ឆ្នាំ​២០១៨​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បឹង​និមល នឹង​ដំឡើង​កំរិត​ទៅ​លើ​ជំនាញ​នី​មួយៗ​

TBP 06 10 2017

​លោកនាយក​រង​​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បឹង​និមល​ខេត្ត​កំពត​បានឲ្យដឹងថា សំរាប់​សិស្ស​ដែល​បាន​សិក្សា​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រួចហើយ នឹង​ចង់​រៀន​វគ្គ​នេះ​បន្ថែមទៀត គឺ​សាលា​បណ្តុះ​​​បណ្តាល​វិជ្ជាជីវៈ​បឹង​និមល​ នឹង​ដំឡើង​កំរិត​ទៅ​លើ​ជំនាញ​ទាំងអស់​នោះ​ក្នុង​ឆ្នាំ​២០១៨​។​


​លោក ស៊ុម វៃ នាយក​​រង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បឹង​និមល​ខេត្តកំពត បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​ "សន្ទនា​មតិ" ​កាលពី​ថ្ងៃសុក្រ ទី​០៦ ខែតុលា ឆ្នាំ​២០១៧ ថា ​“​ដើមឆ្នាំ​២០១៨​សាលា​បឹង​និមល​នឹង​ដំឡើង​កំរិត​នៃ​ការបណ្តុះបណ្តាល​រយៈពេល​មួយឆ្នាំ ដែល​គេ​ហៅ​ថា​វិញ្ញាបនប័ត្រ​វិជ្ជាជីវៈ​កំរិត​មួយ ហើយ​សិស្ស​ដែល​បញ្ចប់​ការសិក្សា​ក៏​អាច​សិក្សា​បន្ត​ទៀត​បាន ហើយ​សិស្ស​បោះបង់​សិក្សា​ថ្នាក់​ទី​៧​ក៏​អាច​ចូលរៀន​វគ្គ​ទាំងអស់នេះ​បាន”។​


​លោកនាយក​រង​​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បឹង​និមល​ខេត្តកំពត​ក៏​បាន​បន្ថែមទៀតថា​ “​សាលា​ក៏​មាន​ផែនការ​បន្ថែម​ក្នុងការ​រុញច្រាន​វគ្គ​សេវា​របស់​សាលា​អោយ​ទៅ​ដល់​សហគមន៍រ​បស់​ប្រជាពលរដ្ឋ​”​


​អត្ថ​បទៈ កញ្ញា ជា សុជាតា

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise