មន្ទីរ​សាធារណការ​បានកំពុង​​​​ជួស​​ជុល​​ផ្លូវ​​ដែល​​រង​​ការ​ខូច​ខាត​​ជា​ប្រចាំ​​

TBP 11 10 17 02

​ការជួសជុលនិ​ង​ថែទាំ​ផ្លូវ​ត្រូវបាន​អនុវត្ត​ជា​រៀងរាល់ថ្ងៃ​ដោយ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ ​នេះ​បើ​តាម​​ការលើកឡើងរបស់​លោក​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពត​។​


​កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ លោក ពេ​ជ រដ្ឋា អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពត បាន​លើកឡើង​ក្នុង​កម្មវិធី​ "សន្ទនា​មតិ​" ថា​ មន្ទីរ​បាន​ធ្វើ​ការជួសជុល​និង​ថែទាំ​​ផ្លូវ​ក្នុង​ឆ្នាំ​២០១៦​បាន​ចំនួន១៤​ខ្សែ ក្នុងនោះ​មាន​ទាំង​ផ្លូវ​ខេត្ត ផ្លូវជាតិ ផ្លូវ​ក្នុង​ក្រុង និ​ង​ផ្លូវលំ​។ លោក​បន្ត​ថា​ ​រាល់​ការជួសជុល​ផ្លូវ​ទាំងអស់ មន្ទីរ​មិនបាន​កំណត់​ពេលវេលា​នោះ​ទេ គឺ​ថា​ផ្លូវ​ណា​ខូច ​អោយតែ​មន្ទីរ​ដឹងគឺ​មន្ទីរ​នឹង​ធ្វើ​ការជួស​ជុល​​ភ្លាម​។

TBP 11 10 17 01

លោក​អនុ​ប្រធាន​មន្ទីរ​បន្ត​ថា​ ​រាល់​ដំណើរ​ជួសជុល​ផ្លូវ​ណា​ដែល​ស្ថិតនៅក្រោម​ការជួសជុល​របស់​ក្រុមហ៊ុន មន្ទីរ​ក៏​មាន​គណៈកម្មការ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ច្បាស់លាស់​ផង​ដែរ ជៀសវាង​ការធ្វើ​ផ្លូវ​ដែល​មិនមាន​គុណភាព​។

TBP 11 10 17 03

កាលពី​ពេល​ថ្មីៗ​នេះ ឯកឧត្តមទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​​ប្តេជ្ញា​ចិត្ត​ថា នឹង​កសាង​ផ្លូវ​ឲ្យ​រឹងមាំ​ស្រប​តាម​លក្ខណៈ​ស្តង់ដារ និង​បច្ចេកទេស​ត្រឹមត្រូវ ហើយ​ខាង​​ក្រសួង​​​បាន​​រៀបចំ​អស់ហើយ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ផ្លូវ​មាន​គុណភាព​ល្អ ដើម្បី​បម្រើ​ប្រយោជន៍​ដល់​ប្រជាពល​រដ្ឋ​ទាំងអស់​គ្នា​៕


​អត្ថ​បទៈ អ្នកនាង ពេ​ជ បុ​ទុម និង​កញ្ញា ឡាយ ចន្ទ្រា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise