លោក​មេឃុំ​សត្វ​ពង​នឹង​បន្ត​ការផ្សព្វផ្សាយ​ពី​សេវា​រដ្ឋបាល​ឃុំ​ទៅ​ប្រជាពលរដ្ឋ​

TBP 31 10 2018

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​សត្វ​ពងបាន​លើកទ្បើង​ថា ពួកគាត់​ចង់អោយ​អាជ្ញាធរ​ឃុំ​បង្កើន​ការផ្សព្វផ្សាយ​បន្ថែមទៀត ព្រោះថាកន្លងមក​ពួកគាត់​មិនសូវ​បានលឺ​ការ​ផ្សព្វ​ផ្សាយ​​របស់​អាជ្ញា​ធរ​ពាក់ព័ន្ធ ពី​ការផ្ដល់សេវា​រដ្ឋបាល​នៅក្នុង​ឃុំ​ប៉ុន្មាន​ទេ​។​
បើ​យើង​មានការ​ផ្សព្វផ្សាយ​ក៏​ល្អ​ម្យ៉ាងដែរ អ្នកខ្លះ​អត់​បានដឹង បើ​បាន​ផ្សព្វ​ផ្សាយបាន​គ្នាច្រើន​កាន់តែ​ល្អ ហើយ​ចង់អោយ​ផ្សាយ​រឿង​ធ្វើ​សៀវភៅ​ស្នាក់នៅ​កុំអោយ​យកលុយ យើង​ជួយ​ប្រកាស​បន្តទៀត​ល្អ​ម្យ៉ាងដែរ កុំអោយ​អ្នក​នៅ​ឆ្ងាយ​គាត់​ដឹង​។​


​លោក អ៊ុយ សៅ​សាត មេឃុំ​សត្វ​ពង ស្រុក​ឈូក​បាន​មាន​ប្រសា​ស​ន៏​ក្នុង​កម្មវិធី​ "ស​ន្ទនា​មតិ​" កាលពី​ថ្ងៃ​ពុធថា កន្លងមក​ឃុំ​បានធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​ពិធីបុណ្យ​ផ្សេងៗ និង​នៅតាម​វេទិការ​សា​ធារ​ណៈជាដើម​។ ហើយ​នៅពេល​ខាងមុខអាជ្ញាធរ​ឃុំ​នឹង​បង្កើន​ការផ្សព្វផ្សាយ​បន្ថែម​ពី​ការផ្ដល់សេវា​រដ្ឋបាល​នៅ​ថ្នាក់ឃុំ​ទៅដល់​ប្រជា​ពលរដ្ឋ ធ្វើយ៉ាងណា​អោយ​កាន់តែ​ទូលំទូលាយ​ជាង​នេះ​ជាពិសេស​នៅ តំបន់​ឆ្ងាយៗ ដើម្បីអោយ​ពួកគាត់​មក​ទទួល​សេវា​រដ្ឋបាល​នៅ​ថ្នាក់ឃុំ​អោយបាន​ទាំងអស់គ្នា​។​
សេវា​សា​ធា​រណះ​ល្អ​នៅក្នុង​ឃុំ​ល្អប្រសើរ មាន​ផែនការ​ទីមួយ​ប្រជុំ ក្រុមប្រឹក្សាឃុំ​អោយ​ផ្សព្វផ្សាយ​បន្តទៀត បញ្ហា​មួយទៀត​បញ្ហា​តាម​ភូមិ​និ​មួយៗ ប្រជុំ​ផ្សព្វផ្សាយ​ពូក​គាត់​ដឹង ការផ្ដល់សេវា​រដ្ឋបាល​ថ្នាក់ឃុំ​សត្វ​ព​ទាំងមូល ទោះ​បើ​នៅ​ឆ្ងាយ​ក៏មាន​មេភូមិ​៣​ដែរ ពេល​ប្រជុំ​ផ្សព្វផ្សាយ តាមរយះ​បុណ្យទាន ទៅតាម​ពិធី​ផ្សេងៗ​នៅក្នុង​ភូមិ ហើយ​ប្រជុំ​ជា​រៀងរាល់ខែ ហើយនឹង​ហៅ​ប្រជាពលរដ្ឋ​មក​បើជា​វេទិការ​សា​ធា​រណះ តាមរយះ​នឹង​៕​
​អត្ថ​ប​ទៈ លោក ញ៉ឹ​ប ស៊ី​វន​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise