មណ្ឌល​សុខភាព​ប្ញ​ស្សី​ស្រុក​ខាងកើត នឹង​ពង្រឹង​ការផ្ដល់សេវា​ថែទាំ​សុខភាព​អោយ​កាន់​តែមាន​ទំនុកចិត្ត​

TBP 05 12 2018

​អ្នកស្រី ដា​នី ជា​ប្រិយមិត្ត​រស់នៅ​ក្នុ​ង​​ស្រុក​កំពង់ត្រាច និង​បាន​ហៅ​ទូរស័ព្ទ​ចូលរួម​ក្នុង​កម្មវិធី "​សន្ទនា​មតិ​" លើក​ជា​សំណួរ​ថា តើ​មណ្ឌល​សុខភាព​និង​មាន​វិធីសាស្ត្រ​បែប​ណា ដើម្បីអោយ​ប្រជាពលរដ្ឋ​មាន​ទំនុក និង​មកទទួល​សេវា​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​?
ញុ​ម​ចង់​សួរ​លោកស្រី​ថា តើ​យើង​គួរតែ​ធ្វើ​បែបណា​ទៀត ដើម្បីអោយ​ស្ត្រី​ដែល​គាត់​មាន​ទំងន់​សម្រាល​ហ្នឹង​មាន​ទុកចិត្ត​លើក​មណ្ឌល​សុខភាព និង​ឆ្មប​ដែល​ទើបតែ​បញ្ចប់​ថ្មី​ហ្នឹង​។​


​ឆ្លើយតប​ការលើកឡើង​របស់​ប្រិយមិត្ត​ខាងលើ​លោកស្រី គង់ វាស្នា ប្រធាន​មណ្ឌល​សុខភាព​ប្ញ​ស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច មានប្រសាសន៍​ក្នុង​កម្មវិធី “​សន្ទនា​មតិ​” កាលពី​ថ្ងៃ​ពុធ​ថា ដើម្បីអោយ​ការផ្ដល់សេវា​សំរាល​នៅក្នុង​មណ្ឌល​សុខភាព​ជូន​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត និង​មក​ទទួល​សេវា​សំរាល លោកស្រី​ប្រធាន​មណ្ឌល​និង​បន្ត​ពន្យល់​ណែនាំ អប់រំ​ដល់​ប្រជាពលរដ្ឋ​អោយបាន​យល់ដឹង ពិសេស​ធ្វើ​ការចុះ​ផ្សព្វផ្សាយ​នៅតាម​ភូមិ​ទាំងអស់ ធ្វើយ៉ាងណា​អោយ​ពួកគាត់​មាន​ភាពកក់ក្ដៅ និង​ផ្ដល់​សេវា​របស់​បុគ្គលិក​ក្នុង​មណ្ឌល​សុខភាព​បន្ថែមទៀត​។​
​ពួ​កញុម​និង​ព្យាយាម​ពន្យល់​ណែនាំ​បន្ថែម និង​ធ្វើ​ការចុះ​អប់រំ ផ្សព្វផ្សាយ​នៅតាម​ភូមិ​បន្តទៀត ដើម្បីអោយ​គាត់​មាន​ទំនុកចិត្ត និង​ទទួល​ភាពកក់ក្ដៅ​ពី​បុគ្គលិក​របស់​នាង​ខ្ញុំ​បន្តទៀត​។ ចាស​ឃើញថា​អ្វី​ដែ​គាត់​បានលើកឡើង​ត្រឹមត្រូវ ព្រោះថា​បុគ្គលិក​នៅ​កន្លែង​ខ្ញុំ​សុទ្ធតែ​ក្មេង​ពិតមែន ប៉ុន្តែ​ចង់​បញ្ជាក់ប្រាប់​គាត់​វិញ​ថា ព្រោះ​បាន​រៀន​ឆ្លងកាត់​រយៈពេល​៣-៤​ឆ្នាំ ពួក​ខ្ញុំ​ម្នាក់ៗ​ចេញ​ធ្វើការ​ម្នាក់ៗ​២-៣​ឆ្នាំ​ដែរ​ហើយ ក្មេង​ប៉ុន្តែ​មានបទពិសោធន៍ សូមអោយ​គាត់​ផ្ដល់​ការទុកចិត្ត​មក​លើក​ពួកនាង​ខ្ញុំ ប្រសិនជា​ដូច​ខ្ញុំ​បានលើកឡើង ករណី​គាត់​មាន​សញ្ញា​គ្រោះថ្នាក់​ផ្សេងៗ គឺ​យើង និង​ធ្វើការ​ប​ញ្ចូ​ន​គាត់​ទៅ​ស្រុក​ប្រតិបត្តិ ដោយមាន​ឡាន​មក​ទទួល​ដល់​មណ្ឌល​ដែរ​ម្ដង​៕
​អត្ថ​ប​ទៈ កញ្ញា ឡាយ ចន្ទ្រា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise