អាណាព្យាបាល​មាន​តួនាទី​ការពារ​សុ​វត្តិភាព​កុមារ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ទៅ​សាលា និង​ចេញពី​សាលា​

TBP 30 10 2018

​អនុប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពតបានឱ្យដឹងថា អាណាព្យាបាល​កុមារ​មាន​តួនាទី​ការពារ​សុ​វត្តិភាព​កុមារ​ពេល​ទៅ​សាលារៀន និង​ពេល​ចេញពី​សាលារៀន​។ លោក​ថា នៅក្នុង​សាលា​គឺជា​ទទួលខុសត្រូវ​រប​ស់លោក​គ្រួ​អ្នក​គ្រួ​។​ ​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កូនៗ​របស់គាត់​ពេលធ្វើ​ដំណើរ​ទៅ​សាលារៀន ជាពិសេស​កុមារ​តូចៗ​ដែល​រៀន​នៅ​បឋមសិក្សា ពួកគេ​ចង់​ឲ្យ​មានការ​យកចិត្តទុកដាក់​ពី​លោកគ្រូ​អ្នកគ្រូ​នៅ​សាលា​ជួយ​សម្រួល​ដំណើរ​ពេល​ឆ្លងផ្លូវ​ចេញពី​សាលារៀន​ផង​ជៀសវាង​ការជួប​គ្រោះថ្នាក់​ចរាចរណ៍​។​


លោក វ​ណ្ណី ជា​ប្រជា​ពល​ដ្ឋ​នៅ​ខេត្តកំពត​បានលើកឡើង​ថា នៅពេល​ដល់​ម៉ោង​ក្មេង​ចេញពី​សាលា​លោក​សង្កេតឃើញថា ក្មេងៗ​ដែល​រៀន​នៅ​បឋមសិក្សា​ដើរ​នៅតាម​ផ្លូវ​ដើរ​ពុំមាន​សណ្ដាប់ធ្នាប់​នោះទេ លោក​ខ្លាច​ក្រែងតែ​ក្មេងៗ​ទាំងនោះ​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​ពេលណា​មួយ​មិន​ខាន​។ លោក​ក៏បាន​សំណូមពរ​ដល់​មន្ទីរ​ឬ​អប់រំ​និង​អ្នកពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ផង ជាពិសេស​ធ្វើយ៉ាងណា​សម្រួល​ដល់​ដំណើរការ​ឆ្លងផ្លូវ​ក្មេងៗ​ដែល​ជាប់​ថ្នល់ជាតិ ជៀសវាង​ការបង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​។​
សិស្ស​វិទ្យាល័យ​និង​អនុវិទ្យាល័យ​ធំៗ អាច​ដឹង ប៉ុន្តែ​សម្រាប់​សិស្ស​នៅ​បឋមសិក្សា​ពេលចេញ​ពីសា​លា វារ​ត់​ប្រសេចប្រសាច​ការគោរព​ច្បាប់​ចរាចរណ៍​នឹង​វា​មិន​ច្បាស់​ព្រោះ​នៅ​តូច​មិនដឹង​ផ្លូវឆ្វេង​ស្ដាំ ចឹ​ង​ខ្ញុំ​ចង់​និយាយថា ដើម្បី​សុវត្ថិភាព​កុមារ​ឲ្យ​ជៀសវាង​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ពិសេស​លោកគ្រូ​អ្នកគ្រូ​គួរ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចឹ​ង​លោកនាយក​ពេលដែល​ដល់​ម៉ោង​ចេញ​គួរតែ​ចាត់​បុគ្គលិក​ក្នុង​សាលា​យ៉ាងហោច​ពីរ​នាក់​ជាមួយ​ប៉ូលិស​ចឹ​ង​ទៅធ្វើ​ឲ្យ​ក្មេងៗ​ទាង​នោះ​មាន​សុវត្ថិភាព​។​


ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សូ ភា​រិ​ទ្ធ អនុប្រធាន​មន្ទីរអប់រំ​យុវ​វជន​និង​កីឡា​ខេត្តកំពត បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​ "សន្ទនា​មតិ​" របស់​វិទ្យុជាតិ​៩​មករា កាលពី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៨​ថា ចំពោះ​សុវត្ថិភាព​កុមារ​នៅ​សាលា លោកគ្រូ​អ្នកគ្រូ​ជា​អ្នកទទួលខុសត្រូវ តែ​សម្រាប់​បី​ផ្ទះ​មក​សាលា ឬ​តាម​ដងផ្លូវ​នោះ​ជា​កាតព្វកិច្ច​របស់​អាណា​ព្យាបាល​សិស្ស មិ​មន​លោកគ្រូ​អ្នកគ្រូ​នោះទេ​។ លោក​បាន​បន្ថែមថា សម្រាប់​ការការពារ​សុវត្ថិភាព​កុមារ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវមាន​មានការ​ចូលរួម​ពី​អ្នកធ្វើដំណើរ គួរ​មាន​សុជីវធម៌ មេត្តាធម៌​ក្នុងការ​បើកបរ​ និង​គោរព​សិទ្ធ​កុមារ​ពេល​កំពុង​ឆ្លងផ្លូវ​ទើប​ការការពារ​មាន​ប្រសិទ្ធភាព​។​
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មិនមែន​ថា​យ់​ង​ដោះ​បន្ទុក​មិន​ទទួលខុសត្រូវ​នោះទេ សូមបញ្ជាក់​អស់លោក​ដែលជា​អាណាព្យាបាល​សិស្ស​ទាំងអស់​ឲ្យ​បាន​ជ្រាបថា ការធ្វើដំណើរ​ពី​ផ្ទះ​មក​សាលា​យើង​ក៏​ព្រួយ​បានរ​ម្ភ​ដែរ តែ​មិនមែនជា​បន្ទុក​របស់​សាលារៀន​ទទួលខុសត្រូវ​ទេ លុះត្រាតែ​កុមារ​នឹង​ចូល​មកដល់​សាលា​ក្នុង​របង​សាលា​ទើប​ជា​សមត្ថកិច្ច​របស់លោក​គ្រូ​អ្នកគ្រូ​ទទួលខុសត្រូវ​ក្នុងការ​ថែទាំ​មើល​កុមារ ឯ​ការធ្វើដំណើរ​ពេលចេញ​ពីសា​លា​គឺ​ផុត​កាតព្វកិច្ច​របស់​សាលា​ហើយ ព្រោះ​សាលា​គ្រូ​មិនមាន​លទ្ធភាព​ជូន​សិស្ស​ពី​សាលា​ទៅដល់​ផ្ទះ​ទេ ជា​ភារកិច្ច​របស់​ឳ​ពុក​ម្ដាយ កុំ​ពឹង​លើ​សាលារៀន​១០០% ក្នុងនាម​ខ្ញុំ​ជា​អ្នកដឹង​នាំ​ក៏​សូមព​ដល់​អស់លោក​លោក​ស្រី​អ្នកបើកបរ​ទាំងអស់ គួរ​មាន​សុជីវធម៌ គួរ​មាន​មេត្តាធម៌ គួរ​មាន​សេចក្ដីស្រលាញ់​ចំពោះ​កុមារ ចំពោះ​មនុស្ស​ទូទៅ ពេលដែល​ឃើញ​កុមារ​ឆ្លងផ្លូវ បើ​ឃើញ​ម្នាក់​ពីរ​នាក់​យើង​ត្រូវ​បង្អង់ តែបើ​កុមារ​កំពុង​ចេញពី​សាលា​ច្រើន​គួរតែ​ឈប់​ឲ្យ​កុមារ​ឆ្លង​អស់​សិន អាណិតកូន​គេ​កូន​យើង​៕​
​អត្ថ​ប​ទៈ អ្នកនាង ឃឹម ស្រី​ល័​ក្ខ​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise