តើ​អាជ្ញាធរ​ត្រូវធ្វើ​បែបណា​ដើម្បីអោយ​ផ្លូវ​មួយ​ខ្សែ​នៅ​ភូមិ​ស្រែ ងាយស្រួល​ធ្វើដំណើរ?

TBP 03 12 18 01

​ពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ត្រើយ​កោះ ក្រុង​កំពតទទូច​ចង់ឱ្យអាជ្ញាធរ​ជួយ​ជួសជុល​កែលម្អរ ផ្លូវ​មួយ​ខ្សែនៅ​ភូមិ​ស្រែ ដែល​ប្រជាពល​រដ្ឋ​ពិបាក​ក្នុងការ​ដំណើរ​ទាំង​រដូវរ​ស្សា​និង​រដូវប្រាំង​ផងដែរ​។ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវសម្រាប់ធ្វើដំណើរនេះ តើ​អាជ្ញា​ធរមាន​ដំណោះ​ស្រាយ​​បែបណាជូន​ប្រជាពលរដ្ឋ​?
លោក ពៅ សុន ចៅសង្កាត់​ត្រើយ​កោះ បាន​មានប្រសាសន៍ថា  ចំពោះ​បញ្ហា​ផ្លូវ​មួយ​ខ្សែ​ដែល​សិ្ថ​ត​នៅក្នុង​ភូមិ​ស្រែ​នេះ សង្កាត់​និង​មាន​គម្រោង​ធ្វើ​ផ្លូវ​បេតុងជូន​ពួកគាត់​ហើយ ម្យ៉ាង​​ទៀត​ខាង​ជំនេ​ញ​ក៏​ចុះ​សិក្សា​រួចរាល់​ផងដែរ នៅ​ចាំតែ​ដាក់អោយ​ក្រុមហ៊ុន​ដេញថ្លៃ​ប៉ុ​ណ្នោះ​និង​ធ្វើ​ជូន​ប្រជាពលរដ្ឋ​តែម្តង ។
បញ្ហា​ផ្លូវ​នេះ​យើង​បាន​លើក​គម្រោង​ហើយៗ ហើយ​ជំនេ​ញ​ចុះ​សិក្សា​វាសវែង​ហើយ​អស់ហើយ ព្រោះ​ផ្លូវ​នេះ​ដាក់​គម្រោង​ចាក់​បេតុង​ទាំងអស់ រង់ចាំតែ​យើង​ដេញថ្លៃ​ហើយ យើង​និង​ធ្វើ​ជូន​ពួកគាត់​តែម្តង។​

TBP 03 12 18 02
ការឆ្លើយតប​ខាងលើ​ដោយសារ លោក  ស៊ូ ម៉ាត់ រស់នៅ​ភូមិ​ស្រែ សង្កាត់​ត្រើយ​កោះ បាន​លើកឡើងថា លោកចង់អោយ​អាជ្ញាធរ​ជួសជុលផ្លូវ​មួយ​ខ្សែ ដែលសព្វថ្ងៃ​ពលរដ្ឋ​ពិបាក​ក្នុងការ​ដំណើរ​ទាំង​រដូវរ​ស្សា​និង​រដូវប្រាំង ហើយ​នៅពេលដែល​ប្រជាពលរដ្ឋ​ឈឺ​យប់​ព្រលប់​វិញ ពិបាក​ក្នុងការ​ចេញចូលទៅកាន់​មន្ទីរពេទ្យ​ផងដែរ​។ លោក​បាន​បន្តទៀតថា កន្លងមកក៏​ធ្លាប់​លឺ​អាជ្ញាធរ​ថាជួសជុល​ជូន​ដែរ តែ​មកដល់ពេលនេះ​មិនឃើញ​ធ្វើ​ជូន​ពួកគាត់​នៅឡើយ។
​រាល់ថ្ងៃ​និង​ផ្លូវ​និង​ពិបាក​ខ្លាំងណាស់​ខែវស្សា​ក៏​ដូច​ខែប្រាំង​ដែរ​ផ្លូវកា​លុក​កាឡា​ក់​កា​លុក​កា​ឡាក់​ទីមួយ​ពិបាកធ្វើ​ដំណើរ​ទៅ​ផ្សារ​ម្តងៗ​បាក ដល់ពេល​មានការ​ឈឺ​ស្កាត់​អី ដូចជា​យប់ៗ​អី​បាក​ល្មម​ជិះ​ទៅដល់​ផ្លូវ​ល្អ​និង​វែងឆ្ងាយ​៕​
​អត្ថ​ប​ទៈ លោក ហង្ស សង្ហា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise