នី​តិ​វិ​ធី​​កែ​តម្រូវ​សំបុត្រ​អត្រា​នុ​កូល​ដ្ឋាន​

TBP 06 09 2016 ការ​ធ្វើ​លិខិត​អាត្រានុកូលដ្ឋាន ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​លើកឡើង​ថា មាន​បញ្ហាប្រឈម​ច្រើនដែល​គាត់​ចង់​អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​។ ​ក្នុងនោះ​រួមមាន ការធ្វើ​សំបុត្រកំណើត សំបុត្រអាពា​ហ៍​ពិពាហ៍ ឬ​លិខិត​បញ្ជាក់​ឯកសារ​ផ្សេងៗ ខុស​គ្នា​ជាមួយ​សៀវភៅ​ស្នាក់នៅ ដែល​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ចង់​មាន​ការ​កែ​តម្រូវ តែ​ពួកគាត់​លើកឡើងថា នៅពេល​ដែល​គាត់​ទៅ​អោយ​អាជ្ញាធរ​ឃុំ​ជួយ​សម្រួល បែរជា​អាជ្ញាធរ​ឃុំ​ថា ឃុំ​មិន​មានសិទ្ធិ​ក្នុង​ការកែតម្រូវ​ឯកសារ​ទាំងនោះ​ឡើយ មាន​តែ​ត្រូវ​កែសម្រួល​នៅ​តុលាការ បញ្ហា​នេះ​ប្រជាពលរដ្ឋលើកឡើង​ថា​ចំណាយពេល​យូរ និង​ត្រូវ​ចំណាយ​ថវិកា​ជាដើម​។

 

តើ​ដើម្បី​កែតម្រូវ​ឯកសារ​ទាំងនេះ​បាន ប្រជាពលរដ្ឋ​ត្រូវ​ធ្វើ​ដូចម្តេច​? ហើយ​កែតម្រូវ តម្រូវ​អោយ​ប្រជាពល​រដ្ឋ បង់ថ្លៃ​សេវា​ដែរ​ឬ​យ៉ាងណា​? តើ​អាជ្ញាធរ​ត្រូវមាន​វិធានការ​យ៉ាងណា ដើម្បី​ឱ្យ​ការ​ធ្វើ​លិខិត​អត្រា​នុកូល​ដ្ឋាន​​មិន​ខុស នឹង​ឯកសារ​ផ្សេងៗ​ទៀត​?

 

​ក្នុង​កិច្ចពិភាក្សា​​នៃ​កម្ម​វិធី​សន្ទ​នា​មតិ​របស់​វិទ្យុ​ជាតិ​៩​មករា​ខេត្ត​​កំពត​ លោក ប្រាក់ សយ ប្រធានការិយាល័យ​ស្ថិ​តិ ​និង​អត្រានុកូលដ្ឋាន​នៃ​សាលាខេត្ត​កំពត បាន​មានប្រសាសន៍ថា សំបុត្រ​អត្រានុកូលដ្ឋាន​មាន​សារៈ​សំខាន់​​​ណាស់ ដែល​ប្រជាពលរដ្ឋគួរតែ​មាន​ការយកចិត្ត​ទុកដាក់​។ លោក​បន្ត​ថា​ ​ម្យ៉ាង​លិខិត​អត្រានុកូលដ្ឋាន​នេះ​ ចែកចេញ​​ជា​៤ មាន​សំបុត្រ​កំណើត​ សំបុត្រ​បញ្ជាក់​កំណើត សំបុត្រអាពាហ៍ពិពាហ៍ និង​សំបុត្រមរណ​ភាព​​។​

 

ចំពោះ​នី​តិ​វិធី​ក្នុង​ការកែប្រែសំបុត្រ​អត្រានុកូលដ្ឋាន ពី​មុន​គឺ​មាន​ការកែតម្រូវ​ត្រឹម​អាជ្ញាធរថ្នាក់​ឃុំ​-សង្កាត់​បាន តែ​មកដល់​បច្ចុប្បន្ន ក្រសួងមហាផ្ទៃបានបញ្ឈ​ប់​ការកែប្រែ​នេះត្រឹម​ថ្នាក់ឃុំ ដោយ​មាន​ភាពមិនប្រក្រតី ទើប​តម្រូវ​អោយ​ប្រជាពលរដ្ឋ មក​កែតម្រូវ​នៅ​តុលាការ និង​មាន​បង់​ថវិកា​ចំនួន ៥៥,០០០​រៀល​ដើម្បី​អោយ​តុលា​ការ​ចេញ​សាលក្រម​ក្នុង​ការកែប្រែ​។

 

លិខិត​អត្រានុកូលដ្ឋាន​នេះ មួយ​ជីវិត​យើង​ធ្វើបាន​តែ​មួយ​លើក​តែប៉ុណ្ណោះ បើ​ក្នុង​ករណី​បាត់ប្រជាពលរដ្ឋ​អាច​ទៅ​ការិ​យាល័យ​ស្រុក ដើម្បី​មើល​ក្បាល​បញ្ជីអោយ​ស្រុក​ចំឡង​ឡើងវិញ​។ បញ្ហា​នេះ​ដែរ​អាជ្ញាធរ​ខេត្ត បាន​ធ្វើ​ការផ្សព្វផ្សាយ ដោយ​បង្កើត​ក្រុមការងារតាម​ឃុំ​សង្កាត់ តាម​សាលារៀន តាមរយៈ​ការងារ​ការប្រជុំ បើក​វេទិកា​សាធារណៈ ផ្សព្វផ្សាយ​តាម​វត្ត​អារាម ឬ​មណ្ឌល​សុខភាព​ជា​ដើម​៕

 

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise