុំ​នេះ​។​លោកស្រី​បន្ថែមទៀតថា​អង្គការ​លោកស្រី​ក៏បានផ្តល់​រ៉ឺម៉ក់​ម៉ូតូ​មួយគ្រឿង​រួចមកហើយ​សម្រាប់​ដឹក​ជ​ញ្ជូ​កសិផល​ដែល​កសិករ​ឃុំ​ដាំ​ដុះ​បាន​យកទៅលក់​នៅ​ទីផ្សារ ហើយ​ក្នុង​ខែធ្នូ​នេះ​អង្គការ​លោកស្រី​នឹង​បន្ថែម​មួយគ្រឿង​ទៀត។​
​យើង​អត់​មាន​ផ្ត​ល់អី​ក្រៅពី​មុខរបរ​កសិកម្ម​ហី​ហ្នឹង​បង្កើតជា​ក្រុម​ស​ន្សុំ​ដើម្បី​សម្រួល​ដល់​ជីវភាព​គាត់​នៅពេល​គាត់​ត្រូវការ​ដើមទុន​សម្រាប់​ប​ង្កើ​ន​ជា​មុខរបរ​អី​ផ្សេងៗ​បន្ថែមទៀត​គាត់​អាច​ខ្ចីលុយ​ពី​ទុន​ហ្នឹង​ទៅ​បង្កើត​មុខរបរ​បាន អញ្ចឹង​!​នៅ​កោះស្លា​ឃុំ​ត្រពាំង​ភ្លាំង យើង​គ្រោង​រ៉ឺម៉ក់​ពីរ​គ្រឿង ឥឡូវ​មាន​មួយគ្រឿង​ហើយ​យើង​គ្រោង​បង្កើត​មួយគ្រឿង​ទៀត​នៅ​ខែ​១២​នេះ​ដើម្បី​ជួយ​ឲ្យ​ពួកគាត់​ទិញ​ពី​កសិករ​ហ្នឹងហើយ​យកមក​លក់​នៅលើ​ទីផ្សារ​នឹង​ជួយ​សម្រួល​ដល់​ជីវភាព​គ្រួសារ​ពួកគាត់​បាន​មួយតង់​ទៀត​ដែរ ។​

 

​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទៅ​ទទួល​សេវា​នៅ​មណ្ឌល​សុខភាព​សំរោង​លើ​បាន​លើកឡើងថា​ពួកគាត់​ធ្លាប់បាន​ទៅ​ទទួល​សេវា​សម្រាល​នៅ​មណ្ឌល​ហើយ​ពួកគាត់​ចង់អោយ​បុគ្គលិក​មានការ​យកចិត្ត​ទុកដាក់​ជាមួយនិង​ការផ្ដល់សេវា​សម្រាល​បន្ថែ​ម​ទៀត​។​
​ឆ្លើយតប​ការលើកឡើង​របស់​ប្រជាពលរដ្ឋ លោកស្រី សូ រ៉ានី ប្រធាន​មណ្ឌល​សុខភាព​សំរោង​លើ ស្រុក​បន្ទាយមាស​មានប្រសាសន៍​ក្នុង​កម្មវិធី ​“​សន្ទនា​មតិ​”​ កាលពី​ថ្ងៃ​ពុធ​ថា​ដើម្បីអោយ​ការផ្ដល់សេវា​សំរាល​នៅក្នុង​មណ្ឌល​សុខភាព​ជូន​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​ហើយ​ដោយសារ​កន្លងមក​នៅ​មណ្ឌល​មាននៅ​ខ្វះ​សំភា​រះ​បន្តិច​ប​ន្ទូ​ច​ចាប់​ឆ្នាំនេះ​ទៅ​មណ្ឌល​សុខភាព​នឹង​រៀបចំ​សំភា​រះ​ប្រើប្រាស់​អោយបាន​គ្រប់គ្រាន់​មិនអោយ​ប្រជាពលរដ្ឋ​ពិបាក​ដូច​ឆ្នាំមុនៗ​ទៀត​ទេ​។ ​អោយ​ខ្វះខាត​ទេ តាំងពី​សំភា​រះ​អនាម័យ នឹង​សំភា​រះ​ទាក់ទង​នឹង​ការ​សំរាលកូន មាននៅ​ខ្វះចន្លោះ​តិច​តូច​ត្រង់​ថា​ពេលខ្លះ ដូច​ថា​បុគ្គលិក​ខ្ញុំ​មិនបាន​មើល​ក្នុង​ទូ​សាគូរ​អ​ញ្ជឹ​ង​ទៅ គឺថា​មកដល់ពេលនេះ​ហើយ គឺ​មណ្ឌល​សុខភាព​នឹង​ព្យាយាម គិត​ថាបើ​ខ្វះ​អី​ត្រូវតែ​ទិញ​ប​ង្រុ​ប អត់អោយ​អតិ​ថ​ជិន ដែល​មក​ទួទ​ល​សេវា​សំរាលកូន​ពី​បាន​ដូច​ឆ្នាំមុន​នោះទេ​។​

 

​កម្រង​សាលា​ត្រពាំង​ត្រាញ់​មាន​០៥ សាលា​រួមមានៈ​សាលា​បឋម​ត្រពាំង​ត្រាញ់ បឋម​ថ្ម​ដុប បឋម​អង្គ​មគ្គ​ប្រាង្គ បឋម​ភ្នំ​តូច និង​សាលា​បឋម​ត្រពាំង​នៀល​មាន​សិស្ស​កំពុង​សិក្សា​សរុប​ ៩៦៧​នាក់ ក្នុងនោះ​ស្រី​ ៤៥៧នាក់​។​
​អ្នកស្រី​ ស៊ីម ​ជា​ប្រិយមិត្ត​រស់នៅក្នុង​ស្រុក​ទឹកឈូ​បាន​ហៅ​ទូរស័ព្ទ​ចូលរួម​ក្នុង​កម្មវិធី​ "សន្ទនា​មតិ" និង​បាន​លើក​ជា​មតិ​ថា​ការទិញ​សៀវភៅ​សិក្សា​គោល​នៅតាម​ទីផ្សារ​សម្រាប់​កូន​យកមក​សិក្សា​វា​ងាយស្រួល​សម្រាប់​អ្នកមាន​លទ្ធភាព​តែ​ចំពោះ​ឪពុកម្ដាយ​ដែលមាន​ជីវភាព​ខ្វះខាត​អាច​ជួប​បញ្ហា​ប្រឈម​ច្រើន​។​
​ជាការ​ឆ្លើយតប​លោក ចេង សា​រ៉ា​ត ប្រធាន​កម្រង​សាលាបឋមសិក្សា​ត្រពាំង​ត្រាញ់ ស្រុក​ដងទង់​ខេត្តកំពត​មានប្រសាសន៍​ក្នុង​កម្មវិធី​សន្ទនា​មតិ​ថា​វា​ពិតជា​ធ្វើអោយប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​ប៉ុន្តែ​ប្រសើ​ន​បើ​គាត់​ជា​អាណាព្យាបាល​មានលទ្ធភាព​ក្នុង​ការទិញ​សៀវភៅ​សម្រាប់​កូន​សិក្សា​គួរតែ​ស្វែងយល់​អោយបាន​ច្បាស់ ដើម្បី​ជៀសវាង​កើត​បញ្ហា​ទៅ​ថ្ងៃ​ខាងមុខ​នៅពេល​លោកគ្រូ អ្នកគ្រូ​ប្រមូល​សៀវភៅ​ត្រឡប់មកវិញ​។​

 

​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពត​អោយដឹង​ក្នុង​សប្តាហ៍​នេះ​ថា ចាប់ពី​ឆ្នាំ​២០១៩​ក្រសួងពាណិជ្ជកម្ម​នឹង​អនុវត្ត​គម្រោង​មួយ​ឈ្មោះថា គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) ដើម្បី​ស្វែងរក​ទីផ្សារ​ស្រូវ​អោយមាន​តម្លៃ​ថ្លៃ​សម្រាប់​កសិករ​។​ លោក លី គឹម​ហាក់ អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពត បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​សន្ទនា​មតិ​នៅ​ថ្ងៃទី​២១ ខែធ្នូ​នេះ​ថា ស្រូវ​របស់​បងប្អូន​ប្រជាកសិករ​អាច​នឹងមាន​តម្លៃ​ថ្លៃ តាមរយៈ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS)​ព្រោះ​នឹងមាន​ក្រុមហ៊ុន​ប្រមូល​ទិញ​ដោយផ្ទាល់ និង​មានតម្លៃ​ជាក់លាក់​ត្រឹមត្រូវ ប៉ុន្តែ​ផ្តោត​សំខាន់​តែ​លើ​ដំណាំ​ស្រូវ​ក្រអូប​ប៉ុណ្ណោះ​។​លោ​កថា​គម្រោង​នេះ​បាន​អនុវត្ត​ចំពោះ​ផលិតផល​កសិកម្ម​មួយចំនួន​រួចមកហើយ តែ​ឆ្នាំ​២០១៩​នឹង​អនុវត្ត​ចំពោះ​ដំណាំ​ស្រូវ​ក្រអូប​។​
​ការលើកឡើង​បែបនេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ត្អែ​ញ​ត្អែ​រ​របស់​ប្រជាកសិករ​អំពី​តម្លៃ​ស្រូវ​នៅលើ​ទីផ្សារ​បច្ចុប្បន្ន នៅ​មិនទាន់​សមស្រប​នៅឡើយ​។​ពួកគាត់​ចង់អោយ​អ្នកពាក់ព័ន្ធ​ធ្វើ​យ៉ាង​ជុំ​រុញអោយ​ស្រូវ​មានតម្លៃ​ថ្លៃ​អាច​ទទួលយកបាន​៕​
​អត្ថ​ប​ទៈ PDI Kampot

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise