​ពលរដ្ឋ​ក្នុងភូមិ​ត្រ​សេក​កោង ចង់អោយ​អាជ្ញាធរ​ស្តារ​ប្រឡាយទឹក​បន្ថែម​ដើម្បី ប្រើប្រាស់​បាន​គ្រប់គ្រាន់

TBP 17 12 18 01

​ទឹក​គឺជា​ប្រភព​មួយ​ដែល​មនុស្ស និង​សត្វ​ត្រូវការ​ជាប្រចាំ​មិនអាច​ខ្វះ​បានសម្រាប់​បរិភោគក៏ដូចជា​ការប្រកបរបរ​កសិកម្ម​ស្រោច​ស្រប​​ដំណាំ​ផ្សេងៗ។ ដោយឡែក​សម្រាប់​ភូមិ​ត្រ​សេក​កោង ឃុំ​ថ្មី ស្រុក​ទឹកឈូ អាជ្ញាធរ​ឃុំក៏​ធ្លាប់បាន​ស្តារ​ប្រឡាយ​ជូន​ប្រជា​ពលរដ្ឋ​បាន​មួយ​ផងដែរ តែ​ប្រឡាយ​នោះ​អាច​ស្តុ​ប​ទឹកបាន​។ តើ​អាជ្ញាធរ​ឃុំ​ថ្មី ត្រូវធ្វើ យ៉ាងណា​បន្ថែមទៀត ដើម្បី​ឲ្យ​ប្រឡាយ​នោះ​ស្តុក​ទឹកបានសម្រាប់​ពលរដ្ឋ​ប្រើប្រាស់​?
លោក សេង ថូ​ង មេឃុំ​ឃុំ​ថ្មី ស្រុក​ទឹក​ឈូក មានប្រសាសន៍ អោយដឹងថា ចំពោះ​បញ្ហា​ប្រឡាយ ទឹក​ដែល​ប្រជាពលរដ្ឋ​សំណូមពរ​នោះ ឃុំ​និង​ចុះ​ទៅដល់​កន្លែង​ដើម្បី​ពិនិត្យ​ហើយ​សិក្សា​ម្តងទៀត ដោយ សារ តែ​គម្រោង​ប្រឡាយទឹក​មួយ​ខ្សែ​នេះ​មាន​លក្ខណៈ​ធំ ។ លោក​បាន​បន្តថា  លោក​និង​ស្នើ​ទៅ ដល់ ថ្នាក់ជាតិ និង​មន្ទីរ​ពាក់ព័ន្ធ​ដើម្បី​ស្តារ​ប្រឡាយ​មួយ​ខ្សែ​នេះ​ជូន​ប្រជាពលរដ្ឋ ។​
ពាក់ព័ន្ធ​ជាមួយ​ប្រឡាយទឹក​ដែល​គាត់​ស្នើ​មិញ​និង​គឺ​យើង​ត្រូវ​ពិនិត្យ​ថែមទៀត ព្រោះ​គម្រោង និង ដល់​មាន​ថ្នាក់ជាតិ​រឺក៏​អី​ជួយ​ខ្លះ បាន​ទៅរួច​ព្រោះ​និង​គម្រោង​វា​ធំ ។​

TBP 17 12 18 02
ការលើកឡើង​ខាងលើ​ដោយសារ លោក យឿន ជា​កសិករ​រស់នៅ​ភូមិ​ត្រ​សេក​កោង ឃុំ​ថ្មី ស្រុក​ទឹកឈូ បាន​និយាយថា ប្រឡាយ​នេះស្ថានភាព​រាក់មាន​ទឹកតែ​រដូវវស្សា ដោយ​មិនមាន​ប្រភពទឹក​គ្រប់គ្រាន់​។ លោក​បន្តថា ប្រជាពលរដ្ឋ​មានការ​លំបាន ហើយ​ផល​ដំ​ណា​ផ្សេងៗ​ក៏មាន​ការខូចខាត​ទៀតផង ដោយ​មិនមាន​ទឹក​សម្រាប់​ស្រោច​ស្រប​គ្រប់គ្រាន់ ហើយ​ប្រឡាយ នេះ រីង​ទឹក​ទាំងពី​ខែ តុលា មកម្ល៉េះ​។​
ប្រឡាយ​និង​ស្ថាន​ភា​ពេ​វា​រាក់​អត់​មានទឹក​មានទឹក​ដែល​តែ​រដូវភ្លៀង ពិបាក​ធម្មតា​ចឹ​ង ទៅហើយ គេ​មក​ឃើ​គ​ស្រូវ​ជិតៗ​និង​អត់​ទឹក​អត់​អី​ឆ្ក​ក់​តាម​ដំណើរ​អត់​មានទឹក​ចូល បើ​មានទឹក​អាចជួយ​ស្រោចស្របបាន​ស្រូវ​បាន​ផល​ទៅក្រោយ​ខ្លះ រីង​តាំងពី​ខែ ១០​នោះ​៕​​
​អត្ថ​ប​ទៈ លោក ហង្ស សង្ហា

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise