ស្នងការ​ខេត្តកំពត​នឹង​ផ្តល់​រថយន្ត​ពន្លត់អគ្គីភ័យ​ដល់​ស្រុក​ចំនួន​៣​នៅពេល​ឆាប់ៗ​នេះ​

TBP 18 01 2017

​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ស្រុក​ចំនួន​៣​ក្នុង​ខេត្តកំពត ពោលគឺ​ស្រុក​ជុំ​គី​រី ស្រុក​ដងទង់ និង​ស្រុក​អង្គរជ័យ នឹង​ទទួលបាន​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង ក្នុង​១​ស្រុក ដើម្បី​ឆ្លើយតប​អោយបាន​ទាន់ពេលវេលានៅពេល​មាន​គ្រោះ​អគ្គីភ័យ​កើត​មាន​ឡើង​។​ លោក​វរៈសេនីយ៍ទោ អ៊​ន  គ្រិស នាយរង​ការិយាល័យ​បង្ការពន្លត់អគ្គីភ័យ ​និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​ខេត្តកំពត បាន​មានប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ថា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ស្នងការ​នគរបាល​ខេត្តកំពត នឹង​រៀបចំ​ពិធី​ផ្តល់​រថយន្ត ពន្លត់អគ្គីភ័យ​ដល់​ស្រុក​ចំនួន​៣ ដែល​ពុំទាន់​មាន រថយន្ត​នេះ​។​លោ​កថា​ជាមួយគ្នានេះ​កំលាំង​នៅតាម​បណ្តា​ស្រុក​ទាំងនោះ ក៏​កំពុង​ហ្វឹកហាត់ ដើម្បី​ត្រៀម​យក​រថយន្ត​នេះ​ទៅប្រើ​ប្រាស់​ផងដែរ​។​
នៅ​ថ្ងៃ​ខាងមុខនេះ ឆាប់ៗ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នឹងធ្វើ​ការបែងចែក​រថយន្ត​នៅតាម​គោលដៅ​នៅតាម​បណ្តាល​ស្រុក​គឺ​មួយ​ស្រុក​មាន​ស្ថានីយ៍​ពន្លត់អគ្គីភ័យ​មួយ និង​រថយន្ត​មួយគ្រឿង​។​ឥលូវ​នេះ​កំលាំង​ជំនាញ​កំពុង​ហ្វឹកហាត់​ដល់​កំលាំង​ដែល​ត្រូវយក​រថយន្ត​ទៅ​ដាក់​តាម​គោលដៅ​ហ្នឹង​។​កំលាំង​មក​ហ្វឹកហាត់​មានស្រុក​ដងទង់ ស្រុក​ជុំ​គី​រី និង​ស្រុក​អង្គរជ័យ​។​ប៉ុន្តែ​រថយន្ត​មាននៅ​ស្នងការ​ហើយ​ស្រាប់ រង​ចាំតែ​លោកស្នងការ​មាន​ពេល​នឹង​បែងចែក​។​


​ការលើកឡើង​បែបនេះ​ដោយសារ​មាន​ប្រពល​រដ្ឋ​មួយចំនួន​ចង់អោយ​អាជ្ញាធរ​រៀបចំ​ដាក់ពង្រាយ​រថយន្ត​ពន្លត់អគ្គីភ័យ​អោយបាន​គ្រប់​ស្រុក​។​
ឆេះ​សាលាឆាន់​វត្ត​ត្រពាំង​ព្រីង​យូរ​ដែរ​ហើយ ឆេះ​នៅសល់តែ​សរសរ​មួយ​ដើម​។​ខាង​មន្ត្រីឃុំ​គេ​ទាក់ទង​ឡានទឹក​គេ​ចេញ​មកពី​មន្ទីរ​ខេត្ត មកដល់​ឆេះ​អស់​ទៅ​។​បើ​ករណី​អាច​គួរ​មាន​ប្រចាំការ​នៅតាម​សាលាស្រុក មាន​ឡាន​ពន្លត់អគ្គីភ័យ ជាការ​ចាំបាច់​១​ស្រុក​មាន​១​៕​
​អត្ថ​ប​ទៈ លោក តារា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise