​ទ្វារ​ស្ទាក់​ទឹក​ចំនួន​០៣​កន្លែងនៅ​ភូមិ​ត្រពាំង​ក្តារ នឹង​ធ្វើ​ក្នុង​ឆ្នាំ​២០១៧នេះ

TBP 09 10 17 01

​ទំនប់​ទឹក​មួយ​កន្លែង​នៅ​ភូមិ​ត្រពាំង​ក្តារ ដែល​សេសសល់​ពី​របបប៉ុលពត បច្ចុប្បន្ន​នេះ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​បាន​ធ្វើការ​ស្តារ​ឡើងវិញ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​ប្រភព​ទឹក​គ្រប់គ្រា​ន់ដែល​បំរើ​ឲ្យការងារ​កសិកម្ម​។ ទន្ទឹមនឹង​ស្តារ​ទំនប់​នោះដែរ ប្រជាពលរដ្ឋ​ក៏​មាន​ការ​ព្រួយ​បា​រម្ភ​​ថា ទំនប់​មិនអាច​ស្តុកទឹក​ទុកឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​គ្រប់​គ្រាន់​។​

TBP 09 10 17 04

​លោក តេង ជៀន ជំទប់​ទី​១​ ឃុំ​ស្រែ​ជា​ខាងត្បូង​ បានលើកឡើង​ក្នុង​កម្មវិធី “​សន្ទនា​មតិ​” កាលពី​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៧ ថា ទំនប់​ត្រពាំង​ក្តារ​ដែល​មន្ទីរ​អភិវឌ្ឍន៍ជនបទ ទើប​បាន​ស្តារ​ជូន​រួច​រាល់​ហើយ​​កាលពី​ឆ្នាំ​២០១៦​កន្លងមក​នោះ វា​ជា​អំណោយផល​របស់​ឃុំ​ផងដែរ​។ ក្នុងនោះ​ដែរ​ក៏​មាន​ទា្វរស្ទាក់​ចំនួន​០១​កន្លែង​ប្រវែង​៥២​ម៉ត្រែ និង​មាន​លូ​សម្រាប់​បង្ហៀរទឹក​មាន​ចំនួន ០៤​កន្លែង នៅ​ភូមិ​ត្រពាំង​ក្តារ​មាន​០២​កន្លែង ភូមិ​ខ្ពស់​០១​កន្លែង និង​ភូមិ​អូរ​ឬ​ស្សី លូ​ទាំងនេះ​សម្រាប់​បង្ហូ​ទឹក​ជូន​ប្រជាពលរដ្ឋ នៅ​ប៉ែ​ក​ខាងក្រោម។

TBP 09 10 17 03

លោក​បន្តថា ពេលណា​ប្រជាពលរដ្ឋ​មាន​តម្រូវការ​ប្រើប្រាស់​ទឹក​ត្រូវ​ទៅ​ទាក់ទង​ជាមួយ​គណៈកម្មការ​ថែទាំ ដើម្បី​ឲ្យ​គាត់​បង្ហូរ​​ទឹ​កឲ្យប្រើប្រាស់​នៅប៉ែក​ខាង​ក្រោម ហើយ​ទឺក​នេះ​ក៏​អាច​ផ្គ​ត់ផ្គង់​បាន​ជាច្រើន​ភូមិ​ផ្សេង​ទៀត​​​ផង​ដែរ តែ​នាពេល​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ក៏​មាន​ជីវភាព​ធូរធា​ដែរ ដោយ​មាន​ទឹក​ប្រើប្រាស់​គ្រាប់​គ្រាន់​៕
​អត្ថ​បទៈ កញ្ញា ឡាយ ចន្ទ្រា​

 

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise