អាណា​ព្យា​បាល​​បារម្ភ​ថា​ កុមារ​ចាប់​មិន​​បាន​​​មូល​​ដ្ឋាន​​​គ្រឹះ​​​នៃ​ការ​សិក្សា​ពី​​ថ្នាក់​​​បឋម​​

TBP 07 08 2017

​អាណាព្យាបាល​សិស្ស​មួយចំនួន រស់​នៅក្នុង​ឃុំ​ស្នាយ​អញ្ចិត ស្រុក​ជុំ​គី​រី ដែល​មាន​កូន​សិក្សា​នៅក្នុង​កម្រង​សាលាបឋមសិក្សា​សត្ថា​រ៉ាម បាន​សម្តែង​នូវ​ការ​ព្រួយ​បារ​ម្ភ​ពី​ការសិក្សា​របស់​កូនៗ​ថា​ ​​​ពួកគេអាច​​ចាប់យកការបង្រៀន​របស់លោក​គ្រូ​-​អ្នកគ្រូ​មិនបាន ព្រោះ​ការ​សិក្សា​នៅ​កម្រិត​បឋម​នេះ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​បន្តទៅ​ថ្នាក់​មធ្យមសិក្សា​។​

 

អ្នកស្រី សុខ រី ជាអាណាព្យាបាលសិស្ស រស់នៅក្នុងឃុំស្នាយអញ្ចិត ស្រុកជុំគីរី ប្រាប់ឲ្យដឹងថា ចំពោះសិស្សដែល​កំពុងសិក្សានៅកម្រិតបឋមមិនពូកែ វាអាចធ្វើឲ្យមានផលប៉ះពាល់ជាច្រើន ព្រោះការសិក្សានៅកម្រិត​បឋម​នេះជាមូលដ្ឋានគ្រឹះសម្រាប់បន្តទៅថ្នាក់មធ្យមសិក្សា។ អ្នកស្រីបន្តថា គ្រប់អាណាព្យាបាលទាំងអស់គួរ​តែ​ជួយ​ជម្រុញនិងបង្រៀនបន្ថែម ចំណែកឯលោកគ្រូ-អ្នកគ្រូវិញ ធ្វើយ៉ាងណាបង្ហាត់បង្រៀនដល់សិស្សឲ្យមាន​ចំណេះ​កាន់តែពូកែថែមទៀត។

 

ចំណែកលោក សុភាព ជាអាណាអាណាព្យាបាលសិស្ស រស់នៅក្នុងឃុំស្នាយអញ្ចិត ស្រុកជុំគីរី ក៏បានលើកឡើងដែរ​ថា កាលណាសិស្សរៀនខ្សោយនៅកម្រិតបឋម វាអាចនឹ​ងមានបញ្ហាប្រឈមទៅថ្ងៃខាងមុខ ធ្វើឲ្យសិស្សសិក្សាបន្តទៅមុខទៀតចាប់មិនបាន ព្រោះសិស្សទាំងនោះមិនបានយល់ច្បាស់ពីកម្រិតបឋមឲ្យបានជ្រៅជ្រះ។


​លោក ណុប សារ៉ុម មន្ត្រី​ការិយាល័យ​អប់រំ​យុវជន និង​កីឡា ស្រុក​ជុំ​គី​រី  មានប្រសាសន៍​អោយដឹងថា ការិ​យា​​ល័យ​បាន​រៀបចំ​ផែនការ​អោយ​កម្រង​សាលា​មាន​វិធានការ​ជួយ​ដល់​សិស្ស​ណា​ដែល​រៀន​ខ្សោយ ដើម្បី​អោយ​​ពួក​គាត់​​មាន​មូល​ដ្ឋាន​​គ្រឹះ​​ពី​ថ្នាក់​បឋម​ឡើងទៅ​។​


​ឆ្លើយតប​ការលើកឡើង​ខាងលើ​នេះដែរ លោក នែ​ល សុខ នាយក​សាលា​បឋមសិក្សា​អង្គមន្ត្រី​សត្ថា​រ៉ាម និង​ជា​ប្រធាន​កម្រង មានប្រសាសន៍ថា មូលហេតុ​ដែលនាំអោយ​សិស្ស​រៀន​ខ្សោយ​មាន​កត្តា​ជាច្រើន​រួមមាន​​ការ​ឈប់​​ញឹកញាប់​ ការ​ចំណាកស្រុក​របស់​អាណាព្យាបាល និង​ខ្វះ​ការជំរុញ​លើកទឹកចិត្ត​ពី​អាណាព្យាបាល​។

 

ទោះជាយ៉ាងណា លោក ណុប សារ៉ុម លើកឡើងថា ​ការចូលរួម​ជំរុញ​ពី​ការិយាល័យ​អប់រំ​ស្រុក អោយ​សា​លា​​ទាំងអស់​ក្នុង​កម្រង​ប្រើប្រាស់​សៀវភៅ​​តាមដាន​ការសិក្សា​ក្នុងការ​ទំនាក់ទំនង​ជា​មួយ​អាណាព្យាបាល​សិស្ស​ជាការ​​​​​ចាំ​​បាច់​​ បើ​ទោះបីជា​ពួក​គាត់​មិន​បាន​ឆ្លើយតប​ក៏ដោយ ក៏​អាច​អោយ​ពួកគាត់​បាន​ដឹង​ពី​លទ្ធផលនៃ​ការសិក្សា​របស់​កូនៗ​បាន​ផង​ដែរ​៕


​អត្ថបទ​៖ កញ្ញា ឡាយ ចន្ទ្រា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise