មន្ទីរ​គួរ​បន្ថែម​ជំនាញ​អប់រំ​ពិសេស​ដល់​គ្រូ​ដើម្បី​បង្រៀន​កុមារ​ពិការ​

TBP 29 03 2018

​នាយក​សាលា​វិទ្យាល័យ​អប់រំ​ពិសេស​ថា កុមារ​ពិការ​អាច​នឹងមាន​បញ្ហា​ប្រឈម ខ្លាំង​ប្រសិនបើ​គ្រូ​នៅ​មូលដ្ឋាន​គ្មាន​ជំនាញ​សម្រាប់​អប់រំ​ជនពិការ។ ​មន្ទីរ​គួរបញ្ជូន​គ្រូ​មក​ទទួល​វគ្គ​បណ្ដុះបណ្តាល ជំនាញ​អប់រំ​ពិសេសដើម្បី​បង្រៀន​កុមារ​ពិការ​នៅ​មូលដ្ឋាន​របស់ខ្លួន ។​
​លោក កែវ ផល្លី នាយក​វិទ្យាល័យ​អប់រំ​ពិសេស ខេត្តកំពង់ចាម បាន​ថ្លែងថា​កុមារ​ពិការ​ត្រូវមាន​ការអប់រំ​ពិសេស មួយ​ខុសពី​កុមារ​មាន​កាយសម្បទា​ធម្មតា ដូចជា កុមារ​គ​ថ្លង់ ត្រូវការ​ភាសា​កាយវិការ កុមារ​ពិការភ្នែក​ត្រូវការ ជំនាញ​អក្សរ​ស្ទាប​ជាដើម ដូចនេះ​លោក​ថា​ចាំបាច់​ណាស់ នូវតាម​សាលា​នីមួយៗ ត្រូវមាន​ថ្នាក់​អប់រំ​ពិសេស​ដល់​កុមារ​ពិការ។​ ​លោក​បន្តថា ជា​គោល​ការ របស់​ក្រសួង​អប់រំ​បានដាក់​ចេញរួច​ហើយ​ថា ថ្នាក់​អប់រំ​ពិសេស​ត្រូវ​មាននៅ​គ្រប់​សាលារៀន​របស់​រដ្ឋ តែ​ដោយ​ខ្វះ​ធនធាន នឹង​ចំនួន​កុមារ​ពិការ​នៅមាន​ចំនួន​តិច ដូចនេះ​បច្ចុប្បន្ន សាលា​ដែល​អាចធ្វើ​ការអប់រំ​ពិសេស​នៅមានកម្រិត​នៅឡើយ ។​


​លោក​បន្ថែមទៀតថា នៅ​សាលា​វិទ្យាល័យ​អប់រំ​ពិសេស​មាន គ្រូ​ជំនាញ​គ្រប់គ្រាន់​សម្រាប់ធ្វើ​ការអប់រំ​ដល់​កុមារ​ពិការ​គ​ថ្លង់ នឹង​ពិការភ្នែក ហើយ​ជា​ទិសដៅ​បន្ត​នឹង​អាច​បន្ថែម​ដល់​គ្រប់​ប្រភេទ​នៃ​ពិការភាព​របស់​កុមារ នៅពេល​ខាងមុខ។​ ​លោ​កថា​អាណាព្យាបាល​ត្រូវយក​កូន​ពិការ​មក​ទទួល​អប់រំ​នៅ​សាលារៀន​ធម្មតា ឬ​មក​វិទ្យាល័យ អប់រំ​ពិសេស​កំពង់ចាម ហើយ​លោក​បាន​បញ្ជាក់ថា កា​ចូលរៀន​មិនត្រូវ​ចំណាយ​ថវិកា​នោះទេ​៕
​អត្ថ​ប​ទៈ វិទ្យុជាតិ​ភ្នំ​ប្រុស​ភ្នំ​ស្រី ខេត្តកំពង់ចាម​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise