សមត្ថកិច្ច​ខេត្តកំពត​នឹង​ចាត់​វិធានការណ៍​ដោះស្រាយ​ចំពោះ​មន្ត្រី​ណា​ដែល​ទា​ថ្លៃ​សេវា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​

TBP 20 11 2018

​ការធ្វើ​អត្ត​សញ្ញាប័ណ្ណ កែតម្រូវ​អត្តសញ្ញាណប័ណ្ណ មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​នោះទេ​។ ក្នុងនោះ​ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​ឃើញ​មាន​ការទា​ថ្លៃ​សេវា​ធ្វើ​អត្ត​សញ្ញាប័ណ្ណ​ពី​មន្ត្រី​ទទួលបន្ទុក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដដែលហេតុនេះ​ពួកគេ​ចង់ដឹង​ពី​ការពិត​នៃ​ការយ​យក​ថ្លៃ​សេវា​នេះ​។​

 

លោក សំ​ភាត ជា​ពលរដ្ឋ​នៅ​ខេត្ត​កែប​បាន​ឲ្យ​ដឹងថា កាលពីមុន​លោក​ឃើញ​មាន​ការទា​ថ្លៃ​សេវា​នៅពេល​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឬ​លិខិតស្នាម​ផ្សេងៗ​ដែល​ធ្វើ​នៅតាម​ឃុំ​សង្កាត់ លោក​បន្តថា តើ​ប​ច្ច​ប្បន្ន​នៅតែមាន​ការទា​ថ្លៃ​សេវា​ទាំងនេះ​ឬ​ត្រូវ​លើកលែង​ទាំងស្រុង​ហើយ​ឬ​នៅ​?
ការបម្រើ​សេវា​អត្តសញ្ញាណប័ណ្ណ សេ​វៅ​ភ​កំណើត និង​លិខិតស្នាម​ផ្សេងៗ​នៅតាម​ឃុំ​សង្កាត់​វ​បាន​លុបបំបាត់​ហើយ ចឹ​ង​ខ្ញុំ​គិតថា​នៅតាម​តំបន់​មួយចំនួន​នៅតែមាន​ពាក្យ​ចរចា​ម​អារាម​ចំ​បោះ​ប្រជាពលរដ្ឋ​ដែល​គាត់​ទៅ​បំពេញ​លិខិត​ទាំងនោះ​ថា​នៅមាន​គេ​យក​កម្រៃ​ឬ​ជា​ថ្លៃ​សេវា​ផ្សេងៗ ។​ថា​តើ​បញ្ហា​នេះ​នៅមាន​ទៀត​ឬទេ​នៅក្នុង​ខេត្តកំពត​យើង​?


ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​វីរៈ​សេនីយ៍​ទោ យី គា ប្រធានការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី​ "សន្ទនា​មតិ" ​របស់​វិទ្យុជាតិ​៩​មករា​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​ថា ចំពោះ​ការធ្វើ​អត្ត​សញ្ញាប័ណ្ណ ពុំមាន​ការបង់ថ្លៃ​សេវា​នោះទេ គឺ​ចាប់​ពីថ្ងៃ​ដែល​ក្រសួង​មហា​ផ្ទៃ​បានធ្វើ​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី​១ ខែ មករា ឆ្នាំ​២០១៧​មក​ម្លេះ ។ ហើយ​នៅពេលដែល​បងប្អូន​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​មានការ​ទា​ថ្លៃ​សេវា​នោះ អាចទាក់ទង​មកកាន់​ផេ​ករ​បស់​ប្រធាន​ក​ការិយាល័យ​អត្តសញ្ញាណប័ណ្ណ​ផ្ទាល់​បាន​។​
កាល​មុន​អត្ត​សញ្ញាព័ណ្ណ​តម្រូវ​ឲ្យ​បង់​មួយ​ម៉ឺន​រៀល​ក្នុង​ម្នាក់ ចឹ​ង​ពេល​ថ្ងៃ​០១ ខែ​០១ ២០១៧ មក​គឺ​រាជរដ្ឋាភិបាល​ប​ញ្ឍ​ប់​នូវ​ការយ​កា​ប្រាក់​សេវា​ផ្សេងៗ ហើយ​ក្នុង​អន្តរកាល​នឹង​វា​អាចមាន​ខ្លះ​នៅ​យក​ថ្លៃ​សេវា តែ​មកដល់ពេលនេះ​ខ្ញុំ​សូម​ប្រកាសថា  ប្រសិនបើ​បងប្អូន​ណា​លឺ​មន្ត្រី​ខ្ញុំ​យក​ថ្លៃ​សេវា​សូ​មខ​មិន​ចូល​ផេ​ករ​បស់​ផែន​អត្តសញ្ញាណ​កម្ម ឬ​ផេ​ក​ការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដើម្បី​រងចាំ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​៕​
​អត្ថ​ប​ទៈ អ្នកនាង ឃឹម ស្រី​ល័​ក្ខ​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise