ឆ្នាំ​២០១៩​ក្រសួងពាណិជ្ជកម្ម​ នឹងមាន​គម្រោង​មួយ​អាចជួយ​អោយ​ស្រូវ​មានតម្លៃ​ថ្លៃ​

TBP 21 12 2018

​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពត​អោយដឹង​ក្នុង​សប្តាហ៍​នេះ​ថា ចាប់ពី​ឆ្នាំ​២០១៩​ក្រសួងពាណិជ្ជកម្ម​នឹង​អនុវត្ត​គម្រោង​មួយ​ឈ្មោះថា គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS) ដើម្បី​ស្វែងរក​ទីផ្សារ​ស្រូវ​អោយមានតម្លៃ​ថ្លៃ​សម្រាប់​កសិករ​។​ លោក លី គឹម​ហាក់ អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពត បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​ "សន្ទនា​មតិ​" នៅ​ថ្ងៃទី​២១ ខែធ្នូ​នេះ​ថា ស្រូវ​របស់​បងប្អូន​ប្រជាកសិករ​អាច​នឹងមាន​តម្លៃ​ថ្លៃ តាមរយៈ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS)​ព្រោះ​នឹងមាន​ក្រុមហ៊ុន​ប្រមូល​ទិញ​ដោយផ្ទាល់ និង​មានតម្លៃ​ជាក់លាក់​ត្រឹមត្រូវ ប៉ុន្តែ​ផ្តោត​សំខាន់​តែ​លើ​ដំណាំ​ស្រូវ​ក្រអូប​ប៉ុណ្ណោះ​។​លោ​កថា​គម្រោង​នេះ​បាន​អនុវត្ត​ចំពោះ​ផលិតផល​កសិកម្ម​មួយចំនួន​រួចមកហើយ តែ​ឆ្នាំ​២០១៩​នឹង​អនុវត្ត​ចំពោះ​ដំណាំ​ស្រូវ​ក្រអូប​។​
សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​បាន​ជុំ​រុញអោយ​ក្រសួងពាណិជ្ជកម្ម​បង្កើតបាន​គម្រោង​មួយ​ឈ្មោះថា​គ​ម្រោ​AIMS​។​គម្រោង​នេះ​គឺ​សម្រាប់​រក​ទីផ្សារ​ជូន​ពលរដ្ឋ​ទូទៅ​ខេត្ត និង​ទូទាំងប្រទេស មាន​វិស័យ​ដូចជា​មាន់ បន្លែ ស្រូវ ពោត និង​ស្វាយកែវ​រមាស​។​ក៏ប៉ុន្តែ​២០១៩​អនុវត្ត​ទៅតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​គឺ​ស្រូវ​ជា​កត្តា​ចំបង ព្រោះ​អី​ប្រជាពលរដ្ឋ​សព្វថ្ងៃ​គាត់​ពិបាក​ខ្លាំងណាស់ ដោយសារ​រឿង​លក់​។​បើកាលណា​គម្រោង​ចូលមក​ដល់​ប្រជាពលរដ្ឋ​មិនបាច់​ព្រួយ​អំពី​បញ្ហា​លក់​ទេ ហើយ​កំណត់​គឺ​ពូជស្រូវ​ដែល​គេ​កំណត់អោយ​នឹង​បាន​ថ្លៃ​។​


​ការលើកឡើង​បែបនេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ត្អែ​ញ​ត្អែ​រ​របស់​ប្រជាកសិករ​អំពី​តម្លៃ​ស្រូវ​នៅលើ​ទីផ្សារ​បច្ចុប្បន្ន នៅ​មិនទាន់​សមស្រប​នៅឡើយ​។​ពួកគាត់​ចង់អោយ​អ្នកពាក់ព័ន្ធ​ធ្វើ​យ៉ាង​ជុំ​រុញអោយ​ស្រូវ​មានតម្លៃ​ថ្លៃ​អាច​ទទួលយកបាន​។​
ចង់អោយ​កំណត់ថា​ទិញ​ប៉ុន្មាន​នៅ​ប៉ុណ្ណឹង កុំ​អា​របៀប​ទិញ​មកហើយ​ចុះ ឈ្មូ​ញ​គេ​ថា​ចុះ​ទៀត ចុះ​។​អា​យើង​ធ្វើស្រែ​មាន​កំលាំងចិត្ត​ណា​ធ្វើ​៕​
​អត្ថ​ប​ទៈ លោក តា​រា

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise