ម្ចាស់​យានយន្ត​ដែល​មិនបាន​បង់ពន្ធ​ប្រចាំឆ្នាំ​នឹង​ទទួល​ការផាកពិន័យ​ទ្វេដង​នៃ​ប្រាក់​បង់ពន្ធ​

TBP 06 11 2018

​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​មួយចំនួន​បាន​ឲ្យ​ដឹងថា អ្នក​ដែល​បង់ពន្ធ​យឺត​ហួសកា​លកំ​ណ​ត់​នឹងត្រូវ​ផាកពិន័យ​តែ​មិនដឹងថា ហួស​កាលកំណត់​រយៈពេល​ប៉ុន្មាន​ទើប​​ផាក​ពិន័យ​នោះទេ​។​ លោក ​រ៉េត ជា​ប្រជាពលរដ្ឋ​នៅខេត្តកំពតមាន​ចម្ងល់​ថា តើ​ការបង់ពន្ធ​លើ​យានយន្ត​គ្រប់​ប្រភេទ នឹងត្រូវ​ប​ញ្ឈប់​​នៅ​ថ្ងៃ​ណា ហើយ​ថា​តើ​នឹងត្រូវ​ពិន័យ​យ៉ាងដូចម្ដេច​ចំពោះ​អ្នក​បង់ពន្ធ​យឺត​? ហើយ​ចំពោះ​យានយន្ត​ដែល​ទិញ​ក្នុង​ខែ​១២ ត្រូវ​ជាប់ពន្ធ​យ៉ាងដូចម្ដេច​?
បញ្ហា​បង់ពន្ធ​មធ្យោបាយ​ធ្វើដំណើរ យើង​ឃើញថា​ប្រជាជន​យើង​មួយ​ភាគ​ធំ​គាត់​មិន​ចាប់ អារម្មណ៍​ពេលដែល​យើង​ប្រកាស​បង់ពន្ធ​តាំងពី​ចាប់ផ្ដើម​ប្រកាស​រហូតដល់​បញ្ចប់​ឆ្នាំ តែ​គាត់​ច្រើន តែ​ដណ្ដើម​គ្នា​បង់​នៅ​ថ្ងៃ​បញ្ចប់ ដូច្នេះ​កន្លែង​នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលមាន មធ្យោបាយ​ធ្វើដំណើរ​សូមមេត្តា​ភ្ញាក់រលឹក ព្រោះ​ថាបើ​យើង​គេច​ក៏​គេច​មិន​បានដែរ គួរតែ​បង់​មុន​ទៅ ហើយ​ខ្ញុំ​មាន​ចម្ងល់​មួយ​យើង​បាន​បិទ​បង់ពន្ធ ឆ្នាំ​២០១៨​នៅ​បំណាច់​ខែវិច្ឆិកា​នេះ ចុះបើ​យានយន្ត​ទើបនឹង​ទិញ​ខែធ្នូ តើ​ត្រូវ​ជាប់ពន្ធ​២០១៨​ដែរឬទេ​?


ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ លោកស្រី​ ចែត សុវណ្ណនី អនុប្រធាន​សាខា​ពន្ធដា​ខេត្តកំពត បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​ "សន្ទនា​មតិ" ​កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិការ ឆ្នាំ​២០១៨​ថា សម្រាប់​ប្រជាពលរដ្ឋដែល​គាត់​តែងតែ​ទំលាប់​មក​បង់ពន្ធ​នៅ​ថ្ងៃ​ចុងបញ្ចប់ អាច​នឹង​ជួប​ហានិភ័យទទួល​ការផាកពិន័យ​ទ្វេរ ដង​នៃ​តម្លៃ​ពន្ធ​ដែល​ត្រូវ​បង់​។ ហើយ​ចំពោះ​យានយន្ត​ដែល​ទិញ​នៅ​ខែធ្នូ ឆ្នាំ​២០១៨​មិនត្រូវ​ជាប់ពន្ធ ក្នុង​ឆ្នាំ​២០១៨​ទៀត​នោះទេ គឺអាច​ចាំ​បង់ពន្ធ​នៅ​ឆ្នាំ​២០១៩​។​
ចាប់ពី​ឆ្នាំ​២០១៨​នេះ​នៅ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានប្រកាសថា យើង​ចាប់​ប្រមូល ពន្ធ​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា ដល់​ថ្ងៃ​៣០ ខែវិច្ឆិកា​ជា​រៀងរាល់ឆ្នាំ នៅ​ពេល​ដែល​ពួកគាត់​សម្រុក​ទៅ​បង់ នៅ​ថ្ងៃ​ចុងបញ្ចប់​នៃ​កាលបរិច្ឆេទ ពួកគាត់​ជួប​ផលវិបាក​ពីរ ទីមួយ​នៅពេល​ម៉ោង​៥រសៀល ថ្ងៃ​៣០ ខែវិច្ឆិកា ប្រព័ន្ធ​ប្រមូល​ពន្ធ​នឹងត្រូវ​បិទ ប្រសិនបើ​គាត់​មក​ក្រោយ​តែ​៥​នាទី ប្រព័ន​ញ​ធ​បិទ​មិនអាច​បង់ពន្ធ​ជូន គាត់​បានទេ  បើសិន​ស្អែក​ឡើង​គាត់​មក​បង់​នឹងត្រូវ​ទទួលរង​ការផាកពិន័យ​១០០% នៃ​ប្រាក់​ពន្ធ​ដែល​ត្រូវ បង់ ហើយ​ចំពោះ​រថយន្ត​ដែល​ទិញ​នៅ​ថ្ងៃទី​១​ខែធ្នូ​មិនចាំបាច់​បង់ពន្ធ​ទេ ដោយ​ក្រសួង​បានប្រកាសថា រថយន្ត​ណា​ដែល​ទិញ​ក្នុង​ខែ​១២ មិនបាច់​បង់ពន្ធ​លើ​មធ្យោបាយ​ដឹង​ជញ្ជូន​ឆ្នាំ​២០១៨​នោះទេ គាត់​ចាំបង់​នៅ​ឆ្នាំ​២០១៩​បាន​៕
​អត្ថ​ប​ទៈ អ្នកនាង ឃឹម ស្រី​ល័​ក្ខ​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise