​ចុងឆ្នាំ​២០១៨​នេះ សង្កាត់​អណ្តូង​ខ្មែរ និង​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ក្នុងភូមិ​តា​ដឹប​

TBP 05 11 18 01

​ពលរដ្ឋ​រស់នៅក្នុង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ចង់ឱ្យ​អជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​លើ​បញ្ហា​ផ្លូវ​មួយ​ខ្សែ​នៅ​ភូមិ​តា​ដឹប ដែល​ប្រជាពលរដ្ឋ​ពិបាក​ក្នុងការ​ដំណើរ​ប្រចាំថ្ងៃ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវ​សម្រាប់ធ្វើ​ដំណើរ​នេះ តើ​អាជ្ញា​ធរមាន​ដំណោះស្រាយ​បែបណា​ជូន​ប្រជាពលរដ្ឋ​?
​លោកស្រី ប៉ាក ទី​រ៉ាំ សមាជិក​ក្រុមប្រឹក្សា សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត មានប្រសាសន៍ថា ផ្លូវ​មួយ​ខ្សែ​ដែល​ស្ថិតនៅ​ក្នុងភូមិ​តា​ដឹប​នេះ សង្កាត់​បាន​លើក​គម្រោង​រួចហើយ គឹ​នៅ​រង់ចាំតែ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុងការ​បរិច្ចាក សង្កាត់ និង​សំរេច​ដាក់​ផែនការ​ធ្វើ​ជូន។ លោកស្រី​បន្តថា យ៉ាងយូរ​ដំណើរការ​ចាប់ផ្តើម​ក្នុងអំឡុង​ចុងឆ្នាំ​២០១៨ ឆាប់ៗនេះហើយ។​
សូម​ជំរាប​បងប្អូន​ទាំងអស់​ដែល​នៅ​រង់ចាំ សូម​អធ្យាស្រ័យ ចាំ​បន្តិចទៀត​ទៅ​ពីព្រោះ​យើង​មាន​គម្រោង​ហើយៗ អោយ​មេភូមិ​គាត់​ផ្តឹ​ត​មេដៃ​តាម​ផ្ទះ​ចឹ​ង​ទៅ មេភូមិ​ធ្វើការ​និង​ហើយ សង្កាត់​និង​ប្រជុំគ្នា​ដាក់​ថ្ងៃ​ធ្វើ​ហើយ យើង​និង​ធ្វើ​ជិត​ចុងឆ្នាំ​នេះហើយ​។

TBP 05 11 18 02
ការឆ្លើយតប​ខាងលើ​ដោយសារ​តែមានអ្នកស្រី ឌុន វើ នៅ​ភូមិតា​ដឹប សង្កាត់​អណ្តូង​ខ្មែរ បាន​ត្អូញត្អែរ​ពី​ការលំបាក​ថា ចង់អោយ​អាជ្ញាធរ​ជួសជុល​ផ្លូវ​មួយ​ខ្សែ គឺ​ចុះ​ពី​ផ្លូវ​ជាតិ​ម្តុំ​ដើមត្នោត រហូត មកដល់​ផ្លូវ កែង​បត់​ទៅ​មាត់​ព្រែក ។ អ្នកស្រី​បន្តទៀតថា រដូវ​នេះ​មិនសូវ​អីប៉ុន្មា​ន​ទេតែបើរដូវវស្សា​វិញ​ពិបាក​ខ្លាំង ដោយសារ​មាន​ជង្ហុក និងភក់​រអិល ដែលនាំអោយ​មាន​គ្រោះថ្នាក់​ផងដែរ។
ចុះ​ពី​ថ្នល់ជាតិ​ទៅ​កន្លែង​ដើមត្នោត​និង​អោយ​បត់​មក ធ្វើអោយ​ដល់​កន្លែង​ដើម​អំពិល​មក ឃើញ​ជង្ហុក​ដើម​អំពិល​ទេ ច្រើនណាស់ ខែ​និង​វា​ចេះតែ​ស្រួល​ហើយ តែ​ខែវស្សា​បាន​ក្មេង​ពិបាក មក​ថ្ងៃ​ណា ក៏​ប្រឡាក់​ភក់​ដែរ ចៅ​ខ្ញុំ សំណូមពរ​អោយធ្វើ​កន្លែង​និង​មក៕
​អត្ថ​ប​ទៈ លោក ហង្ស សង្ហា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise