ពលរដ្ឋ​​ខេត្ត​កំពតដែល​​ចង់​ធ្វើការ​នៅ​ក្រៅប្រទេស គួរ​​​សាក​​​សួរ​​​ព័ត៌​​​មាន​​​ពី​​អាជ្ញាធរ​​ពាក់​​ព័ន្ធ​​​

TBP 10 10 2017

​ប្រជាពលរដ្ឋ​មុន​នឹ​ង​សម្រេចចិត្ត​ធ្វើការ​ចំណាកស្រុក ទៅ​ធ្វើការ​ក្រៅប្រទេស ត្រូវ​គិតគូ​អោយបាន​ល្អិតល្អន់ និង​សាក​សួរ​ព័ត៌​មាន​ពី​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ជា​មុន​សិន​ ដើម្បី​​ជៀសវាង​នូវ​ការចាញ់បោក កេងប្រវ័ញ្ច​កំលាំង​ពលកម្ម ជូ​ញ​​ដូរ​ទៅ​​ក្រៅ​ប្រទេស​​ជា​ដើម​​។​​


​លោក ហេង ណា​រ៉ុង អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កំពត បាន​លើកឡើង​នៅក្នុង​កម្មវិធី "​សន្ទនា​មតិ" វិទ្យុជាតិ​៩​មករា ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នេះ​ថា​ប្រជាពលរដ្ឋ ដែល​មាន​បំណង​ចង់​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស គឺ​ត្រូវ​គិតគូ​អោយបានច្បាស់លាស់ សួរនាំ​អាជ្ញាធរ​នៅ​មូលដ្ឋាន ឬ​អាច​សាក​សួរ​​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ នៅ​មន្ទីរការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មជ្ឍមណ្ឌល​ការងារ និង​បណ្តុះបណ្តាល​​វិជ្ជាជីវៈ ខេត្ត​កំពត​ជា​មុន​សិន​។​


​លោក​អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្តទៀតថា សព្វថ្ងៃ​នេះ​ក្រុមហ៊ុន​ដែល​មក​ផ្សព្វ​ផ្សាយ​ទទួល​ពលករ ពលការិ​នី ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​តាម​វិទ្យុ​នោះ គឺ​មាន​ច្បាប់​អនុញ្ញាត​តែ​មួយ​ក្រុម​ហ៊ុន​តែប៉ុណ្ណោះ​។​


​លោក ហេង ណា​រ៉ុង បន្តថា ប្រជាពលរដ្ឋ​អាច​ធ្វើ​ការទំនាក់ទំនង​មកកាន់​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយផ្ទាល់​បាន ដែល​មាន​ទីតាំង​ឋិត​នៅ ស្រុក​ទឹកឈូ ទល់មុខ​មន្ទីរ​កិច្ចការនារី​ខេត្ត​កំ​ពត និង​មជ្ឈ​មណ្ឌល​​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​អាស​យដ្ឋាន​នៅក្នុង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​​តេជោ​សែន​កំពត ហៅ​កាត់ RPITSK៕


​អត្ថ​បទៈ កញ្ញា សាន វិធី​

 

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise