អាជីវករ​មួយចំនួន​នៅ​ស្រុក​អង្គរជ័យត្អូញត្អែរ​ពី​កង្វះកន្លែង​​លក់ដូរ​ក្នុង​ផ្សារ​តានី​

TBP 08 08 2017

​ប្រជាកសិករ និង​អាជីវករ​មួយចំនួន​នៅ​ស្រុក​អង្គរជ័យ​បាន​ត្អូញត្អែរថា កង្វះ​កន្លែង​លក់ដូរ​​​ក្នុង​​ផ្សារ​តា​នី​​បាន​ធ្វើអោយ​ផ្លូវ​ចេញ​ចូល​ក្នុង​ផ្សារ​នេះ​មាន​សភាព​តូចចង្អៀត​ពិបាក​ធ្វើ​ដំណើរ និង​ខ្វះ​​សណ្តាប់ធ្នាប់​។​


​អ្នកស្រី កែវ ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​តា​នី​បាន​និយាយថា សព្វថ្ងៃ​នេះ​ផ្លូវ​ចេញ​ចូល​ក្នុង​ផ្សារ​តានី​តូច​ច​​ង្អៀ​ត​ពិបាក​ធ្វើ​ដំណើរ និង​គ្មាន​សណ្តាប់ធ្នាប់ ដោយសារ​តែ​ប្រជាកសិករ​មួយចំនួន​យក​កសិផល​មក​លក់​នៅ​លើ​ចឹញ្ចើម​ផ្លូវ​។ អ្នកស្រី​ចង់អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។​


​ចំណែកឯ​អ្នកស្រី​ ព្រាប សុខ ជា​កសិករ បាន​ប្រាប់​អោយដឹងថា ផ្សារ​តានី​គឺជា​កន្លែង​ដែល​អ្នកស្រី និង​ប្រជាពលរដ្ឋ​មួយចំនួន​តែងតែ​យក​កសិផល​ទៅ​លក់ដូរ​នៅ​ទីនោះ ប៉ុន្តែ​ដោយសារ​តែ​មិន​មាន​កន្លែង​សម្រាប់​លក់​ដូរ​​សមរម្យ ទើប​ពួក​គាត់​លក់​តាម​ចិញ្ចើមផ្លូវ​។​


​ជា​ប្រជាពលរដ្ឋ​ដែល​មាន​តូប​លក់ដូរ​ក្នុង​ផ្សារ​តានី​នោះដែរ បានអោយដឹងថា ប្រជា​កសិករ​មួយចំនួន​គ្មាន​កន្លែង​​សម្រាប់​លក់ដូរ ទើប​នាំគ្នា​លក់ដូរ​តាម​ចិញ្ចើមផ្លូវ ឬ​នៅ​មុខ​ផ្ទះ​របស់​គេ ដែល​ធ្វើអោយ​ផ្លូវ​ចេញ​ចូល​ក្នុង​ផ្សារ​តូចចង្អៀត​។ លោក​ថា កន្លងមក​ក្នុង​ផ្សារ​នេះ​ក៏​មាន​ទីតាំង​សម្រាប់​ប្រជាពលរដ្ឋ​លក់ដូរ​កសិផល​របស់​ពួកគាត់​ផង​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​បាន​ក្លាយជា​របស់​អាជីវ​ករ​អស់​ទៅហើយ​។​


​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក ម៉ូ​វ សារ៉ាត់ ប្រធាន​ផ្សារ​តា​នី ស្រុក​អង្គរជ័យ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ បញ្ហា​ផ្លូវ​មាន​លក្ខណៈ​តូចចង្អៀត​ដោយសារតែ​មាន​បញ្ហា​ប្រឈម​ច្រើន ដូចជា​ប្រជាពលរដ្ឋ​ប្រមាណ ៦​គ្រួសារ​​បាន​ធ្វើ​លំនៅដ្ឋាន​លក្ខណៈ​តៀម​នៅលើ​ដី​ផ្សារ​នោះ។

 

 

លោក​បន្ត​ថា​ ​ផ្សារ​វិល​ជា​ទីកន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ដែល​លក់​តាម​កញ្ច្រែង កញ្ជើរ ល្អី​តិចតួច​នោះ ត្រូវបាន​អាជីវករ​កាន់កាប់​ជា​ម្ចាស់ ​ដោយសារតែ​ពួកគេ​បាន​បង់​ថវិកា​ថ្លៃ​ភាស៊ី​ជូន​ផ្សារ ​ទើបប្រជាពលរដ្ឋ​ដែល​លក់​តាម​​កញ្ច្រែង កញ្ជើរ ល្អី​បែរ​មក​លក់​នៅ​តាម​ចិញ្ចើមផ្លូវ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ និង​គ្មាន​សណ្ដាប់ធ្នាប់​។

 

ទោះ​ជា​យ៉ាង​ណា លោក ម៉ូ​វ សារ៉ាត់ ប្រធាន​ផ្សារ​តា​នី​បានបញ្ជាក់ថា ទោះបីជា​បែប​នេះ​ក្ដី លោក​កំពុង​តែមាន​វិធានការ​ដោះស្រាយ និង​រៀបចំ​សណ្ដាប់ធ្នាប់​ផ្សារ​តានី​នេះ​ជាថ្មី​ម្ដងទៀត​ ដើម្បី​​ធ្វើអោយ​ផ្លូវចេញចូល​មាន​ភាព​ទូលាយ​ និង​មាន​សណ្តាប់ធ្នាប់ល្អ​​ឡើង​វិញ​៕​


​អត្ថបទ​៖ ឃឹម ស្រី​ល័ក​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise