​ប្រជាពលរដ្ឋ​ពេញចិត្ត ចំពោះ​ការផ្តល់​សេវា​នៅតាម​មណ្ឌល​សុខភាព ក្នុង​ស្រុក​កំពង់ត្រាច​

TBP 11 08 2017

​ប្រជាពលរដ្ឋ​ស្រុក​កំពង់ត្រាច​មាន​ការពេញចិត្ត​ចំពោះ​ការផ្តល់​សេវា​នៅតាម​ មណ្ឌល​សុខភាព ដោយ​នៅ​តាម​មណ្ដល​សុខភាព​បាន​យកចិត្ត​ទុកដាក់ដ​ល់អ្ន​ក​ជំងឺ បើ​ប្រៀបធៀប​ពី​ឆ្នាំ​មុនៗ​។


​លោក យី​វ វុទ្ធី មន្ត្រី​ការិយាល័យ​ស្រុក​ប្រតិបត្តិ​កំពង់ត្រាច នៃ​មន្ទីរ​សុខាភិបាល បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​សន្ទនា​មតិ​ថ្ងៃសុក្រ ទី​១១ ខែ​សីហា ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ​ស្តីពី​ ការពង្រឹង​គុណភាព​ នៃ​ការផ្តល់​សេវា​នៅ​តាម​មណ្ឌល​សុខភាព ថា “​ចំពោះ​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៧ ឃើញ​ថា​ឆ្នាំ​២០១៧ សេវា​សុខា​ភិបាល​មាន​ការកើនឡើង និង​ប្រសើរ​ជាង​​​មុន​ ​ដោយ​​​បុគ្គលិក​មាន​ការបណ្តុះ​បណ្តាល​ថ្មីៗ​ច្រើន​ ហើយ​​មាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​យើង​បាន​រៀបចំ​នៅតាម​មណ្ឌល ឃើញថា​នៅ​មណ្ឌល​យើង​មាន​ការរៀបចំ​បាន​ស្អាត​ល្អ​ជាង​មុន​ច្រើន” ។​


​អ្នក​មីង ភាព អាយុ​៥៤​ឆ្នាំ មកពី​ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ បាន​សួរ​សំណួរ​ថា​៖ ដើម្បី​លើកកម្ពស់​អោយមាន​គុណភាព​នៅ​ក្នុង​មណ្ឌល​សុខភាព​មួយ​អោយ​ល្អប្រសើរ តើ​គួរតែ​ធ្វើ​យ៉ាង​ដូចម្តេច​?


​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ប្រិយមិត្ត​លោក យី​វ វុទ្ធី មន្ត្រី​ការិយាល័យ​ស្រុក​ប្រតិបត្តិ​កំពង់ត្រាច ថាៈ “​ដើម្បី​អោយ​សេវា​សុខភាព​បានល្អ និង​ដំណើរការ​ទៅមុខ ទី​១​យើង​ត្រូវ​រៀបចំ​បុគ្គលិក​អោយមាន​វិន័យ​ត្រឹមត្រូវ អោយ​មាន​បទបញ្ជា​ផ្ទៃក្នុង មាន​ក្រមសីលធម៌​ល្អ ហើយ​ធ្វើការ​ពិនិត្យ​ជំងឺ​ទៅតាម​បច្ចេកទេស ហើយ​ការផ្តល់​ថ្នាំ​ត្រូវ​ទៅតាម​បច្ចេកទេស​ដែរ​ត្រូវ​អោយ ហើយ​ត្រូវមាន​ឥរិយាបទ​ល្អ​ដល់​អ្នកជំងឺ​”


​អត្ថបទ​ដោយ​៖ ជា សុជាតា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise