កង្វះខាត​បង្គន់​អនាម័យ​ប្រើប្រាស់ ជា​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ​

TBP 26 11 2018

​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ សព្វថ្ងៃ​មានការ​រីកចំរើន​គួរឱ្យកត់សម្គាល់ ដោយ​អាជ្ញាធរ​ឃុំ​កសាងបាន សមិទ្ធិផល​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹង​ការអភិវឌ្ឍន៍​ប្រជា​ពល​រដ្ឋ​រស់នៅក្នុង​ឃុំ​នេះ ក៏​ចង់ឱ្យ​អជ្ញាធរជួយ​រក​ដំណោះស្រាយលើ​បញ្ហា​បង្គន់​អនាម័យ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។​


​លោក សេង ឆាយ មេឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ បាន​មានប្រសាសន៍ថា កន្លងមក​ឃុំ​មានការ​ផ្តល់ជូន​បង្គន់​អានា​ម័​យ​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ណា​ដែល​មិនទាន់បាន​បង្គន់​អានា​ម័​យ​នោះ អាចមក​ស្នើសុំ​តាមរ​ឃៈ​ភូមិ​/​ឃុំ​បាន​ផងដែរ​។ លោក​បាន​បន្តទៀតថា ការផ្តល់ជូន​នេះ​ឃុំ​មិន​តម្រូវអោយ​បង់​ថវិកា​នោះទេ តែ​សំណូមពរ​អោយ​ប្រជាពលរដ្ឋ ពេល​បាន​បង្គន់​ពី​ឃុំ​ហើយ​មេត្តា ធ្វើ ប្រើប្រាស់​ទាំងអស់គ្នា​។
​ក្នុង​កម្មវិធី​វិនិយោក​របស់​ឃុំ​គឹ​ឃុំ​មានការ​គិតគូរ​ហើយ​ស្រាច ចឹ​ង​ចំពោះ​បងប្អូន​ណា​ដែល​មិនទាន់​ទទួលបាន បង្គន់​ក្រីក្រ អាច​ទាក់​ទង់​បាន បាទ​ទាក់​ទង់​មក បើ​ផ្តល់ជូន​ហើយ យើង​មិន​ទាមទារ​ថវិកា​ពី​គាត់​ទេ ចង់អោយ​គាត់​ចូក​រួម​ធ្វើ​ការបិទ​បាង់​បន្ទប់​បង្គន់​អានា​ម័​យ​នឹង​បាន​ហើយ។


ការឆ្លើយតប​ខាងលើ​ដោយសារ​មាន​ពលរដ្ឋ​ឈ្មោះ សុខ ឡេង រស់នៅ​ភូមិ​ម៉ាក់​ប្រាង្គ ឃុំ​ម៉ាក់​ប្រាង្គ ដែរ​នោះបាន​និយាយថា អ្នកស្រី មិន​ធ្លាប់បាន​បាន​បង្គន់​អនាម័យ​ពី​អាជ្ញាធរ​ឃុំ​នោះទេ​។ លោកស្រី​ថា គ្រួសារ​របស់​អ្នកស្រី​ពិបាក​ណាស់​ពេល បន្ទោរ​បង់​ម្តងៗ ហើយ​អ្នកស្រី​ក៏​ចង់បាន​បង្គន់​មួយ​សម្រាប់​ប្រើប្រាស់​ផងដែរ​។​
អត់​ដែល​គេ​ផ្ត​ល់អី​អោយ ចេះតែ​ចង់បាន បត់​ដៃ​បត់ជើង ទៅក្រោយ​យើង​មាន​ចប​មាន​អីចឹង ទៅ បើ​ថាអោយ​មាន​បង្គន់​អត់​មាន​ទេ ងូតទឹក​ធម្មតា​ចង់ទៅ យើង​មានទឹក​តូ​យូ ចឹ​ង​បើក​ងូត​ធម្មតា​ចឹ​ង​ទៅ អត់​មាន​បន្ទប់ទឹក​បង្គន់​វា​ពិបាក​ម៉ា​យ៉ាង ក្នុង​ចិត្ត​ចង់បាន​មាន​បង្គន់​ដូច​គេ​ចឹ​ង​ទៅ៕​
​អត្ថបទ​៖ លោក ហង្ស សង្ហា

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise