តើសិស្សដែលប្រឡងចប់ទី១២ គួរជ្រើសរើសជំនាញអ្វីដើម្បីសិក្សាបន្ត?

TBP 02 10 17 01

​កាលពី​ថ្ងៃ​ច័ន្ទ ទី​០២ ខែ​តុលា​នេះ កម្មវិធី "​សន្ទនា​មតិ​" របស់​វិទ្យុជាតិ​៩​មករា​ខេត្តកំពត បាន​ពិភាក្សា​លើ​ប្រធានបទ ​«ការឆ្លើយតប​តម្រូវកា​រ​ជួសជុល​ផ្លូវលំ​ក្នុង​ខ្ជាយ​ខាងត្បូង​»​។ ដោយ​មាន​ការចូលរួម​ជា​វាគ្មិន​ពី​សំណាក់​លោក ទិ​ត្យ សារ៉ន មេឃុំ​ខ្ជាយ​ខាងត្បូង​។​
​នៅ​ក្នុង​កិច្ចពិភាក្សា​នេះលោក ទិ​ត្យ សារ៉ន មេឃុំ​ខ្ជាយ​ខាងត្បូង បាន​មានប្រសាសន៍ថា ក្រៅ​ពី​ផ្លូវលំ ក្នុង​ឆ្នាំ​២០១៧​នេះ ឃុំ​បាន​ជូន​ផ្តល់​អណ្តូងស្នប់​ដល់​ប្រជាពលរដ្ឋ ការផ្តល់​ផ្ទះ​ទេវតា ជួយ​ជន​ជួប​គ្រោះ​ធម្មជាតិ និង​ផ្តល់​ថវិការ​មួយ​ចំនួន​ដល់​ជនក្រីក្រ​។​
​ជា​កសិកររស់​នៅក្នុង​ឃុំ​ខ្ជាយ​ខាងត្បូង បាន​លើកឡើង​ថា ការស្នើរ​សុំ​អណ្តូងទឹក​ពី​អាជ្ញាធរ​ឃុំ​មិន​ងាយ​បាន​នោះ​ទេ ព្រោះ​កន្លងមក​ក៏​ធ្លាប់​មាន​ប្រជាពលរដ្ឋ​ស្នើរ​សុំ​ដែរ ប៉ុន្តែ​នៅតែ​មិនទាន់បាន​។​
​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះលោក ទិ​ត្យ សារ៉ន បាន​មានប្រសាសន៍ថា អណ្តូងទឹក​នេះ​លោក​ក៏​ធ្លាប់​ស្នើរ​សុំ​ពី​អង្គការ​នានា​ដែរ ប៉ុន្តែ​នៅ​មិនទាន់បាន​។ លោក​ថា ដោយសារ​តែ​ថវិការ​ឃុំ​មាន​កម្រិត ទើប​មិន​អាច​ធ្វើ​អណ្តូង​អោយ​ប្រជាពលរដ្ឋ​បាន​គ្រប់​គ្នា​នោះ​ទេ ធ្វើបាន​តែ​តំបន់​ណា​ចាំបាច់​ប៉ុណ្ណោះ​។​

TBP 14 02 2017

នេះ​គឺជា​មតិយោបល់​របស់​សិស្សានុសិស្ស​ទប់​បញ្ចប់​ថ្នាក់​ទី​១២ ជុំវិញ​ប្រធានបទ "​ការជ្រើសរើស​ជំនាញ​សិក្សា ​ក្រោយ​ប្រឡងចប់​ថ្នាក់​ទី​១២" ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ខែតុលា កន្លងទៅនេះ​។​
​ឆ្លើយតប​ការលើកឡើង​នេះលោក ភឿក ច​ន្ធី ប្រធាន​មជ្ឈមណ្ឌល​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​មន្ទីរ​ការងារ បានអោយដឹងថា ដើម្បី​ជ្រើសរើស​ជំនាញ​ការងារ​មួយ​ដែល​សមស្រប​គឺ​ត្រូវ​ស្វែងយល់​អំពី​ខ្លួនឯង​អោយបាន​ច្បាស់លាស់ និង​ត្រូវ​ទៅ​តាម​ទីផ្សារ​ផងដែរ​។​លោក​ថា​រៀន​ជំនាញ​ទៅតាម​គ្នា​អាច​នឹង​មាន​បញ្ហា​ប្រឈម​ចំពោះ​ការសិក្សា​។
​ជា​សិស្ស​ទើប​ប្រលង​ថ្នាក់​ទី​១២ មួយរូប​បាន​សួរថា នៅ​ខេត្ត​កំពត​មាន​ការផ្តល់​ប្រឹក្សា​យោបល់​ដល់​សិស្សានុសិស្ស​ដែរ ឬទេ​?
​ឆ្លើយតប​ទៅ​និង​បញ្ហា​នេះ លោក ភឿក ច​ន្ធី ប្រធាន​មជ្ឈមណ្ឌល​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា នៅ​ខេត្ត​កំពត​មាន​ទីតាំង​សម្រាប់​ផ្តល់​យោបល់​ដល់​សិស្ស​ទើប​ប្រលង​ថ្នាក់​ទី​១២ គឺ​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​ខេត្ត​កំពត​។​

TBP 04 10 17 02

​កម្មវិធី "​សន្ទនា​មតិ​" ផ្សាយ​ផ្ទាល់​កាលពី​ថ្ងៃ​ពុធ ក្នុង​សប្តាហ៍​នេះ​វិញ កម្មវិធី​យើង​បាន​ពិភាក្សា​លើ​ប្រធានបទ​៖ "​លទ្ធផល​នៃ​ការពង្រីក​បណ្តាញ​អគ្គិសនី រយៈពេល​៩​ខែ ឆ្នាំ​២០១៧" ដែល​មាន​ការចូលរួម​ពី​សំណាក់​លោក កុល សុខា អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពត​។​
​ប្រិយមិត្ត​មួយរូប​ទៀត រស់​នៅក្នុង​ឃុំ​ខ្ជាយ​ខាងត្បូង បាន​និយាយថា នៅ​តំបន់​របស់​លោក មាន​ការ​ដាក់​បង្គោល​​អគ្គិសនី ដោយ​យក​ថវិកា​ពី​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​៥​ម៉ឺន​រៀល​ក្នុង​បង្គោល​មួ​យ​ដើម​។​
​ពាក់​​ព័ន្ធ​នឹង​បញ្ហា​នេះលោក កុល សុខា អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា លោក​នឹង​អោយ​ក្រុមការងារ​ចុះ​ទៅ​ត្រួតពិនិត្យ​ចំពោះ​បញ្ហា​នេះ​។​

​ដោយឡែក​លោក វិចិត្រ រស់​នៅក្នុង​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ បាន​និយាយថា មុន​ត​បណ្តាញ​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ ត្រូវ​ធ្វើការ​បង់ថ្លៃ​សេវា​មុន​មួយ​ចំនួន បើ​មិន​ដូច្នេះ​ទេ​គឺ​មិន​ត​ជូន​នោះទេ​។ លោក​ថា​មាន​ក្រុមហ៊ុន​ខ្លះ​ទៀត​បង្ខំ​ប្រជាពលរដ្ឋ​អោយ​ទិញ​សម្ភារៈ​របស់​ពួកគាត់ ទើប​មាន​ការ​ត​ជូន​។​
​លោក កុល សុខា អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា បញ្ហា​ក្រុមហ៊ុន​ដែល​បង្ខំ​អោយ​ប្រជាពលរដ្ឋ​អោយ​ទិញ​សម្ភារៈ​អគ្គិសនី​ពួកគាត់ លោក​ក៏​បាន​ទទួល​ព័ត៌មាន​នេះ​ដែរ ប៉ុន្តែ​លោក​បាន​ធ្វើ​ការផ្សព្វផ្សាយ​នឹង​ធ្វើការ​ណែនាំ​រួច​ហើយ​។ ចំពោះ​បញ្ហា​មុន​នឹង​ត​បណ្តាញ​អគ្គិសនី​ជូន ត្រូវ​បង់ថ្លៃ​សេវា​មុន លោក​ថា​កន្លងមក​លោក​មិន​ធ្លាប់​បាន​ជួប​ឡើយ ហើយ​ការយកថ្លៃ​សេវា​ផ្សេង​ទៀត អាចមកពី​ប្រជាពលរដ្ឋ​អោយ​ពួកគាត់ រៀបចំ​បណ្តាញ​នៅក្នុង​ផ្ទះ​។​

TBP 05 10 17 01

​នេះ​គឺជា​មតិយោបល់​របស់​ប្រជាពលរដ្ឋ ជុំវិញ​នឹង​ប្រធានបទ "​ការ​ផ្តល់​ជំនាញ​ដល់​ស្ត្រី នៅតាម​ជនបទ​" ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅ​។​
​ឆ្លើយតប​នឹង​ការលើកឡើង​នេះលោកស្រី​ នូ​ច ឡុំ អនុប្រធាន​ការិយាល័យ​នីតិកម្ម នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពត​បាន​មានប្រសាសន៍ថា ការប្រកប​របរ​នៅ​ក្នុងស្រុក​អាច​ធ្វើអោយ​ជីវៈ​ក្នុង​គ្រួសារ​ប្រសើរឡើង និង​ងាយ​ស្រួយ​សម្រាប់​ប្រជាពលរដ្ឋ​។ លោក​ស្រី​ថា កន្លងមក​នេះ​មន្ទីរ​ក៏​មាន​វគ្គ​បណ្តុះបណ្តាល​ផងដែរ ដោយ​បាន​អោយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ប្រមូល​ប្រជាពលរដ្ឋ​ដែល​ចង់​ចូលរួម​។​
​ចំណែកឯ​លោក គង់ សម័យ ប្រធាន​ការិយាល័យ​ការពារ​ផ្លូវច្បាប់ នៃ​មន្ទីរ​កិច្ចការនារី​ខេត្ត​កំពត បាន​មានប្រសាសន៍ថា គោលដៅ​ដែល​មន្ទីរ​ផ្តល់​ជំនាញ​មានដូចជា ស្ត្រី​មេម៉ាយ ស្ត្រី​ក្រីក្រ ក្មេង​ស្រី​បោះបង់​ការសិក្សា​។ លោក​ថា ក្នុង​ពេល​សិក្សា​ពួ​គាត់​ទទួល​បាន​ការ​ស្ទាក់​នៅ និង​ហូបចុក ដោយ​ឥតគិតថ្លៃ ហើយ​ក្រោយ​បញ្ចប់​វគ្គ​សិក្សា​មន្ទីរ​នឹង​ផ្តល់ជូន​សម្ភារៈ​មួយចំនួន និង​ចុះ​តាមដាន​ពួកគាត់​ផងដែរ​។

TBP 06 10 2017

​កម្មវិធី "​សន្ទនា​មតិ​" ផ្សាយ​ផ្ទាល់​កាលពី​ថ្ងៃ​សុក្រ ក្នុង​សប្តាហ៍​នេះ​វិញ កម្មវិធី​យើង​បាន​ពិភាក្សា​លើ​ប្រធានបទ​៖ «​ការជ្រើសរើស​សិក្ខាកាម​ចូលរៀន​មុខជំនាញ​វិជ្ជាជីវៈ​»​ដែល​មាន​ការចូលរួម​ពី​សំណាក់​លោក ស៊ុប វៃ នាយក​រង​សាលា​បឹង​និមល ទទួលបន្ទុក​បណ្តុះបណ្តាល នៃ​មន្ទីរ​ការងារ​ខេត្ត​កំពត​។​
​នៅក្នុង​កម្មវិធី​នេះលោក ស៊ុប វៃ បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ​សាលា​បឹង​និមល​មាន​ការបណ្តុះបណ្តាល​ផ្នែក​សេវាកម្ម និង​ផ្នែក​កសិកម្ម​។ លោក​បន្តថា ដើម្បី​អោយ​សិស្ស​មាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ លោក​បាន​ធ្វើ​ការផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម វិទ្យុ ការ​ចែ​ខិតប័ណ្ណ និង​ចុះ​ដល់​មូលដ្ឋាន​។​
​ប្រិយមិត្ត​ចូលរួម​ជាច្រើន​ក្នុង​នោះ​ប្រិយមិត្ត​មកពី​ស្រុក​ទឹកឈូ បាន​លើកឡើង​ថា ចង់អោយ​មាន​ផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​អោយ​ពួកគាត់​មាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នេះ​។​
​ឆ្លើយតប​បញ្ហា​នេះលោក ស៊ុប វៃ នាយក​រង​សាលា​បឹង​និមល ទទួលបន្ទុក​ផ្នែក​បណ្តុះបណ្តាល ​បាន​មានប្រសាសន៍ថា កន្លងមក​នេះ​សាលា​បាន​ផ្សព្វផ្សាយ​ជាច្រើន​រួច​មក​ហើយ ជា​ពិសេស​បាន​ទាក់ទង​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ស្វែងរក​អ្នក​ដែល​គ្មាន​ការងារ​ធ្វើ​អោយ​មក​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នេះ​។​
​អ្នកស្រី​ដា ប្រិយមិត្ត​មកពី​ស្រុក​ទឹកឈូ បាន​សួរថា តើ​ការ​វគ្គ​សិក្សា​ជំនាញ​កាត់ដេរ និង​ការ​សម្ភស្ស​មាន​សិស្ស​ចូលរៀន​គ្រប់​ចំនួន​ហើយ ឬ​នៅ​? តើ​ការ​ចូល​រៀន​ត្រូវបាន​កំណត់​អាយុ​ដែរ ឬទេ​?
​ឆ្លើយតប​សួរ​នេះ​នាយរង​សាលា​បឹង​និមល ទទួលបន្ទុក​បណ្តុះបណ្តាល នៃ​មន្ទីរ​ការងារ​ខេត្ត​កំពត​បាន​អោយដឹង​ថា វគ្គ​សិក្សា​ជំនាញ​កាត់ដេរ និង​កែសម្ភស្ស​នៅ​ខ្វះខាត​សិស្ស​ចូលរៀន​ច្រើន​។​លោក​បន្តថា សិស្ស​ដែល​ចង់​ចូល​រៀន​វគ្គ​សិក្សា​ជំនាញ​ខាងលើ​នេះ​គឺ​ត្រូវ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​៕
​អត្ថ​បទៈ លោក តារា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise