សក្ដានុពល​នៃ​ការបង្កើត​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត​

TBP 28 08 2018

​កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨​កន្លង ទៅនេះ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​។ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត បង្កើត ឡើង​ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​គ្រប់​ប្រទេស​ក្នុង​តំបន់ ដើម្បី​ធ្វើដំណើរ​មក​ទស្សនា​ក្នុង​ខេត្តកំពត តាមផ្លូវ​ទឹក​។​

 

​លោក សំ​ភាត ជា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កែប មាន​ចម្ងល់​ជុំវិញ​ការសាងសង់​កំពង់ផែ​អន្តរជាតិ​នៅ​ខេត្តកំពត​ថា​នឹង​បញ្ចប់​នៅ​នៅពេលណា មាន​សេវាកម្ម​អ្វីខ្លះ ហើយ​មាន​ការបង្ក​តទី​ផ្សារ​នៅ​តំបន់​កំពង់ផែ​ដែរឬទេ​?
តើ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ​គ្រោង​នឹង​បញ្ចប់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ​ណា​? ហើយ​ទី​ពីរ​ទៀត​ខ្ញុំ​ចង់​សួរថា​កំពង់ផែ​នេះ​សក្ដានុពល​សេវាកម្ម​អ្វីខ្លះ ឬ​គ្រាន់តែ​ជា​កន្លែង​សម្រាប់​ទទួល​តែ​ភ្ញៀវ​ទេសចរណ៍ តើ​មាន​ការដឹង​ជញ្ជូន​ផលិតផល​កសិកម្ម​ឬ​ឧស្សាហកម្ម​ផ្សេងៗ​ពី​បរទេស​ដែរឬទេ​?
​ហើយ​មួយទៀត​នៅពេល​កំពង់ផែ​ចាប់ផ្ដើម​ដំណើរការ ចំពោះ​ទីតាំងនៅ​ជុំវិញ​កំពង់ផែ​អាចបង្កើត​ផ្សារ​
​សម្រាប់​ឲ្យ​អាជីវករ​លក់ដូរ​រក​ស៊ី​តាម​ស្ដង់ដា​ដូច​កំពង់ផែ​ផ្សេងៗ​ដែរឬទេ​?


​ទាក់ទង​នឹង​បញ្ហា​នេះ​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បានលើកឡើង​ក្នុង​កម្មវិធី​ "សន្ទនា​មតិ" ​របស់​វិទ្យុជាតិ​៩​មករា កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨​ថា សម្រាប់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត​នឹង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩ ខាងមុខ​នេះហើយ ហើយ​សេវាកម្ម​នៅ​កំពង់ផែ​នេះ​ទទួល​តែ​ភ្ញៀវ​ទេសចរណ៍​តែប៉ុណ្ណោះ ពុំមាន​ការដឹកជញ្ជូន​ផលិតផល​នោះទេ​។ មួយវិញទៀត​សម្រាប់​គម្រោង​បង្កើត​ទីផ្សារ​នៅ​តំបន់​កំពង់ផែ ក៏ត្រូវ​បានរៀបចំ​ហើយ​ដែរ​។​
កំពង់ផែ​នេះ​យើង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩ អ្វីដែល​យើង​គិត​ជាមួយ​ក្រុមហ៊ុន យើង​ចង់បាន​តំណាល​នឹង​បុណ្យ​ស​មុ​ទ្យ​នៅ​ចុងឆ្នាំ​២០១៩ ហើយ​ក្រុមហ៊ុន​បាន​ប្ដេជ្ញាចិត្ត​ថា​នឹងធ្វើ​ឲ្យ​បាន​តាម​សំណូមពរ​របស់​រដ្ឋាភិបាល​ដែលជា​ម្ចាស់​គម្រោង ចំណុច​ទី​ពីរ​កំពង់ផែ​យើង​ជា​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ យើង​ទទួល​តែ​ភ្ញៀវ​ទេសចរណ៍​ឆ្លងកាត់​តែប៉ុណ្ណោះ​តែ​យើង​កម្រិត​អន្តរជាតិ យើង​មាន​បោះត្រា​ចេញចូល​សម្រាប់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ និង​ជាតិ​ទៅ​ក្រៅប្រទេស​សព្វបែបយ៉ាង មិនមាន​ការលើកដាក់​ទំនិញ​នោះទេ ហើយ​ចំណុច​ទី​បី​សម្រាប់​ការរៀបចំ​កន្លែង​លក់ដូរ​កំពង់​សិក្សា ហើយ​វា​ត្រូវតែមាន​ស្រាប់​ហើយ​នៅ​តំបន់​កំពង់​ផែត​សម្រាប់​ការមកដល់ និង​ចេញ​ក្រៅ​របស់​ភ្ញៀវ ព្រោះថា​យើង​មាន​ផ្ទៃដី​ដល់​ទៅ​៤​ហិច​តា​ឯនោះ​សម្រាប់ធ្វើ​កំពង់ផែ និង​រចនាសម្ព័ន្ធ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​៕​
​អត្ថ​ប​ទៈ អ្នកនាង ឃឹម ស្រី​ល័​ក្ខ​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise