ឃុំ​ដំណាក់​កន្ទួត​ខាងជើង​មាន​ទីតាំង​សម្រាប់​សាងសង់​មណ្ឌល​សុខភាព​ថ្មី ដែល​នឹង​សាងសង់​នាពេលខាងមុខ​

TBP 08 11 2018

​ជា​ពលរដ្ឋ​រស់នៅក្នុង​ឃុំ​ដំណាក់​កន្ទួត​ខាងជើង បាន​ចូលរួម​ក្នុង​កម្មវិធី "​សន្ទនា​មតិ​" លើក​ជា​សំណួរ​ថា លោក​ធ្លាប់​លឺថា​អាជ្ញាធរ​ឃុំ​មាន​គម្រោង​សាងសង់​មណ្ឌល​សុខភាព​មួយ​ក្នុង​ឃុំ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​ដំណើរការ​នៅឡើយ​ទេ​។​
អត់​ទាន់​បានលឺ​ប្រាប់​ឆ្ងល់​ដែរ ឆ្ងល់​ថា​ចង់បាន​ចង់​ធ្វើ អា​ម៉េច​ទៅជា​អត់​វិញ ទីតាំង​លឺថា មាន​កន្លែង​ភូមិ​ណា​នេះ​ទិញ​ដី​ណា ប៉ុន​អត់​ទាន់​បានធ្វើ​។​


​ឆ្លើយតប​និង​សំណួរ​ប្រិយមិត្ត​ខាង​លើក លោកស្រី ឆឹង គង់ ទទួលបន្ទុក​កិច្ចការនារី​ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច មានប្រសាសន៍​ក្នុង​កម្មវិធី “​សន្ទនា​មតិ​” កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាជ្ញាធរ​ឃុំ​បាន​លើកសំណើរ​សុំ​មណ្ឌល​សុខភាព​ទៅ​ថ្នាក់លើ​រួចហើយ គឺ​រង​ចាំតែ​ការឆ្លើយតប​តែប៉ុណ្ណោះ ព្រោះ​ឃុំ​បា​នរក​ទីតាំង​សមស្រប​មួយ​ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​ទទួល​សេវា​ផងដែរ​។​
​មណ្ឌល​យើង​សុំ​ហើយៗ ខាងលើ​គាត់​ថា អោយ តែ​ដល់​ខែ​មុននេះ​មាន​បញ្ហា​នៅ​ខាង​ឃុំ​បន្ទាយ មាស​មាន​បញ្ហា​មិនបាន​រលូន បានធ្វើអោយ​ការស្នើសុំ​រាំងស្ទះ ព្រោះ​អី​ដី​មាន អី​មាន​ហើយ​អស់ហើយ នៅ​តា​ខាងលើ​ទាំ​ល់​អគារ​មក​សាងសង់​តែម្ដង ទីតាំង​នី​ខាងជើង​សាលាឃុំ នៅ​ព្រំប្រទល់​ភូមិ​ព្រៃ​កែស និង​ភូមិ​អូរពពូល​៕
​អត្ថ​ប​ទៈ កញ្ញា ឡាយ ចន្ទ្រា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise