​ពលរដ្ឋ​នៅក្នុង​ភូមិ​កោះ​ខ្លោត ឃុំ​កំពង់ត្រាច​ខាងកើត ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ជូន​ពួកគាត់​

TBP 29 10 18 02

​ផ្លូវ​មួយ​ខ្សែ​ស្ថិតនៅ​ក្នុងភូមិ​កោះ​ខ្លោត ឃុំ​កំពង់ត្រាច​ខាងកើត ជា​តម្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ ក្នុងការ​ដំណើរ​ឆ្លងកាត់​ប្រ​ចាំ​ថ្ងៃ​របស់​ពួកគាត់​។ ក្នុងនោះដែរ​ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួ​សារបាន​ត្អូញត្អែរ​ពីការលំបាក ដោយសារ​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​សភាព​តូចចង្អៀត និង​ស្ថានភាព​ផ្លូវរ​ទះ​។

TBP 29 10 18 01

​លោកស្រី លឹម លុយ មេឃុំ​កំពង់ត្រាច​ខាងកើត មានប្រសាសន៍ថា ចំពោះ​ការស្នើរ​របស់​ប្រជាពលរដ្ឋ​នេះ កន្លងមក​លោកស្រី​ក៏​ធ្លាប់​បានទទួល​សំណើរ​នេះ​រួចមកហើយ​ដែរ ថែមទាំង​មាន ក្រសួង និង មន្ទីរ​អភិ​វ​ឌ្ឈ​ន៍​ជនបទ ក៏​ធ្លាប់​មក​វាស់​ផ្លូវ​នោះ​ថែម​ទៀតផង ប៉ុន្តែ​ដោយសារ​ពលរដ្ឋ​មួយចំនួនមិន​ព្រម​បរិ​ច្ចាកដី។ លោកស្រី​បន្តទៀតថា ផ្លូវ​មួយ​ខ្សែ​នេះ​នៅតែ​បន្ត​ជួសជុល​ជូន​ប្រជាពលរដ្ឋ និង​សំណួ​ម​ពរ អោយ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ផ្លូវ​មេត្តា ជួយ​ជា​កំលាំង​ផង ។
ផ្លូវ​និង​តាំងពី​ដំបូង​មាន​ទាំង​ក្រសួងមហាផ្ទៃ​ក្រោយមក​ប្រធាន​មន្ទីរ​អភិ​វ​ឌ្ឈ​ន៍​ជនបទ​ខេត្ត​និង​មក ហើយ​អ្នក​ខាងមុខ​និង​គេ​អត់អោយ​ទេ គេ​ថា​ដី​គេ​តិចតួច សុំ​យ៉ាងណាក៏ដោយ ឥលូវ​មីង​មានគំនិត​ជួសជុល​ទៀត ធ្វើអោយ​ទៀត ប៉ុន្តែ​ផ្លូវ​ម្តុំ​និង​សំណួ​ម​ពរ​ផងដែរ សុំ​ពេល​ជួសជុល​តិចតួច​យើង​ជិះ​ម៉ូតូ​កាត់​និង​ជួយ​ឈួ​ស ជួយ​អី​ខ្លះទៅ។​

TBP 29 10 18 03
ការឆ្លើយតប​ខាងលើនេះ​ដោយសារ​មានលោក គង់ ជា​ពលរដ្ឋ​រស់នៅក្នុង​ភូមិ​កោះ​ខ្លោត ឃុំ​កំពង់ត្រាច​ខាងកើត ដែរ​នោះបាន​និយាយថា សព្វថ្ងៃនេះ​មានការ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ណាស់ លោក​ចង់​ឲ្យ​អាជ្ញាធរ​ឃុំ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ​ឲ្យ​បានល្អ​។ លោក​បន្តថា ពេល​មាន​រវល់​កម្មវិធី ការកូន​ម្តងៗ​ពិបាក​ណាស់ ដោយ​ផ្លូវ​តូច និង​ស្ថានភាព​ផ្លូវរ​ទះ​។​
បាក​ណាស់​ផ្លូវ​ក៏​បា​កអី​ក៏​បាក ចង់អោយ​ឃុំ​ជួយ​ធ្វើ​ផ្លូវ​អោយបាន​ល្អ​តិច​ទៅ យើង​មាន​អា​វល់​ការកូន​ការ​អី ធ្វើបុណ្យ​ធ្វើ​ទាន​អី បាក​ផ្លូវ​ឡាន​ចូល​ណាស់ ផ្លូវ​និង ផ្លូវ​ភូមិ​កោះ​ខ្លោត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​និង ពី​ថ្នល់ជាតិ​មក ចុះ​ចឹ​ង​ទៅដល់​ព្រែក​យើង​លិច​នោះ​៕
​អត្ថ​ប​ទៈ លោក ហង្ស សង្ហា

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise