​កម្រង​ជុំ​គ្រៀល​នឹង​ដោះស្រាយ​សៀវភៅ​សិក្សា​គោល​ជូនទៅ​តាម​សាលា​ដែល​ខ្វះខាត​

TBP 21 06 2018

​ជា​អាណាព្យាបាល​សិស្ស​ដែលមាន​កូន​រៀន​នៅ​សាលា​បឋម​ក្នុង​កម្រង​ជុំ​គ្រៀល ស្រុក​ទឹកឈូ​បាន​ចូលរួម​ក្នុង​កម្មវិធី "​សន្ទនា​មតិ​" លើក​ជា​សំណួរ​ថា អ្នកស្រី​មានការ​ងឿងឆ្ងល់​ថា សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ​កូន​របស់​អ្នកស្រី​កំពុង​រៀន​ថ្នាក់​ទី​៣​នៅ​សាលាបឋមសិក្សា​អង្គ​ប្រិ​យ មិនទាន់​ទទួលបាន​សៀវភៅ​សិក្សា​គោល​នៅឡើយ​ទេ ហើយ​អ្នកស្រី​ចង់អោយ​ការិយាល័យ​អប់រំ​ស្រុក និង​អ្នកពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ​ផង​។​
ពេល​កូន​ខ្ញុំ​ឡើង​ថ្នាក់​ទី​3 អត់​មាន​សៀវភៅ​គោល ពេល​នៅ​ថ្នាក់​២​មាន​សៀវភៅ​គោល សំណូមពរ​អោយ នាយក​សាលា​អង្គរ​ប្រិ​យ​អោយ​ផ្ដល់​សៀវភៅ​គោល បាន​គ្រប់គ្រាន់​បើសិន​អត់​សៀវភៅ​គឺ​រៀន​អត់​គេ​។​

TBP 28 11 2018
​ឆ្លើយតប​ការលើកឡើង​របស់​អាណា​ព្យាបាល​សិស្ស​ខាងលើ​លោក ងាវ ឈី​ម ប្រធាន​កម្រង​សាលាបឋមសិក្សា​ជុំ​គ្រៀល ស្រុក​ទឹកឈូ មានប្រសាសន៍​ក្នុង​កម្មវិធី “​សន្ទនា​មតិ​” កាលពី​ថ្ងៃ​ពុធ​ថា ចំពោះ​កន្លងមក​បញ្ហា​ខ្វះ​សៀវ​សិក្សា​គោល​នេះ កម្រង​បានធ្វើ​សំណើរ​ទៅ​ថ្នាក់លើ​បន្តទៀត ហើយ​កម្រង​នឹងមាន​វិធានការ​ធ្វើយ៉ាងណា អោយ​ការខ្វះ​សៀវភៅ​គោល​នេះ​មាន​កំរិត​តិច ហើយ​កម្រង​នឹងធ្វើ​ការបែងចែក​សៀវភៅ​ជូន​សិស្ស ហើយ​នៅ​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០១៩​នេះ​នៅតាម​សាលា​គឺ​មិនទាន់បាន​ចែក​សៀវភៅ​នោះទេ ដោយសារ​លោកគ្រូ​នាយក​តាម​សាលា​កំពុង​រៀបចំ​ការបែងចែក​ជូន​សិស្ស​។​
រឿង​នៅក្នុង​កម្រង​បើ​សាលា​មួយ​សល់​យើង​អាច យើង​អាចធ្វើ​ពាក្យ​ស្នើរ​ខ្ចី ដាក់​សាលា​មួយទៀត ជាទូទៅ​យើង​មិនដឹង​ធ្វើយ៉ាងណា​អោយ​គ្រប់​ទេ ប៉ុន្តែ​ការខ្វះ​នឹង​អោយនៅ​កំរិត​តូច ដែល​យើង​មាន​វិធានការ​យើង​ត្រូវអោយ​ខ្លះ បើ​យើង​រក​អត់​គ្រប់ យើង​អាចអោយ​យើង​ពី​នាក់ ហើយ​សៀវភៅ​យើង​អាចអោយ​មួយ​2 3​នាក់ ហើយ​សៀវភៅ​សិក្សា​គោល​មកដល់​ថ្ងៃ​នេះហើយ អត់​ទាន់​បាន ការរៀបចំ​របស់លោក​នាយក​គាត់​កំពុង​គិតថា តើ​គាត់​ប្រើ​វិធី​យ៉ាង​មេច ដោយសារ​សៀវភៅ​នេះ​ខ្វះ​គាត់​ត្រូវ​ចែក​យ៉ាង​មេច​៕​
​អត្ថ​ប​ទៈ លោក ញ៉ឹ​ប ស៊ី​វន​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise