​កម្រង​សាលាបឋមសិក្សា​ត្រពាំង​ត្រាញ់​បញ្ជាក់​ពី​ហេតុផល​មួយចំនួន​ក្នុង​ការទិញ​សៀវភៅ​សិក្សា​គោល​

TBP 20 12 2018

​កម្រង​សាលា​ត្រពាំង​ត្រាញ់​មាន​០៥ សាលា​រួមមានៈ​សាលា​បឋម​ត្រពាំង​ត្រាញ់ បឋម​ថ្ម​ដុប បឋម​អង្គ​មគ្គ​ប្រាង្គ បឋម​ភ្នំ​តូច និង​សាលា​បឋម​ត្រពាំង​នៀល មាន​សិស្ស​កំពុង​សិក្សា​សរុប​៩៦៧​នាក់ ក្នុងនោះ​ស្រី​៤៥៧នាក់​។​

​អ្នកស្រី ស៊ីម ជា​ប្រិយមិត្ត​រស់នៅក្នុង​ស្រុក​ទឹកឈូ បាន​ហៅ​ទូរស័ព្ទ​ចូលរួម​ក្នុង​កម្មវិធី​ "សន្ទនា​មតិ" និង​បាន​លើក​ជាម​តិ​ថា ការទិញ​សៀវភៅ​សិក្សា​គោល​នៅតាម​ទីផ្សារ​សម្រាប់​កូន​យកមក​សិក្សា​វា​ងាយស្រួល​សម្រាប់​អ្នកមាន​លទ្ធភាព តែ​ចំពោះ​ឪពុកម្ដាយ​ដែលមាន​ជីវភាព​ខ្វះខាត​អាច​ជួប​បញ្ហា​ប្រឈម​ច្រើន​។​
អាណាព្យាបាល​ក៏​ចឹ​ង​ដែរ​ខ្លះ​ណា​គាត់​ថា មាន​លុយ​ទិញ​ខ្លួនឯង រឿង​យើង​អ្នកទិញ​មួយ​ក្បាល​ពី​ក្បាល​អត់​បញ្ហា​ទេ តែ​សម្រាប់​គ្នា​អ្នកក្រ​កូន​ពីរ​បីនាក់​ចឹ​ង​ទៅ​វា​អត់​។​


Vo2៖​ជាការ​ឆ្លើយតប​លោក ចេង សា​រ៉ា​ត ប្រធាន​កម្រង​សាលាបឋមសិក្សា​ត្រពាំង​ត្រាញ់ ស្រុក​ដងទង់ ខេត្តកំពត មានប្រសាសន៍​ក្នុង​កម្មវិធី​សន្ទនា​មតិ ថា វា​ពិតជា​ធ្វើអោយប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់ ប៉ុន្តែ​ប្រសើ​ន​បើ​គាត់​ជា​អាណាព្យាបាល​មានលទ្ធភាព​ក្នុង​ការទិញ​សៀវភៅ​សម្រាប់​កូន​សិក្សា​គួរតែ​ស្វែងយល់​អោយបាន​ច្បាស់ ដើម្បី​ជៀសវាង​កើត​បញ្ហា​ទៅ​ថ្ងៃ​ខាងមុខ​នៅពេល​លោកគ្រូ អ្នកគ្រូ​ប្រមូល​សៀវភៅ​ត្រឡប់មកវិញ​។​
ពាក់ព័ន្ធ​និង​ការទិញ​សៀវភៅ​ដូច​អ្នក​មីង​យាយ​ចឹ​ង បើសិន​ក្នុង​ជីវភាព​នៅមានកម្រិត​ហើយ​កូន​គាត់​៤-៥​នាក់​ត្រូវ​មក​រៀន ចុះបើ​ម្នាក់​ទិញ​តែ​ពីរ​បី​ក្បាល​មួយ​ក្បាល​៧-៨​ពាន់ ឬមួយ​ម៉ឺន​អីចឹង គាត់​ត្រូវ​ចំណាយលុយ​អស់​ច្រើន តែ​ចំពោះ​អ្នកមាន​លទ្ធភាព​គេ​អត់​មាន​ពិបាក​ទេ​។ ខ្ញុំ​សូម​ជម្រាប​អ្នក​មីង​ដែរ​ថា បើ​បើ​មានលទ្ធភាព​ទៅរក​ទិញ​សៀវភៅ​ទីផ្សារ គួរ​រក​ទិញ​សៀវភៅ​សម្រាប់​លក់ ព្រោះ​គ្រឹះស្ថាន​បោះពុម្ព​ចែក​ផ្សាយ​គេ​មាន​បោះពុម្ព​សៀវភៅ​ពីរ​ប្រភេទ អា​មួយ​កម្មសិទ្ធិ​បស់​រដ្ឋ​ហាម​លក់ ហើយ​មួយទៀត​ដាក់ថា​សៀវភៅ​សម្រាប់​លក់​។ ជួនកាល​គាត់​អត់​ដឹង​សាលា​ប្រមូល​ឃើញ​តា​កម្មសិទ្ធិរ​បស់រ​ដ្ឋ​សាលា​យកមក​អស់ហើយ គាត់​ឆ្លើយថា​គាត់​ទិញ​អោយ​កូន យើង​កុំ​ទិញ​សៀវភៅ​បែបនេះ​អោយ​កូន​៕
​អត្ថ​ប​ទៈ កញ្ញា ឡាយ ចន្ទ្រា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise