ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កោះ​ខ្លោត ឃុំ​កំពង់ត្រាច​ខាងកើត មាន​តម្រូវការ​ផ្លូវ​មួយ​ខ្សែ​ដើម្បី​ឆ្លងកាត់​

TBP 29 10 18 01

​ផ្លូវ​មួយ​ខ្សែ​ស្ថិតនៅ​ក្នុងភូមិ​កោះ​ខ្លោត ឃុំ​កំពង់ត្រាច​ខាងកើត ជា​តម្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ​ក្នុងការ​ដំណើរ​ឆ្លងកាត់​ប្រចាំថ្ងៃ​របស់​ពួកគាត់​។ ក្នុងនោះដែរ​ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួ​សារបាន​ត្អូញត្អែរ​ពីរ​ការលំបាក ដោយសារ​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​សភាព​តូចចង្អៀត និង​ស្ថានភាព​ផ្លូវរ​ទះ​។
លោកស្រី លឹម លុយ មេឃុំ​កំពង់ត្រាច​ខាងកើត មានប្រសាសន៍ថា ចំពោះ​ការស្នើរ​របស់​ប្រជាពលរដ្ឋ​នេះ កន្លងមក​លោកស្រី​ក៏​ធ្លាប់​បានទទួល​សំណើរ​នេះ​រួចមកហើយ​ដែរ ថែមទាំង​មាន ក្រសួង និងមន្ទីរ​អភិ​វ​ឌ្ឈ​ន៍​ជនបទ ក៏​ធ្លាប់​មក​វាស់​ផ្លូវ​នោះ​ថែម​ទៀតផង ប៉ុន្តែ​ដោយសារ​ពលរដ្ឋ​មួយចំនួនមិន​ព្រម​បរិ​ច្ចាកដី។ លោកស្រី​បន្តទៀតថាផ្លូវ​មួយ​ខ្សែ​នេះ​នៅតែ​បន្ត​ជួសជុល​ជូន​ប្រជាពលរដ្ឋ និង​សំណួ​ម​ពរ អោយ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ផ្លូវ​មេត្តា ជួយ​ជា​កំលាំង​ផង ។
ការឆ្លើយតប​ខាងលើនេះ​ដោយសារ​មានលោក គង់ ជា​ពលរដ្ឋ​រស់នៅក្នុង​ភូមិ​កោះ​ខ្លោត ឃុំ​កំពង់ត្រាច​ខាងកើត ដែរ​នោះបាន​និយាយថា សព្វថ្ងៃនេះ​មានការ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ណាស់ លោក​ចង់​ឲ្យ​អាជ្ញាធរ​ឃុំ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ​ឲ្យ​បានល្អ​។ លោក​បន្តថា ពេល​មាន​រវល់​កម្មវិធីការកូន​ម្តងៗ​ពិបាក​ណាស់ ដោយ​ផ្លូវ​តូច និង​ស្ថានភាព​ផ្លូវរ​ទះ​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​សត្វ​ពង បាន​លើកទ្បើង​ថា ពួកគាត់​ចង់អោយ​អាជ្ញាធរ​ឃុំ​បង្កើន​ការផ្សព្វផ្សាយ​បន្ថែមទៀត ព្រោះថា កន្លងមក​ពួកគាត់​មិនសូវ​បានលឺ​ការផ្សព្វ​ផ្សាយ​​របស់​អាជ្ញា​ធរ​ពាក់ព័ន្ធ ពី​ការផ្ដល់សេវា​រដ្ឋបាល​នៅក្នុង​ឃុំ​ប៉ុន្មាន​ទេ​។​
​លោក អ៊ុយ សៅ​សាត មេឃុំ​សត្វ​ពង ស្រុក​ឈូក​បាន​មាន​ប្រសា​ស​ន៏​ក្នុង​កម្មវិធី​ស​ន្ទា​មតិ​កាលពី​ថ្ងៃ​ពុធ ថាកន្លងមក​ឃុំ​បានធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​ពិធីបុណ្យ​ផ្សេងៗ និង​នៅតាម​វេទិការ​សា​ធារ​ណះជាដើម​។ ហើយ​នៅពេល​ខាងមុខ អាជ្ញាធរ​ឃុំ​នឹង​បង្កើន​ការផ្សព្វផ្សាយ​បន្ថែម​ពី​ការផ្ដល់សេវា​រដ្ឋបាល​នៅ​ថ្នាក់ឃុំ​ទៅដល់​ប្រជាពលរដ្ឋ ធ្វើ​យ៉ាងណា​អោយ​កាន់តែ​ទូលំទូលាយ​ជាង​នេះ​ជាពិសេស​នៅ តំបន់​ឆ្ងាយៗ ដើម្បីអោយ​ពួកគាត់​មក​ទទួល​សេវា​រដ្ឋបាល​នៅ​ថ្នាក់ឃុំ​អោយបាន​ទាំងអស់គ្នា​។​

 

​អ្នកស្រី ស៊ីម ជា​ប្រិយមិត្ត​រស់នៅក្នុង​ស្រុក​ទឹកឈូ និង​ជា​ប្រិយមិត្ត​មួយរូប​ក្នុងចំណោម​ប្រិយមិត្ត​ដែល​បាន​ទូរស័ព្ទ​ចូលរួម ក្នុង​កម្មវិធី "​សន្ទនា​មតិ​" បាន​លើក​ជា​សំណួរ​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ទៅ​ទទួល​សេវា​សម្រាល ហើយ​បុគ្គលិក​អ្នកផ្ដល់​សេវា​មិន​យកចិត្តទុកដាក់ តើ​ក្នុងនាម​ប្រធាន​មណ្ឌល​សុខភាព​និង​មាន​វិធាន​បែបណា​។​
​ឆ្លើយតប​និង​សំណួរ​ប្រិយមិត្ត​ខាង​លើក លោក អ៊ឹម ម៉ៅ ប្រធាន​មណ្ឌល​សុខភាព​នារាយណ៍​ស្រុក​ឈូក មានប្រសាសន៍​ក្នុង​កម្មវិធី​ "សន្ទនា​មតិ" ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំពោះ​ការផ្ដល់សេវា​ក្នុង​មណ្ឌល​សុខភាព​រយៈពេល​កន្លងមក​មិន​ធ្លាប់មាន​បញ្ហា​ប្រឈម​នោះទេ ប៉ុន្តែ​បើ​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ពី​ការមិន​យកចិត្តទុកដាក់​ផ្ដល់​សេវា​របស់​បុគ្គលិក​លោក​នឹងធ្វើ​ការអប់រំ ណែនាំ កែលម្អ​បុគ្គលិក​ឡើងវិញ ដើម្បីអោយ​ការផ្ដល់សេវា​នៅក្នុង​មណ្ឌល​ជូន​ប្រជាពលរដ្ឋ​កាន់​តែមាន​ប្រសិទ្ធិ​ភាណ និង​ជំនឿ​ជាក់​។​

​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កូនៗ​របស់គាត់​ពេលធ្វើ​ដំណើរ​ទៅ​សាលារៀន ជាពិសេស​កុមារ​តូចៗ​ដែល​រៀន​នៅ​បឋមសិក្សា ពួកគេ​ចង់​ឲ្យ​មានការ​យកចិត្តទុកដាក់​ពី​លោកគ្រូ​អ្នកគ្រូ​នៅ​សាលា​ជួយ​សម្រួល​ដំណើរ​ពេល​ឆ្លងផ្លូវ​ចេញពី​សាលារៀន​ផង​ជៀសវាង​ការជួប​គ្រោះថ្នាក់​ចរាចរណ៍​។​

 

លោក វ​ណ្ណី ជា​ប្រជា​ពល​ដ្ឋ​នៅ​ខេត្តកំពត​បានលើកឡើង​ថា នៅពេល​ដល់​ម៉ោង​ក្មេង​ចេញពី​សាលា​លោក​សង្កេតឃើញថា ក្មេងៗ​ដែល​រៀន​នៅ​បឋមសិក្សា​ដើរ​នៅតាម​ផ្លូវ​ដើរ​ពុំមាន​សណ្ដាប់ធ្នាប់​នោះទេ លោក​ខ្លាច​ក្រែងតែ​ក្មេងៗ​ទាំងនោះ​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​ពេលណា​មួយ​មិន​ខាន​។ លោក​ក៏បាន​សំណូមពរ​ដល់​មន្ទីរ​ឬ​អប់រំ​និង​អ្នកពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ផង ជាពិសេស​ធ្វើយ៉ាងណា​សម្រួល​ដល់​ដំណើរការ​ឆ្លងផ្លូវ​ក្មេងៗ​ដែល​ជាប់​ថ្នល់ជាតិ ជៀសវាង​ការបង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​។​
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សូ ភា​រិ​ទ្ធ អនុប្រធាន​មន្ទីរអប់រំ​យុវ​វជន​និង​កីឡា​ខេត្តកំពត បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​​ "សន្ទនា​មតិ" ​របស់​វិទ្យុជាតិ​៩​មករា កាលពី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៨​ថា ចំពោះ​សុវត្ថិភាព​កុមារ​នៅ​សាលា លោកគ្រូ​អ្នកគ្រូ​ជា​អ្នកទទួលខុសត្រូវ តែ​សម្រាប់​បី​ផ្ទះ​មក​សាលា ឬ​តាម​ដងផ្លូវ​នោះ​ជា​កាតព្វកិច្ច​របស់​អាណា​ព្យាបាល​សិស្ស មិ​មន​លោកគ្រូ​អ្នកគ្រូ​នោះទេ​។ លោក​បាន​បន្ថែមថា សម្រាប់​ការការពារ​សុវត្ថិភាព​កុមារ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវមាន​មានការ​ចូលរួម​ពី​អ្នកធ្វើដំណើរ គួរ​មាន​សុជីវធម៌ មេត្តាធម៌​ក្នុងការ​បើកបរ​ ​និង​គោរព​សិទ្ធ​កុមារ​ពេល​កំពុង​ឆ្លងផ្លូវ​ទើប​ការការពារ​មាន​ប្រសិទ្ធភាព​៕
​អត្ថ​ប​ទៈ PDI Kampot

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise