លោក​ប្រធាន​មណ្ឌល​សុខភាព​នារាយណ៍​និង​ចាត់​វិធានការណ៍​ចំពោះ​បុគ្គលិក​ណា​ដែល​មិន​យកចិត្តទុកដាក់​ក្នុង​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ​

TBP 01 11 2018

​អ្នកស្រី ស៊ីម ជា​ប្រិយមិត្ត​រស់នៅក្នុង​ស្រុក​ទឹកឈូ និង​ជា​ប្រិយមិត្ត​មួយរូប​ក្នុងចំណោម​ប្រិយមិត្ត​ដែល​បាន​ទូរស័ព្ទ​ចូលរួម ក្នុង​កម្មវិធី "​សន្ទនា​មតិ​" បាន​លើក​ជា​សំណួរ​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ទៅ​ទទួល​សេវា​សម្រាល ហើយ​បុគ្គលិក​អ្នកផ្ដល់​សេវា​មិន​យកចិត្តទុកដាក់ តើ​ក្នុងនាម​ប្រធាន​មណ្ឌល​សុខភាព​និង​មាន​វិធាន​បែបណា​។​
និយាយ​រួម​ទៅ​មណ្ឌល​សុខភាព ពេទ្យ​ខ្លះ​ក៏​យកចិត្តទុកដាក់ មណ្ឌល​ខ្លះ​ក៏​អត់​យកចិត្តទុកដាក់​អា​រឿង​ស្រី្ត​កូនង៉ែត​ហ្នឹង​ជា​ចម្បង​បំផុត ដែល​ផ្ញើ​លើ​គ្រូពេទ្យ ហើយ​បើសិនជា​មិន​យកចិត្តទុកដាក់ តើ​ទៅ​ថ្ងៃមុន​បើ​នៅ​មណ្ឌល​សុខភាព​លោកពូ​មាន​ចឹ​ង​ដែរ តើ​មាន​សិទ្ធិ​អប់រំ​គ្រូពេទ្យ​ដែរ​អត់?​


​ឆ្លើយតប​និង​សំណួរ​ប្រិយមិត្ត​ខាង​លើកលោក អ៊ឹម ម៉ៅ ប្រធាន​មណ្ឌល​សុខភាព​នារាយណ៍​ស្រុក​ឈូក មានប្រសាសន៍​ក្នុង​កម្មវិធី "​សន្ទនា​មតិ​" កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំពោះ​ការផ្ដល់សេវា​ក្នុង​មណ្ឌល​សុខភាព​រយៈពេល​កន្លងមក​មិន​ធ្លាប់មាន​បញ្ហា​ប្រឈម​នោះទេ ប៉ុន្តែ​បើ​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ពី​ការមិន​យកចិត្តទុកដាក់​ផ្ដល់​សេវា​របស់​បុគ្គលិក​លោក​នឹងធ្វើ​ការអប់រំ ណែនាំ កែលម្អ​បុគ្គលិក​ឡើងវិញ ដើម្បីអោយ​ការផ្ដល់សេវា​នៅក្នុង​មណ្ឌល​ជូន​ប្រជាពលរដ្ឋ​កាន់​តែមាន​ប្រសិទ្ធិ​ភាណ និង​ជំនឿ​ជាក់​។​
ការផ្ដល់សេវា​មិនមាន​បញ្ហា​ប្រឈម​សម្រាប់​ម​ណ្ដ​ល​សុខភាព​ទេ ដោយសារ​មណ្ឌល​សុខភាព​របស់​ខ្ញ​មានការ​សហការ​យ៉ាង​ជិតស្និត​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ​។ មណ្ឌល​សុខភាព​ខ្ញុំ​មិនដែល​មាន​បញ្ហា​ក្រមសីលធម៌​ទេ ព្រោះ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​អត់​ដែល​លឹ​និយាយថា​ពេទ្យ​នេះ​ចេះ ពេទ្យ​នោះ​ចុះ​ផង បើសិន​ជាមាន​បុគ្គលិក​ណាមួយ​មិន​ប្រក្រតី ប្រជាជណ​គាត់​រាយការណ៍​ប្រាប់​ខ្ញុំ្ ខ្ញុំ​និង​ហៅ​បុគ្គលិក​នោះមក​ណែនាំ អោយ​កែសម្រួល​អោយ​ឈប់​ធ្វើ​ចឹ​ង​ថ្ងៃក្រោយ​៕
​អត្ថ​ប​ទៈ កញ្ញា ឡាយ ចន្ទ្រា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise