មន្ត្រី​សាលាស្រុក​ណា​ហ៊ាន​យក​ថ្លៃ​សេវា​ពី​ការស្នើសុំ​កែតម្រូវ​សំបុត្រ​អត្រានុកូលដ្ឋានត្រូវ​ប្រឈម​ទោសទណ្ឌ​

TBP 06 09 2016

​អភិបាលស្រុក​បន្ទាយមាស​បានអោយដឹងថា​ការដាក់​ពាក្យស្នើសុំ​កែតម្រូវ​កំហុសឆ្គង​ក្នុង​សំបុត្រ​អត្រា​នុកូល​ដ្ឋាន​(​សំបុត្រកំណើត​,​សំបុត្រអាពាហ៍ពិពាហ៍​,​សំបុត្រមរណៈភាព​)​ ពុំ​តម្រូវអោយមាន​ការបង់​ថ្លៃ​សេវា​ឡើយ ប៉ុន្តែ​បើ​មន្ត្រី​ណា​យក​ថ្លៃ​សេវា​នេះ ត្រូវ​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់​។​ លោក​ មួង នឿន អភិបាលស្រុក​បន្ទាយមាស មានប្រសាសន៍​ក្នុង​កម្មវិធី​សន្ទនា​មតិ​ក្នុង​សប្តាហ៍​នេះ​ថា គ្មាន​ការយកថ្លៃ​សេវា​អ្វី​ទាំងអស់ សម្រាប់​ការស្នើសុំ​កែតម្រូវ​សំបុត្រ​អនុកូល​ដ្ឋា​ន ព្រោះ​រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង​បង់ថ្លៃ​សេវា​តាំងពី​ឆ្នាំ​២០១៦​មក​ម្លេះ​។​លោក​បានបញ្ជាក់​ថាបើ​មន្ត្រី​ថ្នាក់ស្រុក​ណា​ម្នាក់ទាមទារ​យក​ថ្លៃ​សេវា ឬ​ហ៊ាន​កែតម្រូវ​ដោយ​ខ្លួនឯង​ខុស​នីតិវិធី គឺ​ត្រូវ​ប្រឈម​នឹង​ការចាត់វិធានការ​ផ្លូវច្បាប់​។​
​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា​អត្រានុកូលដ្ឋាន​ទាំង​ធ្វើ​នៅ​ឃុំ ទាំង​ចំណង​នៅ​ស្រុក ទាំង​សុំ​កែតម្រូវ​នៅ​អគ្គនាយកដ្ឋាន​គឺ​មិន​ពាក់ព័ន្ធ​នឹង​លុយកាក់​ទេ គឺ​រាជរដ្ឋាភិបាល​លុបចោល​ទាំងអស់​តាំងពី​ឆ្នាំ​២០១៦​។​បើ​មន្ត្រី​អ្នកធ្វើ​យក​ត្រូវ​ទទួលទោស​តាមផ្លូវ​ច្បាប់​។​ទី​២​ការកែតម្រូវ ទោះបី​ចង់អោយ​លុយ​ប៉ុន្មាន​មន្ត្រី​ថ្នាក់ស្រុក គឺ​គ្មាន​សិទ្ធិ​កែតម្រូវ​ទេ ប៉ុន្តែ​បើ​ក្នុង​ឆ្នាំមាន​សិទ្ធិ​កែតម្រូវ តែបើ​ដាច់​ឆ្នាំ​អ្នក​ដែល​ទទួល​លុយ​ត្រូវ​ទទួលទោស​ទណ្ឌ​ខាង​ផ្នែក​ព្រហ្មទណ្ឌ​។


​ការលើកឡើង​បែបនេះ​ដោយសារ​ពលរដ្ឋ​មួយចំនួន​ថា​ការស្នើសុំ​កែតម្រូវ​សំបុត្រ​អនុកូល​ដ្ឋា​ន​ត្រូវអស់​ថវិកា​ជា​ថ្នូរ​នឹង​ការ​ព​ន្លឿ​ន​ការកែតម្រូវ​អោយបាន​ឆាប់​។​
កែ​បើ​ចង់បាន​លឿន​ទាល់តែ​អោយ​លុយ​គេ​។​ចង់ទៅ​ធ្វើ​ការងារ​យើង​អោយតែ​លុយ​គេ​ទៅ ស៊ីសង​តែ​លុយ​សម័យ​លូវ​៕​
អត្ថ​ប​ទៈ លោក តារា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise