មន្ទីរ​​ធន​​ធាន​​ទឹក​គ្រោង​​​ធ្វើ​​​ប្រឡាយទឹកមួយ​ខ្សែ​នៅ​ស្រុក​បន្ទាយមាស​ចេញ​​ពី​ខេត្តតាកែវ​

TBP 13 03 2018

​នៅ​ចុងឆ្នាំ​២០១៨​នេះ ស្រុក​បន្ទាយមាស​នឹង​ទទួលបាន​សមិទ្ធផល​ប្រឡាយទឹក​ថ្មី​មួយ​ខ្សែរ​ចេញពី​ប្រភពទឹក​ទន្លេបាសាក់ ខេត្តតាកែវ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទឹក​របស់​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ឲ្យ​បាន​គ្រប់គ្រាន់ ក្នុង​ការធ្វើ​ដំណាំ​កសិកម្ម និង​ប្រកប​របរ​កសិផល​ផ្សេងៗ​។


​លោក ចាន់ វណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្តកំពត​បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី "​សន្ទនា​មតិ​" របស់​ស្ថានីយ៍​វិទ្យុជាតិ៩​មករា កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨​ថា មន្ទីរ​កំពុងធ្វើការ​សិក្សា​គម្រោង​ប្រព័ន្ធធារាសាស្ត្រ​ប្រឡាយទឹក​មួយ​ខ្សែ ពី​ទន្លេបាសាក់​ខេត្តតាកែវ ឆ្ពោះទៅកាន់​ស្រុក​បន្ទាយមាស ដើម្បី​ឆ្លើយតប នឹង​តម្រូវ​ការបស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទាំងមូល ដែលមាន​ការសម្របសម្រួល​ជាមួយ​ដៃគូ​អង្គការ​កម្ចី​ថវិការ​ក្រៅ​រដ្ឋាភិបាល​។


​លោក​ថា គម្រោង​នេះ​នឹង​ចាប់​ផ្ដើមធ្វើ​នៅ​ចុងឆ្នាំ​២០១៨ ដើមឆ្នាំ​២០១៩ ប្រសិនបើ​ការសិក្សា​ទទួលបាន​ភាព​វិជ្ជមាន ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​គាំទ្រ​គម្រោង​១០០% និង​មិនមាន​ឩ​ប​សគ្គ​រារាំង​៕


​អត្ថ​ប​ទៈ អ្នកនាង ឃឹម ស្រី​ល័​ក្ខ​