មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​ទឹកឈូ​នឹង​ចុះ​ត្រួតពិនិត្យ​ការ​ដាក់លក់​នំចំណី​នៅតាម​សាលារៀន​

TBP 04 07 2018

​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ស្រុក​ទឹកឈូ​បានលើកឡើង​ក្នុង​កម្មវិធី "​សន្ទនា​មតិ​" ថា ចង់អោយ​អាជ្ញាធរ​ពាក់​ព​ន្ធ័​អោយ​ចុះ​ត្រួតពិនិត្យ​ចំណី​អាហារ​នៅតាម​សាលា​។ ហើយ​បើ​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​ចំណី​អាហារ​អោយ​កាន់​តែមាន​ប្រ​សិ​ទិ្ធ​ភាព​នោះ ថា្នក់​លើ​ពេល​ចុះ​ត្រួតពិនិត្យ​កុំអោយ​ដឹង​មុន​។​
ការចុះ​ត្រួតពិនិត្យ​បើ​ចុះ​កុំ​ដឹង ប្រមូល​អោយអស់​ចិត្ត​ខ្ញុំ​ចង់អោយ​ចុះកិច្ចសន្យា ថា​អ្នកគ្រូ​អោយ​ឈប់​លក់​អ​ញ្ជឹ​ង លក់​តែ​ចំនី​កុំអោយ​ប៉ះពាល់​ដល់​សុខភាព​សិស្ស ហើយ​ទំពាំង​ស្នង​ឬ​ស្សី ហើយ​អា​ស្សី​បាន​អី​លាស់ បើ​អា​ស្សី​បាន​អី​លា​ស់វា​រួញ​ងាប់​ប្ដូ​ល​ទៅវិញ​ហើយនឹង​។​


​លោក យ៉ាង គីន មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​ទឹកឈូ បាន​មានប្រសាសន៍​ក្នុង​កម្មវិធី "​សន្ទនា​មតិ​" នៅ​ថ្ងៃ​ពុធ​ថា បើ​ក្នុង​សាលា​មាន​ការលក់​ចំណី​អាហារ​មាន​ផលប៉ះពាល់ មន្ត្រី​ការិយាល័យ​អប់រំ​នឹង​ចុះហៅ​លោកគ្រូ អ្នកគ្រូ នឹង​អ្នក​ពាក់​ព​ន្ធ័​ទាំងអស់មក​អប់រំ​ណែនាំ​និង​ធ្វើជា​កិច្ចសន្យា ហើយ​បើសិន​ជាមានករណី​សាលា​ណា​ដែលមាន​លក់​ចំណី​អាហារ មាន​ផលប៉ះពាល់​ដល់​សុខភាព​សិស្ស នោះប្រជាពលរដ្ឋ​ទាំងអស់​អាច​ទំនាក់ទំនង​មកកាន់​ម​ន្រី្ត​អប់រំ​ស្រុក​ទឹកឈូ​បានតាមរយះ​លេខ 092 50 04 06។​
យើង​ចុះទៅ​ជួយ​សម្របសម្រួល នឹង​ពិនិត្យ​ជាក់​ស្ដង់​ថា​គាត់​មាន​លក់​នំណី​នី​អាហារ​ដែល​ប៉ះពាល់​ដល់​សុខភាព​កុមារ មាន​នំ​ចាហួយ ទឹក​សារូ​វែងៗ បើ​គាត់​មាន​លក់​ហើយ​ខ្ញុំ​នឹង​ប្រជុំ​ជា​មូ​យ​គ្រូ​នឹង​សិស្ស នឹង​នាយក​ក្នុង​សាលា​ហើយ​អ្នក​ពាក់​ព​ន្ធ័​ដែល​លក់​នៅក្នុង​សាលា ហើយនឹង​ប្រាប់​គាត់​អ្វី​លក់​អ្វី​មិន​លក់ ដើម្បីអោយ​ប្រ​ជា​ជន​មាន​ទំ​នុក​ចិត្ត ហើយ​មាតាបិតា​សិស្ស​បើ​មាន​បញ្ហា​ណា​មាន​មិន​ប្រ​ក្រក្រី ការលក់​នំ​ពុំមាន​អនាម័យ ការលក់​នំ​ដែល​គ្មាន​អនាម័យ​ដែល​ប៉ះពាល់​ដល់​សុខភាព​អាច​តេ​មក​បាន​ដើម្បីអោយ​ក្រុម​ខ្ញំ​ចុះជួយ សម្របសម្រួល​កុំអោយ​មាន​បញ្ហា​៕
​អត្ថ​ប​ទៈ លោក ញ៉ឹ​ប ស៊ី​វន​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise