មណ្ឌល​សុខភាព​សំរោង​លើ នឹង​ពង្រឹង​ការផ្ដល់សេវា​ថែទាំ​សុខភាព​អោយ​កាន់​តែមាន​ទំនុកចិត្ត​

TBP 19 12 2018

​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទៅ​ទទួល​សេវា​នៅ​មណ្ឌល​សុខភាព​សំរោង​លើបាន​លើកឡើងថា ពួកគាត់​ធ្លាប់បាន​ទៅ​ទទួល​សេវា​សម្រាល​នៅ​មណ្ឌល ហើយ​ពួកគាត់​ចង់អោយ​បុគ្គលិក​មានការ​យកចិត្ត​ទុកដាក់​ជាមួយនឹង​ការផ្ដល់សេវា​សម្រាល​បន្ថែ​ម​ទៀត​។​
សំរាល​គេ​ទារ​បង់​សេវា​៥​ម៉ឺន ហើយ​ពេល​មក​យើង​អោយគេ​ផ្សេង ព្រោះ​អ្នក​កូនង៉ា​ត​ច្រើន​គេ​មិនសូវ​កូនង៉ា​ត​អ​ញ្ជឹ​ង​ទេហើយ​ទុក​យូរ​វា​ខូច​កូនដោយ​ឈឺពោះ​ក្រ​កើត​ហើយ​​ទុក​យូ​ទើប​បញ្ជូន​ចេញ​គួរ​បញ្ជូន​គាត់​ទៅ​ពេទ្យ​ធំ​។​


​ឆ្លើយតប​ការលើកឡើង​របស់​ប្រជាពលរដ្ឋ លោកស្រី សូ រ៉ានី ប្រធាន​មណ្ឌល​សុខភាព​សំរោង​លើ ស្រុក​បន្ទាយមាសមានប្រសាសន៍​ក្នុង​កម្មវិធី “​សន្ទនា​មតិ​” កាលពី​ថ្ងៃ​ពុធ​ថា ដើម្បីអោយ​ការផ្ដល់សេវា​សំរាល​នៅក្នុង​មណ្ឌល​សុខភាព​ជូន​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត ហើយ​ដោយសារ​កន្លងមក​នៅ​មណ្ឌល​មាននៅ​ខ្វះ​សំភា​រះ​បន្តិច​ប​ន្ទូ​ច ចាប់​ឆ្នាំនេះ​ទៅ​មណ្ឌល​សុខភាព នឹង​រៀបចំ​សំភា​រះ​ប្រើប្រាស់​អោយបាន​គ្រប់គ្រាន់​មិនអោយ​ប្រជាពលរដ្ឋ​ពិបាក​ដូច​ឆ្នាំមុនៗ​ទៀត​ទេ​។
ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨​ទៅ សំភា​រះ​ដែល​សំរាប់​សំរាលកូន នៅ​មណ្ឌល​ខ្ញុំ​ទិញ​មិនអោយ​ខ្វះខាត​ទេ តាំងពី​សំភា​រះ​អនាម័យ នឹង​សំភា​រះ​ទាក់ទង​នឹង​ការ​សំរាលកូន មាននៅ​ខ្វះចន្លោះ​តិច​តូច​ត្រង់​ថា​ពេលខ្លះ ដូច​ថា​បុគ្គលិក​ខ្ញុំ​មិនបាន​មើល​ក្នុង​ទូ​សាគូរ​អ​ញ្ជឹ​ង​ទៅ គឺថា​មកដល់ពេលនេះ​ហើយ គឺ​មណ្ឌល​សុខភាព​នឹង​ព្យាយាម គិត​ថាបើ​ខ្វះ​អី​ត្រូវតែ​ទិញ​ប​ង្រុ​ប អត់អោយ​អតិ​ថ​ជិន ដែល​មក​ទួទ​ល​សេវា​សំរាលកូន​ពី​បាន​ដូច​ឆ្នាំមុន​នោះទេ​​៕​
​អត្ថ​ប​ទៈ លោក ញ៉ឹ​ប ស៊ី​វន​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise