​មន្ទីររ៉ែ៖ ឆ្នាំ​២០២០ ខេត្ត​​កំពត​នឹង​ត​ភ្ជាប់​បណ្តាញ​​អគ្គិសនី​បាន​ដល់​​​គ្រប់​​ភូមិ​​

TBP 04 10 17 02

​​ឆ្នាំ​២០២០ ខេត្ត​​កំពត​នឹង​ត​ភ្ជាប់​បណ្តាញ​​អគ្គិសនី​បាន​ដល់​​​គ្រប់​​ភូមិ​​ នេះ​បើ​តាម​ការលើកឡើង​រប​ស់លោក​អនុប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ក្នុង​កម្មវិធី "​សន្ទនា​មតិ​" កាលពី​ថ្ងៃ​ពុធ ទី​០៤ ខែតុលា ឆ្នាំ​២០១៧​។​

TBP 04 10 17 01
​លោក ​គល់ សុខា អនុប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល ​បាន​មាន​ប្រសា​ស​ន៍​ក្នុង​កម្មវិធី​ "សន្ទនា​មតិ​" នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៧​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ សូម​កុំ​មាន​ការ​ព្រួយ​បា​រម្ភ​​ទៀត ព្រោះថា​នៅ​ឆ្នាំ​២០២០ មន្ទីរ​មាន​ផែនការ​ជំរុញ​អោយ​ម្ចាស់​អាជ្ញាប័ណ្ណ​ទាំងអស់ ​បន្ត​ពង្រីក​បណ្តាញ​​អគ្គិសនី​ប្រើប្រាស់​អោយបាន​គ្រប់​ភូមិ និងត្រឹម​ឆ្នាំ​២០៣០ ត​ភ្ជាប់​អគ្គិសនី​​អោយបាន​​ប្រើប្រាស់គ្រប់​ភូមិ​​តែម្តង​​។​​

TBP 04 10 17 03​សំរាប់​រយៈពេល​ ៩​ខែ​ឆ្នាំ​២០១៧​នេះ​ មន្ទីរ​បាន​ជំរុញ​អោយ​ម្ចាស់​អាជ្ញាប័ណ្ណ​ទាំង​១០ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​លក់​អគ្គិសនីពី​មន្ទីរ ធ្វើការ​ពង្រីក​បណ្តាញ​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ​៤៧៤​ភូមិ ស្មើនឹង ​៩៧%​​នៃ​ភូមិ​សរុប៕


​អត្ថ​បទៈ អ្នកនាង ពេ​ជ បុ​ទុម​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise