ស្ត្រី​ត្រូវ​ពង្រឹង​អំណាច​តាមរយៈ​ការរៀន​ជំនាញដើម្បី​បង្កើន​ចំណូល​គ្រួសារ​

TBP 05 10 17 01

​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​បាន​លើ​ឡើង​ថា ស្ត្រី​នៅ​តាម​ជនបទ នៅពេល​ដែល​ទទួលបានជំនាញ ឬ​វគ្គបណ្តុះ​​បណ្តា​លពី​អាជ្ញាធរ​ហើយ ត្រូវ​យក​ទៅ​អនុវត្តន៍ និង​ចេះ​ពង្រឹង​អំណាច​ខ្លួនឯងដើម្បី​បង្កើនសេដ្ឋកិច្ច​គ្រួសារ​។​

TBP 05 10 17 02
​លោកស្រី នូ​ច ឡំ អនុប្រធាន​ការិយាល័យនីតិកម្មនៃ​មន្ទីរ​កសិកម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទខេត្ត​កំពត បាន​មានប្រសាសន៍​នៅ​វិទ្យុជាតិ៩​មករា ក្នុង​កម្ម​វិធី​ "សន្ទ​នា​មតិ" កាលពី​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៧​នេះ​ថា​ សម្រាប់​​ស្ត្រី​ដែល​នៅ​មូលដ្ឋាន ទន្ទឹ​ម​​នឹ​ង​ការទទួល​បាន​ជំនាញ ឬ​វគ្គ​បណ្តុះបណ្តាល​ពី​អាជ្ញាធរ និង​អង្គការ​ពាក់​​ព័ន្ធ​នោះ ស្ត្រី​ខ្លួន​ឯង​​ត្រូវមាន​ឆន្ទៈក្នុង​ការ​យក​ជំនាញ​នេះ​ទៅ​អនុវត្តន៍ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​ផ្តល់​ជំនាញ និង​ត្រូវ​ចេះ​ពង្រឹង​អំណាច​ខ្លួនឯង ដើម្បី​បង្កើនសេដ្ឋកិច្ច​គ្រួសារ​។ លោកស្រី​អនុប្រធាន​ការិ​យា​ល័យ​នីតិកម្ម បាន​មាន​ប្រសា​សន៍​​ទៀតថា បន្ទាប់​ពី​ផ្តល់​ជំនាញ​ដល់​ស្ត្រីរួច មន្ទីរ​តែងតែ​មាន​ការ​តាម​ដាន ទៅ​កសិករ​ជានិច្ច ដើម្បី​ធានា​ថា​ ការ​ផ្តល់​ជំនាញ​នេះ​ទទួល​បានប្រ​សិទ្ធភាព​ខ្ពស់​។​

TBP 05 10 17 03
​លោកស្រី​យល់​ឃើញ​​ថា សម្រាប់​ការផ្តល់​ជំនាញនិង​វគ្គ​បណ្តុះបណ្តាលដល់​ស្ត្រី​នៅ​ជនបទគឺ​​នៅ​មាន​កម្រិត​​នៅឡើយ តែ​ទោះជា​យ៉ាងណា មន្ទីរ​នឹង​មាន​ផែនការ​ផ្តល់​ជំនាញដល់​ប្រជា​ពលរដ្ឋ​​បន្ថែមទៀត ដើម្បី​អោយ​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​ជំនាញមួយ​ទៅ​ប្រកប​របរ បង្កើន​ចំណូលក្នុង​គ្រួសារ និង​កាត់បន្ថយ​ការ​ចំណាកស្រុក​៕


​អត្ថ​បទៈ អ្នកនាង ហ៊ិ​ន ម៉ឺន

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise