ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ចង់ឱ្យ​អជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​លើ​បញ្ហា​បង្គន់​អនាម័យ​

TBP 26 11 2018

​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ សព្វថ្ងៃ​មានការ​រីកចំរើន​គួរឱ្យកត់សម្គាល់ ដោយ​អាជ្ញាធរ​ឃុំ​កសាងបាន​សមិទ្ធិផល​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹង​ការអភិវឌ្ឍន៍​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​នេះ ក៏​ចង់ឱ្យ​អជ្ញាធរជួយ​រក​ដំណោះស្រាយ​លើ​បញ្ហា​បង្គន់​អនាម័យ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។​
​លោក សេង ឆាយ មេឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ បាន​មានប្រសាសន៍ថា កន្លងមក​ឃុំ​មានការ​ផ្តល់ជូន​បង្គន់​អានា​ម័​យ​ដល់​ប្រជាពលរដ្ឋ ជា​បន្តបន្ទាប់ ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ណា​ដែល​មិនទាន់បាន​បង្គន់​អានា​ម័​យ​នោះ អាចមក​ស្នើសុំ​តាម រ​ឃៈ​ភូមិ​/​ឃុំ​បាន​ផងដែរ​។ លោក​បាន​បន្តទៀតថា ការផ្តល់ជូន​នេះ​ឃុំ​មិន​តម្រូវអោយ​បង់​ថវិកា​នោះទេ តែ​សំណូមពរ​អោយ​ប្រជាពលរដ្ឋ ពេល​បាន​បង្គន់​ពី​ឃុំ​ហើយ​មេត្តា ធ្វើ ប្រើប្រាស់​ទាំងអស់គ្នា​។
​ការឆ្លើយតប​ខាងលើ​ដោយសារ​មាន​ពលរដ្ឋ​ឈ្មោះ សុខ ឡេង រស់នៅ​ភូមិ​ម៉ាក់​ប្រាង្គ ឃុំ​ម៉ាក់​ប្រាង្គ ដែរ​នោះបាន​និយាយថា អ្នកស្រី មិន​ធ្លាប់បាន​បាន​បង្គន់​អនាម័យ​ពី​អាជ្ញាធរ​ឃុំ​នោះទេ​។ លោកស្រី​ថា គ្រួសារ​របស់​អ្នកស្រី​ពិបាក​ណាស់​ពេល បន្ទោរ​បង់​ម្តងៗ ហើយ​អ្នកស្រី​ក៏​ចង់បាន​បង្គន់​មួយ​សម្រាប់​ប្រើប្រាស់​ផងដែរ​។​

 

​ជា​អាណាព្យាបាល​សិស្ស​ដែលមាន​កូន​រៀន​នៅ​សាលា​បឋម​ក្នុង​កម្រង​ជុំ​គ្រៀល ស្រុក​ទឹកឈូ​បាន​ចូលរួម​ក្នុង​កម្មវិធី "​សន្ទនា​មតិ​" លើក​ជា​សំណួរ​ថា អ្នកស្រី​មានការ​ងឿងឆ្ងល់​ថា សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ​កូន​របស់​អ្នកស្រី​កំពុង​រៀន​ថ្នាក់​ទី​៣​នៅ​សាលាបឋមសិក្សា​អង្គ​ប្រិ​យ មិនទាន់​ទទួលបាន​សៀវភៅ​សិក្សា​គោល​នៅឡើយ​ទេ ហើយ​អ្នកស្រី​ចង់អោយ​ការិយាល័យ​អប់រំ​ស្រុក និង​អ្នកពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ​ផង​។​
​ឆ្លើយតប​ការលើកឡើង​របស់​អាណា​ព្យាបាល​សិស្ស​ខាងលើ​លោក ងាវ ឈី​ម ប្រធាន​កម្រង​សាលាបឋមសិក្សា​ជុំ​គ្រៀល ស្រុក​ទឹកឈូ មានប្រសាសន៍​ក្នុង​កម្មវិធី “​សន្ទនា​មតិ​” កាលពី​ថ្ងៃ​ពុធ​ថា ចំពោះ​កន្លងមក​បញ្ហា​ខ្វះ​សៀវ​សិក្សា​គោល​នេះ កម្រង​បានធ្វើ​សំណើរ​ទៅ​ថ្នាក់លើ​បន្តទៀត ហើយ​កម្រង​នឹងមាន​វិធានការ​ធ្វើយ៉ាងណា អោយ​ការខ្វះ​សៀវភៅ​គោល​នេះ​មាន​កំរិត​តិច ហើយ​កម្រង​នឹងធ្វើ​ការបែងចែក​សៀវភៅ​ជូន​សិស្ស ហើយ​នៅ​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០១៩​នេះ​នៅតាម​សាលា​គឺ​មិនទាន់បាន​ចែក​សៀវភៅ​នោះទេ ដោយសារ​លោកគ្រូ​នាយក​តាម​សាលា​កំពុង​រៀបចំ​ការបែងចែក​ជូន​សិស្ស​។​

 

​ពលរដ្ឋ​ក្នុង​ខេត្តកំពត​បានលើកឡើង​ថា​ចង់អោយ​អាជ្ញាធរ​បង្ហាញ​ពី​ផែនការ​ស្តា​ប្រឡាយទឹក​ជូន​ប្រជាពលរដ្ឋ​ស្រោច​ស្រោប​សម្រាប់​ឆ្នាំ​២០១៨​នេះ​ព្រោះថា​មកដល់​សព្វ​ថ្ងៃនេះ គាត់​គឺ​សង្កេត ឃើញថា​មានតែ​ប្រឡាយ​ច្រើន​ក៏​ពិ​មែន ក៏ប៉ុន្តែ​លឺថា​សុទ្ធតែជា​ប្រឡាយ​ចិន ដូចនេះ​ចង់អោយ អាជ្ញាធរ​បង្ហាញ​ពី​ផែនការ​ស្តា​ប្រឡាយទឹក​ឆ្នាំ​២០១៨​នេះ​។​
​ឆ្លើយតប​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ​លោក​ជុំ​សុង​អនុប្រធាន​មន្ទីរ​ធនធានទឹក​និង ឧតុនិយម​ខេត្តកំពត​មានប្រសាសន៍​ក្នុង​កម្មវិធី “​សន្ទនា​មតិ​” កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សម្រាប់​ឆ្នាំ​២០១៨​នេះ មន្ទីរ​បាន​ស្តា​ប្រឡាយ​ទឹកបាន​ចំនួន​បី​ស្រុក គឺ​នៅ​ស្រុក​ទឹកឈូ​ក្នុង​ឃុំ​ថ្មី​មួយ​ខ្សែ​ប្រវែង​៨០០​ម៉ែត្រ ទី​ពីរ​នៅ​ស្រុក បន្ទាយមាស​ក្នុង​ឃុំ​ស្តេច​គង់​ខាងជើង​ប្រវែង​១៥០​ម៉ែត្រ និង​ទី​បី​នៅ​ស្រុក​អង្គរជ័យ​ក្នុង​ឃុំ សំឡាញ់​ប្រវែង ៥២០០​ម៉ែត្រ​។​លោក​បាន​បញ្ជាក់ទៀតថា មុន​និង​ស្តា​ប្រឡាយទឹក គឺ​អាជ្ញាធរ​មានការ​សិក្សា​ត្រឹមត្រូវ​ណាស់​។​

 

​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ស្រុក​ចំនួន​៣​ក្នុង​ខេត្តកំពត ពោលគឺ​ស្រុក​ជុំ​គី​រី ស្រុក​ដងទង់ និង​ស្រុក​អង្គរជ័យ នឹង​ទទួលបាន​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង ក្នុង​១​ស្រុក ដើម្បី​ឆ្លើយតប​អោយបាន​ទាន់ពេលវេលា នៅពេល​មាន​គ្រោះ​អគ្គីភ័យ​កើត​។​លោក​វរៈសេនីយ៍ទោ អ៊​ន  គ្រិស នាយរង​ការិយាល័យ​បង្ការ ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​ខេត្តកំពត បាន​មានប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ថា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ស្នងការ​នគរបាល​ខេត្តកំពត នឹង​រៀបចំ​ពិធី​ផ្តល់​រថយន្ត ពន្លត់អគ្គីភ័យ​ដល់​ស្រុក​ចំនួន​៣ ដែល​ពុំទាន់​មាន រថយន្ត​នេះ​។​លោ​កថា​ជាមួយគ្នានេះ​កំលាំង​នៅតាម​បណ្តា​ស្រុក​ទាំងនោះ ក៏​កំពុង​ហ្វឹកហាត់ ដើម្បី​ត្រៀម​យក​រថយន្ត​នេះ​ទៅប្រើ​ប្រាស់​ផងដែរ​។​
​ការលើកឡើង​បែបនេះ​ដោយសារ​មាន​ប្រពល​រដ្ឋ​មួយចំនួន​ចង់អោយ​អាជ្ញាធរ​រៀបចំ​ដាក់ពង្រាយ​រថយន្ត​ពន្លត់អគ្គីភ័យ​អោយបាន​គ្រប់​ស្រុក​៕
​អត្ថ​ប​ទៈ PDI Kampot

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise