កសិករ​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង​នឹង​ទទួលបាន​រ៉ឺម៉ក់​១​គ្រឿង​ពី​អង្គការ CWDCC ​សម្រាប់​ដឹកជញ្ជូន​កសិផល​កសិក​រ​ទៅ​លក់​នៅ​ទីផ្សារ

TBP 18 12 2018

​ឃុំ​ត្រពាំង​ភ្លាំង នឹង​ទទួលបាន​រ៉ឺម៉ក់​ម៉ូតូ​មួយគ្រឿង​បន្ថែមទៀតដើម្បី​ដឹក​កសិផលដែល​កសិករ​ដាំ​ដុះ​បាននៅ​មូលដ្ឋាន​ទៅ​លក់​នៅលើ​ទីផ្សារ ដើម្បី​បង្កើន​ចំណូល​សេដ្ឋកិច្ច ប្រជាពលរដ្ឋ​ក្នុង​ឃុំ។​

 

ជា​វាគ្មិន​ក្នុង​កម្មវិធី “​សន្ទនា​មតិ​” លោកស្រី រ័ត្ន សោភា តំណាង​អង្គការ CWDCC បាន​លើកឡើងថា អង្គការ​អង្គការ​អភិវឌ្ឍន៍​ស្ត្រី និង​កុមារ​នៅ​កម្ពុជា បានផ្តល់​ចំនាញ​កសិកម្ម​ដាំ​បន្លែ ចិញ្ចឹមសត្វ​ជូន ដល់​ប្រជាកសិករ​ជួប​ការលំបាក​នៅក្នុង​ឃុំ​នេះ​។ លោកស្រី​បន្ថែមទៀតថា អង្គការ​លោកស្រី​ក៏បានផ្តល់​រ៉ឺម៉ក់​ម៉ូតូ​មួយគ្រឿង​រួចមកហើយ សម្រាប់​ដឹក​ជ​ញ្ជូ កសិផល ដែល​កសិករ​ឃុំ​ដាំ​ដុះ​បាន​យកទៅលក់​នៅ​ទីផ្សារ ហើយ​ក្នុង​ខែធ្នូ​នេះ​អង្គការ​លោកស្រី​នឹង​បន្ថែម​មួយគ្រឿង​ទៀត ។​
យើង​អត់​មាន​ផ្ត​ល់អី​ក្រៅពី​មុខរបរ​កសិកម្ម ហី​ហ្នឹង​បង្កើតជា​ក្រុម​ស​ន្សុំ ដើម្បី​សម្រួល​ដល់​ជីវភាព​គាត់​នៅពេល​គាត់​ត្រូវការ​ដើមទុន​សម្រាប់​ប​ង្កើ​ន​ជា​មុខរបរ​អី​ផ្សេងៗ​បន្ថែមទៀត គាត់​អាច​ខ្ចីលុយ​ពី​ទុន​ហ្នឹង​ទៅ​បង្កើត​មុខរបរ​បាន អញ្ចឹង​!​នៅ​កោះស្លា​ឃុំ​ត្រពាំង​ភ្លាំង យើង​គ្រោង​រ៉ឺម៉ក់​ពីរ​គ្រឿង ឥឡូវ​មាន​មួយគ្រឿង​ហើយ យើង​គ្រោង​បង្កើត​មួយគ្រឿង​ទៀត​នៅ​ខែ​១២​នេះ ដើម្បី​ជួយ​ឲ្យ​ពួកគាត់​ទិញ​ពី​កសិករ​ហ្នឹង ហើយ​យកមក​លក់​នៅលើ​ទីផ្សារ នឹង​ជួយ​សម្រួល​ដល់​ជីវភាព​គ្រួសារ​ពួកគាត់​បាន​មួយតង់​ទៀត​ដែរ​។​
​អត្ថ​ប​ទៈ កញ្ញា សាន វិធី​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise