ឃុំ​ក្រាំង​ស្បូវ នឹង​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​នៅ​ចុងខែ​មេសា​

TBP 16 03 2018

​នៅ​ចុងខែ​មេសា​ខាង​មុននេះ ឃុំ​ក្រាំង​ស្បូវ នឹង​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​នៅក្នុង​ភូមិ​មន ដោយសារតែ​ផ្លូវ​មួយ​ខ្សែ​នេះ​រង​ការខូចខាត​ខ្លាំង ធ្វើអោយ​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​ទៅមក និង​ជា​ផ្លូវ​ក្នុង​គម្រោង​អា​ទ្ធិ​ភាព​សម្រាប់​ឆ្នាំ​២០១៨​នេះ​។​


​លោក អ៊ុយ សុផាត ស្មៀនឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក បាន​មានប្រសាសន៍​ក្នុង​កម្មវិធី "​ស​ន្ទា​មតិ​" របស់​វិទ្យុជាតិ ៩​មករា ខេត្តកំពត​ថា ផ្លូវលំ​មួយ​ខ្សែ​ដែល​ស្ថិតនៅ​ក្នុងភូមិ​មន ឃុំ​ក្រាំង​ស្បូវ កំពុង​បង្ក​ការលំបាក​ខ្លាំង​ចំពោះ​ប្រជាពលរដ្ឋ​ក្នុងពេល​ធ្វើដំណើរ ដោយ​ផ្លូវ​នេះ​ខូចខាត​ច្រើន​កន្លែង និង​ធ្ងន់ធ្ងរ​ជាងគេ បើ​ធៀប​នឹង​ផ្លូវលំ​ផ្សេងទៀត​នៅក្នុង​ភូមិ​។​លោក​បាន​បន្តថា នៅ​ចុងខែ​មេសា ឆ្នាំ​២០១៨​នេះ ឃុំ​នឹងធ្វើ​ការជួសជុល​ផ្លូវ​នេះ​ឡើងវិញ ហើយ​ការជួស​ជុស​នេះ​នឹង​អនុវត្ត​ទៅតាម​លទ្ធភាព​ដែល​ឃុំ​មាន​។​


​លោក​ស្មៀន​បាន​អោយដឹងទៀតថា ឃុំ​ក្រាំង​ស្បូវ មាន​៥​ភូមិ ដែលមាន​ប្រជាពលរដ្ឋ​ប្រមាណ ១,៦០០​គ្រួសារ និង​មាន​ផ្លូវ​ចូល​ភូមិ​ចំនួន​១០​ខ្សែ​។ យ៉ាង​ក៏ដោយ​ផ្លូវ​ទាំងអស់​នៅក្នុង​ឃុំ​មានការ​ខូចខាត​ស្ទើរតែ​គ្រប់​ផ្លូវ ប៉ុន្តែ​ឃុំ​ពុំមាន​លទ្ធភាព​ឃុំ​ជួល​បាន​ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​បាន​នោះទេ​។​ឃុំ​អាច​ជួសជុល​បានតែ​ផ្លូវ​ណា​ដែល​ខូចខាត​ធ្ងន់ធ្ងរ​ជាងគេ​ប៉ុណ្ណោះ​៕
​អត្ថ​ប​ទៈ លោក តារា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise