មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពត​បង្ហាញ​ពី​ការស្តា​រ​ប្រឡាយទឹក​សម្រាប់​ឆ្នាំ​២០១៨

TBP 29 11 2018

​ពលរដ្ឋ​ក្នុង​ខេត្តកំពតបាន​លើកឡើងថា ចង់អោយ​អាជ្ញាធរ​បង្ហាញពី​ផែន​ការស្តារ​ប្រឡាយទឹក​ជូន​ប្រជាពលរដ្ឋ​ស្រោចស្រប​សម្រាប់​ឆ្នាំ​២០១៨​នេះ ព្រោះថា​មកដល់​សព្វ​ថ្ងៃនេះ គាត់​គឺ​សង្កេត ឃើញថា​មានតែ​ប្រឡាយ​ច្រើន​ក៏​ពិ​មែន ក៏ប៉ុន្តែ​លឺថា​សុទ្ធតែជា​ប្រឡាយ​ចិន ដូចនេះ​ចង់អោយអាជ្ញាធរ​បង្ហាញ​ពី​ផែនការ​ស្តារ​ប្រឡាយទឹក​ឆ្នាំ​២០១៨​នេះ​។​
ឲ្យ​គេ​បង្ហាញ​ពី​ការស្ដា​ប្រឡាយ​២០១៨​នឹង  រាជរដ្ឋាភិបាល​ដែល​គាត់​អភិវឌ្ឍ​ប្រឡាយ​នឹង ចង់ដឹង​ចង់ឃើញ​ណាស់ ចង់បង្ហាញ​ឃើញ​ទាំងអស់​ម៉​ង នៅ​ឃុំ​ណាក៏ ដោយ​ឲ្យ​តែ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាត់​ឆ្ងល់​។​


​ឆ្លើយតប​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ​លោក ជុំ សុង អនុប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​​ខេត្តកំពត​មានប្រសាសន៍​ក្នុង​កម្មវិធី “​សន្ទនា​មតិ​” កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សម្រាប់​ឆ្នាំ​២០១៨​នេះ មន្ទីរ​បាន​ស្តារ​ប្រឡាយ​ទឹកបាន​ចំនួន​បី​ស្រុក គឺ​នៅ​ស្រុក​ទឹកឈូ​ ក្នុង​ឃុំ​ថ្មី​មួយ​ខ្សែ​ប្រវែង​ ៨០០​ម៉ែត្រ ទី​ពីរ​នៅ​ស្រុក​បន្ទាយមាស​ ក្នុង​ឃុំ​ស្តេច​គង់​ខាងជើង​ប្រវែង ​១៥០​ម៉ែត្រ និង​ទី​បី​នៅ​ស្រុក​អង្គរជ័យ ​ក្នុង​ឃុំសំឡាញ់​ប្រវែង ៥,២០០​ម៉ែត្រ​។​លោក​បាន​បញ្ជាក់ទៀតថា មុន​និង​ស្តា​រប្រឡាយទឹក គឺ​អាជ្ញាធរ​មានការ​សិក្សា​ត្រឹមត្រូវ​ណាស់​។​
នៅ​ឆ្នាំ​២០១៨​នេះ នៅ​ស្រុក​ទឹកឈូ​យើង យើង​បាន​ស្ដារ​​ប្រឡាយ​មួយ​គឺ​ស្ដារ​​ប្រឡាយ​ត្រពាំងច្រាប​ដែល​ស្ថិតនៅ​ឃុំ​ថ្មី នៅ​ស្រុក​ទឹកឈូ​នេះដែរមាន​ប្រវែង​ ៨០០​ម៉ែត្រ និង​មាន​តួនាទី​ស្រោចស្រព​នា​រដូវប្រាំង និង​វស្សា ហើយ​មាន​តួនាទី​រំដោះ​ទឹក​នៅពេល​មាន​ជំនន់ មួយទៀត​បាន​ស្ដារ​នៅ​ស្រុក​បន្ទាយមាស ឃុំ​ស្ដេច​គង់​ខាងជើង ហៅថា​ប្រឡាយ​តា​ហោ មាន​ប្រវែង​ ១៥០​ម៉ែត្រ ទី​បី​បាន​ស្ដា​នៅ​ឃុំ​សម្លាញ​មាន​ប្រវែង​ ៥,២០០​ម៉ែត្រ ចឹ​ង​រាល់​ការចំណាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​យើង​តោង​ពី​ប្រសិទ្ធ​​ភាព​សេដ្ឋកិច្ច ស្ដារ​ទៅ​គឺ​ស្រោចស្រព​ត្រូវមាន​ប្រភពទឹក​ច្បាស់លាស់ ធ្វើទៅ​ឆ្លើយតប​នឹង​តម្រូវការ​ប្រជាជន​គ្មាន​អ្នកជំទាស់​៕​
​អត្ថ​ប​ទៈ អ្នកនាង ហ៊ឹ​ន ម៉ឹ​ន​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise