​តើ​មាន​ប្រធានបទ​អ្វីខ្លះ​ដែល​គួរអោយ​ចាប់អារម្មណ៍ កាលពី​សប្តាហ៍​កន្លងទៅ​?

TBP 05 03 2018

​នៅក្នុង​កម្មវិធី "​សន្ទនា​មតិ​" កាលពី​ថ្ងៃ​ចន្ទ ទី​០៥ ខែមីនា ឆ្នាំ ២០១៨ ដែល​ពិភាក្សា​ក្រោម​ប្រធាន​ប​ទៈ ការជួសជុល​កែលម្អ​ផ្លូវ ក្នុង​ឃុំ​ជម្ពូ​វន្ត លោក​ ព្រាប ហ៊ុន មេឃុំ​ជម្ពូ​វន្ត បាន​មាន​ប្រសា​ស​ន៏​ថា​ចំពោះ​ការជួសជុល​កែលម្អ​ផ្លូវ​នៅក្នុង​ឃុំ​អាជ្ញាធរ​ក៏​នៅតែ​បន្ត​ជួសជុល​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ជាប់​ជានិច្ច ដោយសារតែ​ផ្លូវ​នៅក្នុង​ឃុំ​ជា​ផ្លូវ​ដីក្រហម មិនមែនជា​ផ្លូវ​ក្រាល​កៅស៊ូ ទើប​មិនសូវមាន​គុណភាព​។​លោក​បាន​មាន​ប្រសា​ស​ន៏​បន្ថែមថា​លោក​នឹងធ្វើ​ការចុះ​ត្រួតពិនិត្យ​ពី​គុណភាព​ផ្លូវ​នៅតាម​បណ្តា​ភូមិ​នីមួយៗ បន្ទាប់ពី​ធ្វើការ​ជួសជុល​រួច​។​

TBP 06 03 2018
​នៅក្នុង​កម្មវិធី "​សន្ទនា​មតិ​" កាលពី​ថ្ងៃ​អង្គារ ០៥​រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ទី​០៦ ខែមីនា គ​.​ស​២០១៨ បាន​ពិភាក្សា​ក្រោម​ប្រធានបទ​៖ “​លើកកម្ពស់​គុណភាព​អប់រំ​ក្នុង​កម្រង​អង្គ​អណ្តែត ឃុំ​ជុំ​ពូ​វ័​ន្ត​”  ក្នុងនោះដែរ​លោក ទូច ចាន់  ប្រធាន​កម្រង​អង្គ​អណ្តែត ឃុំ​ជុំ​ពូ​វ័​ន្ត ស្រុក​ជុំ​គិរី ខេត្តកំពត មានប្រសាសន៍​អោយដឹងថា ជា​រៀងរាល់ឆ្នាំ​លោក​តែងតែបាន​ដាក់សំណើរ​ទៅកាន់​ក្រសួង​អប់រំ ដើម្បី​សាងសង់​និង​ជួសជុល​អាគារ​សិក្សា ប៉ុន្តែ​ការដាក់សំណើរ​នេះ​មិនអាច​ទទួលបាន​ដូច​អ្វីដែល​ចង់បាន​នោះទេ ព្រោះថា​ថវិកា​របស់​ក្រសួង​មាន​កម្រិត​។ លោក​បន្តទៀតថា បើទោះបីជា​ឆ្នាំនេះ​មិន​ទទួលបាន​អាគារ​សិក្សា​ថ្មី​ក៏ដោយ ក៏​លោក​នៅតែ​បន្ត​ដាក់សំណើរ​ទៅ​ថ្នាក់លើ​ឲ្យ​ទាល់តែ​បាន​អាគារ​សិក្សា​ថ្មី​ដើម្បី​បំពេញតម្រូវការ​របស់​សិស្សានុសិស្ស​៕

TBP 07 03 2017 01
​នៅក្នុង​កម្មវិធី "​សន្ទនា​មតិ​" កាលពី​ថ្ងៃ​ពុធ ០៦​រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ទី​០៧ ខែមីនា គ​.​ស​២០១៨ បាន​ពិភាក្សា​ក្រោម​ប្រធានបទ​៖ “​ការផ្ដល់សេវា​ចុះបញ្ជី​លើ​ពន្ធ​អចលនទ្រព្យ​”  ក្នុងនោះដែរ​លោកស្រី ចែត សុវណ្ណនី អនុប្រធាន​សាខា​ពន្ធដារ ខេត្តកំពត មានប្រសាសន៍ថា សម្រាប់​ខេត្តកំពត​មាន​ម្ចាស់​អចលន​តែ​ជាង​៩០០ ប័ណ្ណ​ទេ ដែល​បានមក​ចុះបញ្ជី​បង់ពន្ធ​អចលន​នៅ​សាខា​ពន្ធដារ ខេត្ត ដោយ​ប្រជាពលរដ្ឋ​ខ្លះ​បាន​លើកឡើងថា ពួកគាត់​មិនបាន​ដឹង បើទោះបីជា​សាខា​ពន្ធដារ​បានធ្វើការ​ផ្សព្វផ្សាយ​ជាច្រើន​ហើយក៏​ដោយ​។ លោកស្រី​អនុប្រធាន​សាខា​ពន្ធដារ ក៏បាន​បញ្ជាក់​អោយដឹងទៀតថា ក្នុង​ឆ្នាំ​២០១៨ សាខា​ពន្ធដារ ខេត្តកំពត និង​រៀបចំ​សិក្ខាសាលា​មួយ​ក្នុង​ក្រុង​កំពត ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​បានដឹង​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​អំពី​ការផ្ដល់សេវា​ចុះបញ្ជី​លើ​ពន្ធ​អចលនទ្រព្យ​។

TBP 27 09 2017
​នៅក្នុង​កម្មវិធី "​សន្ទនា​មតិ​" កាលពី​ថ្ងៃ​សុក្រ ០៨​រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២០៥៦១​ត្រូវ​នឹង​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៨ "​បាន​ពិភាក្សា​ក្រោម​ប្រធានបទ​៖​ប្រសិទ្ធភាព​នៃ​ការបង្ក្រាប​ការជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ ក្នុងស្រុក​ឈូក​" ក្នុងនោះដែរ​លោក​វរសេនីយ៍ឯក ទូច ឌន ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តកំពត បាន​មានប្រសាសន៍​អោយដឹងថា កិច្ចការ​នេះ​និយាយ​អោយ​ខ្លី​តែម្តង​គឺថា​មិនអាច​រួចខ្លួន​គឺ​ត្រូវតែ​ទទួល​ទ័​ណ្ឌ​កម្ម សមត្ថកិច្ច​ថ្នាក់​ណាក៏ដោយ អោយ​តែមាន​បញ្ហា​ឃប់ឃិត​ជាមួយ​គ្រឿងញៀន គឺ​អត់​មាន​អ្នកណា​ចៀសផុត​នោះទេ ព្រោះ​វា​ជា​ផែនការ​រួម​របស់​រដ្ឋា​ភិ​បាល ជា​បញ្ហាលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​មិនអាច​លើក​លេង​បាន ទោះ​ស័ក​ប៉ុន្មាន​ក៏ដោយ​។៕
​អត្ថ​ប​ទៈ PDI Kampot

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise